**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្ត**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ**ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជំរុញឱ្យលោក ហេង សិទ្ធី បង្ហាញភស្តុតាង ដែលហ៊ានចោទរដ្ឋមន្ត្រីមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើអំណាចកៀបសង្កត់ ដើម្បីរកលុយ**ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បង្កឱ្យឆាបឆេះពេញមួយផ្នែកធំ នៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ខណៈមនុស្ស ៣០០០០នាក់ត្រូវជម្លៀសខ្លួន**ប៉ូលិសថៃ ចោទប្រកាន់ហ្មដំរីម្នាក់បន្ទាប់ពីសត្វដំរីមួយក្បាល ធ្វើឱ្យអ្នកទេសចរជនជាតិអេស្ប៉ាញម្នាក់ស្លាប់ នៅឯភាគខាងត្បូងប្រទេស**ស្ថាបនិក World Rice Conference គាំទ្រកម្ពុជានៅក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទស្រូវអង្ករពិភពលោក សម្រាប់ឆ្នាំ២០២៥**លោក Scholz ផ្ទុះសំណើរការដំឡើងថ្លៃក្នុងវិស័យការពារជាតិអាល្លឺម៉ង់យ៉ាងខ្លាំង**ក្នុងឱកាសអបអរទិវាជ័យជម្នះ៧មករា អង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥នាក់ នៅខេត្តបន្ទាយមានជ័យ**ស្នងការភ្នំពេញ បំភ្លឺជុំវិញការបង្ហោះវីដេអូរបស់អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក ដែលបង្ហោះស៊ែបន្តគ្នាមានខ្លឹមសារ “ស៊យផឹកពីកំប៉ុងអស់250000៛តើក្នុងមាត្រាទីប៉ុន្មានពិន័យ250000៛ខ្ញុំសួរអត់ឆ្លើយទេមានបងប្អូនណាដឹងជួយប្រាប់ផង”**ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ រៀបចំវគ្គបណ្តុះបណ្តាល “ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍”**ក្រសួងសាធារណការ ចេញសេចក្តីជូនដំណឹង ស្តីពីការចុះបញ្ជី និងផ្តល់លិខិតអនុញ្ញាតធ្វើអាជីវកម្មយានដ្ឋានកែច្នៃដំឡើងរថយន្ត**លោកជំទាវបណ្ឌិត ជា សិរី ដឹកនាំកិច្ចប្រជុំបើកកិច្ចពិភាក្សារបស់ក្រុមការងារហិរញ្ញវត្ថុបៃតងអន្តរក្រសួង**នាយឧត្ដមសេនីយ៍ វង្ស ពិសេន ផ្ញើលិខិតរំលែកមរណទុក្ខចំពោះមរណភាព មហាឧបាសិកា គង់ លាន់ ត្រូវជាម្ដាយបង្កើតរបស់ ឯកឧត្ដម មាស សុភា

ជនជាតិរ៉ូហ៊ីងយ៉ាជាង ២០០នាក់ ចូលទៅដល់ច្រាំងសមុទ្រខេត្តអាសេ នៃប្រទេសឥណ្ឌូណេស៊ី ខណៈ ៣០០នាក់ផ្សេងទៀត ត្រូវបានបណ្តេញចេញពីដែនទឹកម៉ាឡេស៊ី

ហ្សាការតា៖ ជនជាតិរ៉ូហ៊ីងយ៉ាជាង២០០នាក់ បានចូលទៅដល់ច្រាំងសមុទ្ទខេត្តអាសេនៃប្រទេសឥណ្ឌូណេស៊ី កាលពីចុងសប្តាហ៍មុន ខណៈប្រហែល៣០០នាក់ផ្សេងទៀត ត្រូវបានបណ្តេញចេញពីដែនទឹកម៉ាឡេស៊ី ចំពេលមានការកើនឡើងយ៉ាងគំហុកនៃចំនួនទៅតាមសមុទ្ទនៃប្រជាជនគ្មានសញ្ជាតិ រត់ភៀសខ្លួនគេចចេញការធ្វើទុក្ខមុកម្នេញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមមន្ត្រីឥណ្ឌូណេស៊ីម្នាក់អះអាងនៅថ្ងៃចន្ទទី៦ ខែមករានេះ។

ជនមូស្លីមរ៉ូហ៊ីងយ៉ាភាគច្រើន ដែលមានដើមកំណើតមកពីប្រទេសមីយ៉ាន់ម៉ា និងជាប្រជាជនគ្មានរដ្ឋច្រើនជាងគេលើពិភពលោក ជារឿយៗគេចចេញពីស្ថានភាពក្រីក្រនៅក្នុងជំរំជនភៀសខ្លួនតាមទូកទៅកាន់ប្រទេសថៃ ឥណ្ឌូណេស៊ី និងម៉ាឡេស៊ីជាដើម។ លោក មីហ្វតាច ជុតអាដេក (Miftach Tjut Adek) ប្រធានសហគមន៍នេសាទ នៃខេត្តអាសេបានអះអាងថា ជនជាតិរ៉ូហ៊ីងយ៉ាជាង២០០នាក់ បានទៅដល់ច្រាំងឆ្នេរសមុទ្ទរបស់ខ្លួន កាលពីល្ងាចថ្ងៃអាទិត្យទី៥ ខែមករា នៅក្នុងតំបន់ Peureulak ភាគខាងលិចនៃខេត្តអាសេខាងកើត នៅលើកោះសូម៉ាត្រាប៉ែកខាងលិចនៃប្រទេសឥណ្ឌូណេស៊ី។

ជាមួយគ្នា មន្ត្រីនៅទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ(UNHCR) លោក ហ្វៃសាល រ៉ាហ៍ម៉ែន (Faisal Rahman) បានលើកឡើងថា UNHCR កំពុងសម្របសម្រួលជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយបញ្ហានេះ។ ជាក់ស្តែង នៅចន្លោះខែតុលា និងខែវិច្ឆិកា ឆ្នាំមុន ជនជាតិរ៉ូហ៊ីងយ៉ាជាង៥០០នាក់ បានទៅដល់ប្រទេសឥណ្ឌូណេស៊ីតាមទូក។

ស្រដៀងគ្នានេះ ម៉ាឡេស៊ីបានបណ្តេញទូកពីរគ្រឿងដែលដឹកជនចំណាកស្រុកគ្មានឯកសារប្រហែល៣០០នាក់ ចេញពីដែនទឹករបស់ខ្លួន កាលនៅថ្ងៃសៅរ៍ទី៤ ខែមករា។ ការណ៍នេះ កើតឡើងបន្ទាប់ពីប៉ូលិស​ម៉ាឡេស៊ី​បាន​ចាប់ឃុំ​ខ្លួន​ជន​ចំណាក​ស្រុក​រ៉ូហ៊ីងយ៉ា​ជិត២០០នាក់​ផងដែរ។ គួរបញ្ជាក់ថា ជារឿយៗជនចំណាកស្រុកទាំងនោះស៊ូទ្រាំនឹងការធ្វើដំណើរតាមផ្លូវសមុទ្ទដ៏លំបាកលំបិនរយៈពេលជាច្រើនខែ ដើម្បីទៅដល់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូណេស៊ីតាមទូក ឬលួចចូលប្រទេសថៃតាមច្រកព្រំដែនជាដើម។ គួរបញ្ជាក់ថា ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជិត១លាននាក់រស់នៅក្នុងជំរំក្នុងប្រទេសបង់ក្លាដែស ជាជំរំជនភៀសខ្លួនមនុស្សធម៌ដ៏ធំបំផុតនៅលើពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង