**រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥**រដ្ឋបាលបាលខេត្តស្វាយរៀង បេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តើអ្នកដឹងទេ? ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធអាចដោះស្រាយវិវាទយើងបាន?**នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងាររបស់អង្គសន្និបាតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់នាយកដ្ឋានច្រកទ្វារទី២**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារជូន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ចូលរួមសោកស្តាយពីគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស៊ីហ្សាង**អភិបាលខេត្តសៀមរាប ជំរុញអាជ្ញាធរក្រុង ស្រុក និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តផ្លូវច្បាប់ចំពោះបុគ្គលណាដែលបំពានទន្ទ្រានដីតំបន់៣ និងតំបន់ឧទ្យានជាតិ**គណៈកម្មាការគ្រប់គ្រងផ្សារជម្ពូវ័ន សម្រេចបញ្ឈប់ការងារសន្តិសុខផ្សារម្នាក់ បន្ទាប់ពីអនុវត្តន៍ការងារលើសពីតួនាទី**រដ្ឋមន្រ្តី ឈាង រ៉ា៖ អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្ត**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ**ខុទ្ទកាល័យ និងក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ ជំរុញឱ្យលោក ហេង សិទ្ធី បង្ហាញភស្តុតាង ដែលហ៊ានចោទរដ្ឋមន្ត្រីមហាផ្ទៃ ពាក់ព័ន្ធនឹងការប្រើអំណាចកៀបសង្កត់ ដើម្បីរកលុយ**ភ្លើងឆេះព្រៃយ៉ាងឆាប់រហ័ស បង្កឱ្យឆាបឆេះពេញមួយផ្នែកធំ នៃទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ខណៈមនុស្ស ៣០០០០នាក់ត្រូវជម្លៀសខ្លួន

ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីលោក យូន ស៊ុកយ៉ុល

សេអ៊ូល៖ ក្រុមអ្នកស៊ើបអង្កេតកូរ៉េខាងត្បូងបានស្វែងរកការបន្ថែមដីកាចាប់ខ្លួនប្រធានាធិបតីដែលត្រូវបានចោទប្រកាន់លោក យូន ស៊ុកយ៉ុល ខណៈដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខេន បានបញ្ជាក់ជាថ្មីនូវទំនុកចិត្តលើការដោះស្រាយវិបត្តិនយោបាយរបស់សម្ព័ន្ធមិត្តអាស៊ីដ៏សំខាន់នេះ។

ថ្លែងបន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ឆូ ថេយ៉ុល (Cho Tae-yul) លោក ប្លីងខេន បាននិយាយថា រដ្ឋធានីវ៉ាស៊ីនតោនបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានភាពបច្ចុប្បន្នរបស់រដ្ឋធានីសេអ៊ូល។

លោក ប្លីងខេន និយាយ ក្នុង សន្និសីទ សារព័ត៌មានថា៖«ប៉ុន្តែ ព្រឹត្តិការណ៍ នេះបាន ឆ្លុះ បញ្ចាំង ពី ភាពជោគជ័យ របស់កូរ៉េខាងត្បូងក្នុងដំណើរការ ប្រជាធិបតេយ្យ ដែល មាន ភាព រឹងមាំ គួរ ឱ្យ កត់ សម្គាល់។ ការ ឆ្លើយ តប ដែល យើង បាន ឃើញ ហើយ ដែល យើង រំពឹង ថា នឹង បន្ត ឃើញ នោះ គឺ ជា ការ ឆ្លើយតប ដោយ សន្តិវិធី និង ស្រប ទាំង ស្រុង និង ស្រប តាម រដ្ឋធម្មនុញ្ញ និង នីតិរដ្ឋ»។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាម៉េរិក លោក ម៉ាតធ្យូ មីល័រ (Matthew Miller) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«លោក ប្លីងខេន ក៏បានជួបជាមួយប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក ឆយ សាំងម៉ុក (Choi Sang-mok)។ លោក ប្លីងខេន បានបញ្ជាក់ជាថ្មីនូវទំនុកចិត្តរបស់រដ្ឋធានីវ៉ាស៊ីនតោនចំពោះសម្ព័ន្ធភាពរឹងមាំរបស់កូរ៉េខាងត្បូង-សហរដ្ឋអាម៉េរិក និងបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាម៉េរិកចំពោះការការពារប្រទេសកូរ៉េខាងត្បូង»។

គួរបញ្ជាក់ថា ការប្រកាសច្បាប់អាជ្ញាសឹករយៈពេលប្រាំមួយម៉ោងរបស់លោក យូន បានទាញទម្លាក់ប្រទេសប្រជាធិបតេយ្យខ្លាំងបំផុតមួយរបស់អាស៊ីចូលទៅក្នុងវិបត្តិនយោបាយដែលមិនធ្លាប់មានជាមួយនឹងការចោទប្រកាន់មិនត្រឹមតែលោក យូន ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាយករដ្ឋមន្ត្រីដែលក្លាយជាប្រធានាធិបតីស្តីទីផងដែរ។ សកម្មភាពរបស់លោក យូន បានទាក់ទាញការស្តីបន្ទោសដ៏កម្រមួយពីមន្ត្រីក្នុងរដ្ឋធានីវ៉ាស៊ីនតោន រួមទាំងអនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ឃឺត ខេមប៊ែល (Kurt Campbell) ដែលបាននិយាយថា ការសម្រេចចិត្តរបស់លោក យូន គឺជាការវិនិច្ឆ័យខុសយ៉ាងធ្ងន់ធ្ងរ៕

អត្ថបទដែលជាប់ទាក់ទង