**ភ្លើងឆេះព្រៃសន្ធោសន្ធៅនៅទីក្រុងឡូសអេនជឺឡេស សម្លាប់មនុស្សយ៉ាងហោចណាស់ ៥នាក់ បំផ្លាញអគាររាប់រយខ្នង**ឧត្តមសេនីយ៍ទោ សែម រតនា ស្នើបារាំង បន្តហ្វឹកហ្វឺនបណ្តុះបណ្តាល ដល់ទ័ពមួកខៀវកម្ពុជា លើកជំនាញបោសសម្អាតមីន កម្ទេចគ្រាប់មិនទាន់ផ្ទុះ EOD និងគ្រាប់កែច្នៃ**រដ្ឋមន្ត្រីក្រសួងធនធានទឹក បើកកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ របស់អាជ្ញាធរទន្លេសាប**នគរបាលអន្តរជាតិកម្ពុជា និងមន្រ្តីជាន់ខ្ពស់ទីភ្នាក់ងារសេវាកិច្ចការព្រំដែនប្រទេសកាណាដា ជួបពិភាក្សាបង្កើនទំនាក់ទំនងអន្តរជាតិ និងទំនាក់ទំនងទ្វេភាគី ដើម្បីរួមគ្នាទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ**ឯកឧត្តម សេរី ជំនះ ៖ យុវជនស្ម័គ្រចិត្ត បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកអនុវត្តកម្មវិធីនានា របស់អគ្គនាយកដ្ឋានយុវជន**EDC ជូនដំណឹងពីការរអាក់រអួលចរន្ត នៅតាមតំបន់មួយចំនួនចាប់ពីថ្ងៃ១០-១៣ ខែមករា**រដ្ឋបាលខេត្តតាកែវ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្ត**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥**រដ្ឋបាលបាលខេត្តស្វាយរៀង បេីកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តើអ្នកដឹងទេ? ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សុទ្ធអាចដោះស្រាយវិវាទយើងបាន?**នាយឧត្តមសេនីយ៍ ពិន ពិសិដ្ឋ ដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងផ្សព្វផ្សាយទិសដៅការងាររបស់អង្គសន្និបាតអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់នាយកដ្ឋានច្រកទ្វារទី២**សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ផ្ញើសារជូន ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីចិន ចូលរួមសោកស្តាយពីគ្រោះធម្មជាតិរញ្ជួយដីនៅតំបន់ស៊ីហ្សាង**អភិបាលខេត្តសៀមរាប ជំរុញអាជ្ញាធរក្រុង ស្រុក និងសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តផ្លូវច្បាប់ចំពោះបុគ្គលណាដែលបំពានទន្ទ្រានដីតំបន់៣ និងតំបន់ឧទ្យានជាតិ**គណៈកម្មាការគ្រប់គ្រងផ្សារជម្ពូវ័ន សម្រេចបញ្ឈប់ការងារសន្តិសុខផ្សារម្នាក់ បន្ទាប់ពីអនុវត្តន៍ការងារលើសពីតួនាទី**រដ្ឋមន្រ្តី ឈាង រ៉ា៖ អ្នកដឹកនាំគ្រប់អង្គភាព ត្រូវយកចិត្តទុកដាក់ខ្ពស់ទៅលើការបណ្តុះបណ្តាលធនធានមនុស្សបន្តវេន**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្ត របស់ក្រុមការងារចុះមូលដ្ឋានខេត្ត**ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកងកម្លាំងនគរបាលក្រោមឱវាទ ប្រជុំពង្រឹងលើកិច្ចការជំនាញ ដល់ផ្នែកនីមួយៗ**ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា**អគ្គស្នងការនគរបាលជាតិ ប្រកាសព័ត៌មាន ស្តីពី ការឃាត់ខ្លួនឃាតករបាញ់សម្លាប់លោក លឹម គឹមយ៉ា នៅខេត្តជាប់ព្រំដែនកម្ពុជា និងត្រៀមបញ្ជូនជនសង្ស័យរូបនេះ ទៅឱ្យសមត្ថកិច្ចថៃចាត់ការទៅតាមនីតិវិធីច្បាប់**ក្រុមហ៊ុន Evercore Asia ចាប់អារម្មណ៍ការរីកចម្រើននៅកម្ពុជា

តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ

សេអ៊ូល៖ តុលាការកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះបានចេញដីកាចាប់ខ្លួនជាថ្មី ប្រឆាំងនឹងប្រធានាធិបតីដែលត្រូវបានចោទប្រកាន់ លោក Yoon Suk Yeol ពីបទបះបោរ នេះបើយោងតាមការប្រកាសរបស់ទីភ្នាក់ងារស៊ើបអង្កេតអំពើពុករលួយ ដែលត្រូវបានចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ចំណាត់ការនេះ បង្កើនភាពតានតឹងនយោបាយ នៅក្នុងប្រទេសកូរ៉េខាងត្បូង ស្របពេលដែលក្រុមអ្នកស៊ើបអង្កេតនៅតែប្តេជ្ញានាំខ្លួនលោក Yoon មកសាកសួរ ជុំវិញការដាក់ចេញច្បាប់អាជ្ញាសឹករយៈពេលខ្លីដ៏ចម្រូងចម្រាស កាលពីដើមខែធ្នូកន្លងទៅ។

ការប៉ុនប៉ងលើកដំបូង ដើម្បីអនុវត្តដីកាចាប់ខ្លួន កាលពីសប្តាហ៍មុន បានទទួលបរាជ័យ ដោយសារតែប្រធានអង្គភាពស៊ើបអង្កេត ត្រូវបានរារាំងដោយខ្សែសង្វាក់មនុស្ស នៃសេវាសន្តិសុខប្រធានាធិបតី និងឆ្មាំយោធារាប់រយនាក់ ដែលឈរយាមនៅខាងក្រៅលំនៅដ្ឋានរបស់លោក Yoon។ ទោះបីជាមានការរារាំងនេះក្តី ប្រធានអង្គភាពស៊ើបអង្កេត បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់កាលពីថ្ងៃអង្គារថា ពួកគេនៅតែប្តេជ្ញាក្នុងការនាំខ្លួនលោក Yoon ចូលមកកាន់តុលាការ។

មន្ត្រីតុលាការបានគូសបញ្ជាក់ឱ្យដឹងថា មេធាវីរបស់លោក Yoon បានព្យាយាមស្វែងរកមធ្យោបាយផ្លូវច្បាប់ ដើម្បីរារាំងការចាប់ខ្លួន ដោយបានដាក់សំណើសុំទៅតុលាការក្រុងសេអ៊ូល ដើម្បីទុកជាមោឃៈនូវដីកាចាប់ខ្លួន។ ទោះយ៉ាងណា តុលាការបានបដិសេធសំណើនេះ កាលពីថ្ងៃអាទិត្យ ដោយផ្តល់ភ្លើងខៀវដល់ក្រុមអ្នកស៊ើបអង្កេត ក្នុងការបន្តការប៉ុនប៉ងចាប់ខ្លួន។

គួរបញ្ជាក់ថា លោក Yoon ត្រូវបានសភាចោទប្រកាន់ កាលពីថ្ងៃទី១៤ ខែធ្នូ ជុំវិញការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹករយៈពេល ៦ម៉ោង កាលពីថ្ងៃទី៣ ខែធ្នូ។ ការសម្រេចចិត្តដ៏ចម្រូងចម្រាសនេះ បានធ្វើឱ្យប្រទេសកូរ៉េខាងត្បូង ធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយដ៏ជ្រៅ។ អំណាចប្រធានាធិបតីរបស់លោក Yoon ត្រូវបានព្យួរ ហើយបច្ចុប្បន្ន តុលាការធម្មនុញ្ញកំពុងដំណើរការក្តីដើម្បីសម្រេចថាតើ ត្រូវបណ្តេញលោកចេញពីតំណែងជាអចិន្ត្រៃយ៍ ឬស្តារអំណាចរបស់លោកឡើងវិញ។ ទន្ទឹមនឹងនេះ លោកក៏កំពុងស្ថិតក្រោមការស៊ើបអង្កេតឧក្រិដ្ឋកម្ម ពីបទបះបោរផងដែរ។

អត្ថបទដែលជាប់ទាក់ទង