**ឯកឧត្តម សេរី ជំនះ ៖ យុវជនស្ម័គ្រចិត្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីនានា របស់អគ្គនាយកដ្ឋានយុវជន**EDC ជូនដំណឹងពីការរអាក់រអួលចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃ១០-១៣ ខែមករា**រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥**រដ្ឋបាលបាលខេត្តស្វាយរៀង បេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តើអ្នកដឹងទេ? ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធអាចដោះស្រាយវិវាទយើងបាន?**នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងាររបស់អង្គសន្និបាតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់នាយកដ្ឋានច្រកទ្វារទី២**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារជូន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ចូលរួមសោកស្តាយពីគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស៊ីហ្សាង**អភិបាលខេត្តសៀមរាប ជំរុញអាជ្ញាធរក្រុង ស្រុក និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តផ្លូវច្បាប់ចំពោះបុគ្គលណាដែលបំពានទន្ទ្រានដីតំបន់៣ និងតំបន់ឧទ្យានជាតិ**គណៈកម្មាការគ្រប់គ្រងផ្សារជម្ពូវ័ន សម្រេចបញ្ឈប់ការងារសន្តិសុខផ្សារម្នាក់ បន្ទាប់ពីអនុវត្តន៍ការងារលើសពីតួនាទី**រដ្ឋមន្រ្តី ឈាង រ៉ា៖ អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្ត**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី**រាជរដ្ឋាភិបាល ចេញសារាចរស្តីពី ការរៀបចំប្រារព្ធពិធីគោរពរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ក្នុងស្មារតីនៃការរំលឹកខួប «ទិវាប្រកាសរដ្ឋធម្មនុញ្ញ»**គណៈកម្មការជាតិត្រួតពិនិត្យការអនុវត្តអនុសញ្ញាអន្តរជាតិខាងការងារ បើកកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើវឌ្ឍនភាពការងារ

អាមេរិកចោទប្រកាន់រុស្ស៉ីថា បានផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់

វ៉ាស៉ីនតោន៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥ សហរដ្ឋអាមេរិកបានចោទប្រកាន់រុស្ស៉ី នៅឯអង្គការសហប្រជាជាតិ (UN) ថា បានផ្តល់មូលនិធិ ដល់ភាគីជម្លោះទាំងពីរ ដែលកំពុងធ្វើសង្រ្គាមក្នុងប្រទេសស៊ូដង់។

សង្រ្គាមស៊ូដង់ បានផ្ទុះឡើងក្នុងខែមេសា ឆ្នាំ ២០២៣ ចំពេលមានការដណ្តើមអំណាចរវាងកងទ័ពជាតិ និងកងកម្លាំងទាហានប៉ារ៉ា (RSF) បង្កឱ្យមានវិបត្តិភៀសខ្លួន និងគ្រោះអត់ឃ្លានធំបំផុតមួយរបស់ពិភពលោក។

ដោយមិនផ្តល់ព័ត៌មានលម្អិតបន្ថែម ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំ UN លោកស្រី Linda Thomas-Greenfield បានប្រាប់ក្រុមប្រឹក្សាកាលពីថ្ងៃចន្ទថា «រុស្ស៉ីជ្រើសរើសមិនធ្វើសកម្មភាព ទុកឱ្យជនស៉ីវិលជួបហានិភ័យ ខណៈផ្តល់មូលនិធិដល់ភាគីជម្លោះទាំងពីរ។ នោះហើយជាអ្វីដែលខ្ញុំចង់និយាយ»។

នៅពេលត្រូវបានស្នើបញ្ជាក់ឱ្យច្បាស់ លោកស្រី Thomas-Greenfield និយាយថា ទីក្រុងវ៉ាស៉ីនតោនដឹងពី ចំណាប់អារម្មណ៍របស់រុស្ស៉ី ចំពោះពាណិជ្ជកម្មមាសរបស់ស៊ូដង់ ហើយថ្កោលទោសរាល់ការគាំទ្រឱ្យធ្វើសង្រ្គាម ទោះជាតាមរយៈការជួញដូរមាសខុសច្បាប់ ឬការផ្តល់សម្ភារយោធាក៏ដោយ»។

ជាការឆ្លើយតប ឯកអគ្គរដ្ឋទូតរងរបស់រុស្ស៉ីប្រចាំ UN លោក Dmitry Polyanskiy បាននិយាយថា «យើងមានការសោកស្តាយ ដែលសហរដ្ឋអាមេរិកព្យាយាមវិនិច្ឆ័យ មកលើរុស្ស៉ីដែលមហាអំណាចមួយ ដោយគំនិតរបស់ខ្លួន»។

គួរបញ្ជាក់ថា ជុំវិញការចោទប្រកាន់នេះ Reuters មិនអាចទំនាក់ទំនងសុំការបកស្រាយ ពីភាគីជម្លោះនៅស៊ូដង់បានទេ៕

អត្ថបទដែលជាប់ទាក់ទង