**ឯកឧត្តម សេរី ជំនះ ៖ យុវជនស្ម័គ្រចិត្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីនានា របស់អគ្គនាយកដ្ឋានយុវជន**EDC ជូនដំណឹងពីការរអាក់រអួលចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃ១០-១៣ ខែមករា**រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥**រដ្ឋបាលបាលខេត្តស្វាយរៀង បេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តើអ្នកដឹងទេ? ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធអាចដោះស្រាយវិវាទយើងបាន?**នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងាររបស់អង្គសន្និបាតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់នាយកដ្ឋានច្រកទ្វារទី២**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារជូន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ចូលរួមសោកស្តាយពីគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស៊ីហ្សាង**អភិបាលខេត្តសៀមរាប ជំរុញអាជ្ញាធរក្រុង ស្រុក និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តផ្លូវច្បាប់ចំពោះបុគ្គលណាដែលបំពានទន្ទ្រានដីតំបន់៣ និងតំបន់ឧទ្យានជាតិ**គណៈកម្មាការគ្រប់គ្រងផ្សារជម្ពូវ័ន សម្រេចបញ្ឈប់ការងារសន្តិសុខផ្សារម្នាក់ បន្ទាប់ពីអនុវត្តន៍ការងារលើសពីតួនាទី**រដ្ឋមន្រ្តី ឈាង រ៉ា៖ អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្ត**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ

ក្តីអន្តរាយដល់ប្រទេសជាតិ និងពលរដ្ឋក្នុងរបប ប៉ុល ពត បានឆ្លុះបញ្ជាំងពីការធ្វើបដិវត្តន៍ដ៏គ្រោះថ្នាក់សម្រាប់កម្ពុជា

ភ្នំពេញ៖ ក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តនៅកម្ពុជាបានលើកឡើងថា ការដើរនយោបាយខុសតាមរយៈការធ្វើរដ្ឋប្រហារ និងការធ្វើបដិវត្តន៍ពណ៌ ទម្លាក់រដ្ឋាភិបាលស្របច្បាប់ គឺផ្តល់ក្តីអន្តរាយដល់ប្រទេសជាតិ និងប្រជាជន ដូចរបបខ្មែរក្រហមដែលជាសង្គ្រាមស៊ីវិលរវាងខ្មែរ និងខ្មែរ កាប់សម្លាប់គ្នាឯង។

ការលើកឡើងបែបនេះ អំឡុងពេលដែលកម្ពុជាប្រារព្ធខួបអនុស្សាវរីយ៍លើកទី៤៦ឆ្នាំ នៃទិវាជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ថ្ងៃទី៧ មករា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ អ្នកស្រាវជ្រាវប្រវត្តិសាស្រ្តថា ខ្មែរត្រូវរួមគ្នាថែរក្សាសន្តិភាព ឯកភាពជាតិ ស្ថេរភាពនយោបាយ ដើម្បីការអភិវឌ្ឍប្រទេសកុំឱ្យជាន់ដានប្រវត្តិសាស្រ្តច្រំដែល។

លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញផ្នែកទស្សនវិជ្ជា និងការអភិវឌ្ឍសង្គមនៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ភ្លើងសង្រ្គាមស៊ីវិលដែលឆាបឆេះតាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៧០ បានផ្តល់នូវគុណវិបត្តិយ៉ាងធ្ងន់ធ្ងរដល់ប្រជាជាតិកម្ពុជា ការកាប់សម្លាប់ខ្មែរគ្នាឯង បំផ្លាញទ្រព្យសម្បតិជាតិ ហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ចជាតិផុងខ្លួនអន្តរាយ។ ទាំងនេះសុទ្ធសឹងតែកើតឡើងពីការដើរនយោបាយខុស និងការធ្វើបដិវត្តន៍ដើម្បីឡើងកាន់អំណាចពីសំណាក់អ្នកនយោបាយ ដែលឈានដល់ការបែកបាក់ផ្ទៃក្នុង ផុងខ្លួនក្នុងសង្គ្រាមគ្នាឯង។

អ្នកជំនាញផ្នែកទស្សនវិជ្ជារូបនេះមើលឃើញថា “ថ្ងៃ៧ មករា”  ជាថ្ងៃរស់រានមានជីវិតជាថ្មី ថ្ងៃកំណើតនៃការអភិវឌ្ឍ និងជាប្រភពកំណើតនៃសន្តិភាពនៅកម្ពុជា ក្រោយពេលបញ្ចប់ភ្លើងសង្រ្គាមស៊ីវិលដែលបានឆាបឆេះតាំងពីដើមទសវត្សរ៍ ឆ្នាំ១៩៧០។ ថ្ងៃ៧ មករា គឺនៅតែជាថ្ងៃដែលមានអត្ថន័យជាប្រវត្តិសាស្រ្តសម្រាប់ប្រជាជាតិកម្ពុជាទាំងមូល។

