**រដ្ឋមន្ត្រីក្រសួងធនធានទឹក បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប**នគរបាលអន្តរជាតិកម្ពុជា និងមន្រ្តីជាន់ខ្ពស់ទីភ្នាក់ងារសេវាកិច្ចការព្រំដែនប្រទេសកាណាដា ជួបពិភាក្សាបង្កើនទំនាក់ទំនងអន្តរជាតិ និងទំនាក់ទំនងទ្វេភាគី ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ**ឯកឧត្តម សេរី ជំនះ ៖ យុវជនស្ម័គ្រចិត្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីនានា របស់អគ្គនាយកដ្ឋានយុវជន**EDC ជូនដំណឹងពីការរអាក់រអួលចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃ១០-១៣ ខែមករា**រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥**រដ្ឋបាលបាលខេត្តស្វាយរៀង បេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តើអ្នកដឹងទេ? ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធអាចដោះស្រាយវិវាទយើងបាន?**នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងាររបស់អង្គសន្និបាតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់នាយកដ្ឋានច្រកទ្វារទី២**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារជូន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ចូលរួមសោកស្តាយពីគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស៊ីហ្សាង**អភិបាលខេត្តសៀមរាប ជំរុញអាជ្ញាធរក្រុង ស្រុក និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តផ្លូវច្បាប់ចំពោះបុគ្គលណាដែលបំពានទន្ទ្រានដីតំបន់៣ និងតំបន់ឧទ្យានជាតិ**គណៈកម្មាការគ្រប់គ្រងផ្សារជម្ពូវ័ន សម្រេចបញ្ឈប់ការងារសន្តិសុខផ្សារម្នាក់ បន្ទាប់ពីអនុវត្តន៍ការងារលើសពីតួនាទី**រដ្ឋមន្រ្តី ឈាង រ៉ា៖ អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្ត**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា**រដ្ឋមន្ត្រីសុខាភិបាល៖ កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងអាមេរិក និងកម្ពុជា សម្រេចបាននូវលទ្ធផលផ្លែផ្កាលើការអភិវឌ្ឍវិស័យសុខាភិបាល ជាពិសេសការលើកកម្ពស់សុខុមាលភាពប្រជាជនកម្ពុជា**សមត្ថកិច្ចកម្ពុជា នឹងបញ្ជូនឃាតករបាញ់សម្លាប់អតីតតំណាងរាស្ត្របក្សប្រឆាំងទៅឲ្យសមត្ថកិច្ចថៃវិញ បន្ទាប់ពីនគរបាលជាតិកម្ពុជាបញ្ចប់នីតិវិធី

អគ្គនាយកដ្ឋានរដ្ឋបាល ចេញលិខិតបដិសេធ និងបំភ្លឺជុំវិញខ្លឹមសារក្នុងពាក្យបណ្តឹងរបស់បុគ្គលឈ្មោះ ហេង សិទ្ធី ដោយបានចោទប្រកាន់លើ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានគៀបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន

ភ្នំពេញ៖ នាពេលថ្មីៗនេះបុគ្គលឈ្មោះ ហេង សិទ្ធី បានធ្វើការចុះផ្សាយព័ត៌មានមិនពិតក្នុងគោលបំណងទុច្ចរិត បរិហារមួលបង្កាច់កេរ្តិ៍ ធ្វើឱ្យសាធារណជនមានការភ័ន្តច្រឡំតាមរយៈការចោទប្រកាន់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថា “បានគាបសង្កត់មន្ត្រីថ្នាក់ក្រោមគ្រប់អគ្គនាយកដ្ឋាន ដើម្បីរកលុយឱ្យខ្លួនក្នុងពេលបំពេញការងារ”។

ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សូមបដិសេធទាំងស្រុងចំពោះការចោទប្រកាន់របស់បុគ្គលឈ្មោះ ហេង សិទ្ធី មកលើឯកឧត្តមអតិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ឯកឧត្តម អតីសន្តិបណ្ឌិត និងក្រុមគ្រួសារ ព្រមទាំងស្ថាប័នសាធារណៈផងដែរ។ នៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃ រដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត តែងតែប្រកាន់ភ្ជាប់នូវមនសិការស្នេហាជាតិ និងតម្កល់ផលប្រយោជន៍ជាតិនិងប្រជាជនជាធំ ព្រមទាំងខិតខំយកអស់កម្លាំងកាយចិត្ត ប្រាជ្ញា ស្មារតី ក្នុងការគ្រប់គ្រងដឹកនាំមន្ត្រីរាជការស៊ីវិល កងកម្លាំងនគរបាលជាតិ មន្ត្រីពន្ធនាគារក្រសួងមហាផ្ទៃ និងមន្ត្រីរដ្ឋបាល ថ្នាក់ក្រោមជាតិ ឱ្យសម្រេចបាននូវសមិទ្ធផលការងារជាច្រើនក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ រួមមាន៖ ការថែរក្សាការពារនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការជំរុញការអភិវឌ្ឍមូលដ្ឋាន ការលើកស្ទួយសិទ្ធិសេរីភាពរបស់ប្រជា ពលរដ្ឋ និងការពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា។ ជាពិសេស ឯកឧត្តមអតីសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តែងតែយកចិត្តទុកដាក់ឧបត្ថម្ភគាំទ្រចំពោះសុខទុក្ខរបស់មន្ត្រី រាជការ និងបានផ្តល់គោលការណ៍ណែនាំ តម្រង់ទិស និងអនុសាសន៍ដឹកនាំល្អៗដល់គ្រប់អគ្គនាយកដ្ឋាន និង អង្គភាពក្រោមឱវាទក្រសួងមហាផ្ទៃ ឱ្យខិតខំប្រឹងប្រែងបំពេញតួនាទី ភារកិច្ចឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។

លើមូលដ្ឋាននេះ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ សូមអំពាវនាវដល់សាធារណជនទាំងអស់ មេត្តាជ្រាប និងកុំជឿតាមការផ្សព្វផ្សាយ និងការលើកឡើងបែបញុះញង់របស់ជនឆបោកឈ្មោះ ហេង សិទ្ធី ដែលជាជនល្មើសរត់គេចខ្លួននៅក្រៅប្រទេសដែលអាជ្ញាធរមានសមត្ថកិច្ចកម្ពុជាកំពុងតាមស្វែងរកចាប់ខ្លួន ហើយបានប្រឌិតព័ត៌មាន បំភ្លៃបំផ្លើសការពិត និងចោទប្រកាន់ដោយពុំមានភស្តុតាងច្បាស់លាស់ធ្វើឱ្យប៉ះ ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំក្រសួង ស្ថាប័នមួយចំនួន។

ជាថ្មីម្តងទៀត ក្នុងនាមថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងមន្ត្រីរាជការស៊ីវិលទាំងអស់ នៃអគ្គនាយកដ្ឋាន រដ្ឋបាល សូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះបុគ្គលឈ្មោះ ហេង សិទ្ធី និងសូមអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតចំពោះបុគ្គលរូបនេះ ៕

អត្ថបទដែលជាប់ទាក់ទង