ជុំវិញការលើកឡើងនេះដែរ អ្នកជំនាញផ្នែកទស្សនវិជ្ជារូបនេះបានសង្កត់ធ្ងន់ថា ទម្រាំបានមកទល់ថ្ងៃនេះ កម្ពុជាបានឆ្លងកាត់រឿងរ៉ាវប្រវត្តិសាស្រ្តដ៏ជូរចត់គ្មានអ្វីនឹងថ្លែង ដូច្នេះហើយអ្នកនយោបាយប្រឆាំងដែលតែងតែលើកឡើងពីការធ្វើសកម្មភាពខុសច្បាប់ តាមរយៈការធ្វើបដិវត្តន៍ និងរដ្ឋប្រហារជាដើម ដើម្បីទម្លាក់រដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងន័យនេះ គួរបញ្ឈប់ការធ្វើនយោបាយបែបនេះតទៀត ដែលវាជាការធ្វើឱ្យអន្តរាយដល់សង្គមជាតិ ជាន់ដានប្រវត្តិសាស្រ្ត ដែលភាពភ័យខ្លាចនៅតែដក់ជាប់ក្នុងក្រអៅបេះដូងរបស់ប្រជាជាតិជានិច្ច។

លោកបណ្ឌិតមើលឃើញថា ដូច្នេះ ថ្ងៃ៧ មករា ជាសច្ចភាពប្រវត្តិសាស្ត្រ និងជាមេរៀនដែលត្រូវចងចាំ, ចងចាំពីស្ថាបនិក ៧ មករា ដែលជាទេវតារំដោះជាតិនិងប្រជាជន, អ្នកស្តារ កសាង និងអភិវឌ្ឍជាតិ, ត្រូវចងចាំពីទស្សនវិជ្ជាឯកភាព ផ្សះផ្សា និងបង្រួបបង្រួមជាតិ, ត្រូវចងចាំបិតាស្ថាបនិកសន្តិភាព និងចារឹកទុកនូវវប្បធម៌សន្តិភាពយូរអង្វែងតទៅមុខទៀត។

ចំណែកលោកបណ្ឌិត ឈាង វណ្ណារិទ្ធ ស្ថាបនិក និងជានាយកឧទ្យាននវានុវត្តន៍សង្គមអង្គរ(ASIP) បានមើលឃើញដែរថា ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហម ដែលបានមកពីការបូជាឈាមស្រស់ សាច់ស្រស់ពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា។ វាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលជាទូទៅវាត្រូវបានចាត់ទុកថាជាកំណើតទីពីររបស់ប្រជាជនកម្ពុជាផងដែរ។

លោកបណ្ឌិតបានគូសបញ្ជាក់បន្ថែមថា ជ័យជម្នះលើរបបប្រល័យពូជសាសន៍ខ្មែរក្រហមនេះគឺជាលះបង់ដើម្បីសង្គ្រោះប្រជាជាតិកម្ពុជា ក៏ដូចជាប្រជាជនកម្ពុជាចេញពីវាលពិឃាត។ ក្នុងន័យនេះយុវជនជំនាន់ក្រោយ អ្នកដែលកើតក្រោយឆ្នាំ ១៩៧៩ ត្រូវតែចងចាំថ្ងៃនេះ ថ្ងៃប្រវត្តិសាស្រ្តដែលមិនអាចបំភ្លេចបាន ថ្ងៃដែលប្រជាជាតិកម្ពុជាមានសេរីភាព និងការអភិវឌ្ឍ។

ទន្ទឹមនឹងនេះដែរ ក្រុមអ្នកស្រាវជ្រាវប្រវត្តិសាស្រ្តនៅកម្ពុជា បានគូសបញ្ជាក់ថា រឿងដែលបានកើតឡើងកាលពីអតីតកាល ផុងខ្លួនក្នុងសង្រ្គាម នេះក៏ជាមេរៀនឆ្លុះបញ្ចាំងអំពីការដឹកនាំប្រទេសជាតិ ការដឹកនាំនយោបាយដែលខុសឆ្គង នឹងនាំទៅដល់ការសម្រេចចិត្តខុស នាំទៅដល់បដិវត្តន៍ដ៏មហន្តរាយ ដែលមិនត្រឹមតែនាំទៅដល់ការបែកបាក់ជាតិ និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធឱ្យខ្ទេចខ្ទាំប៉ុណ្ណោះទេ តែថែមទាំងនាំទៅដល់ការកាប់សម្លាប់យ៉ាងរង្គាលលើជាតិសាសន៍ឯងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង