**រដ្ឋមន្រ្តីសុខាភិបាល៖ អ្វីៗស្ថិតនៅលើការគិត ចិត្តគំនិត និងសកម្មភាព ចិត្តនាំឱ្យការគិតនឹងធ្វើជាសកម្មភាព ដូច្នេះការលត់ដំចិត្តឱ្យបានល្អ យើងនឹងដើរផ្លូវល្អប្រសើរ និងអាចកែប្រែបាន**លោកXi Jinping៖ប្ដេជ្ញាចិត្តត្រូវច្បាំងឱ្យឈ្នះក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងអំពើពុករលួយរយៈពេលយូរ ព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២៥**លទ្ធផលកិច្ចប្រជុំពិភាក្សារបស់គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើសេចក្តីព្រាងរបាយការណ៍ ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា IDP ក្នុងឆ្នាំ២០២១-២០២៣**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ ដោយចំនួនពលរដ្ឋចូលរួមសំអាតកើនឡើងឥតដាច់**កត្តាសុខសន្តិភាព សិ្ថរភាពនយោបាយ និងសណ្តាប់ធ្នាប់ល្អប្រសើររបស់កម្ពុជា ជាផ្នែកដ៏សំខាន់ក្នុងការទាក់ទាញទេសចររុស្សីមកទស្សនាកកម្ពុជាកាន់តែច្រើនឡើង**ឯកឧត្តម ប៊ុន ហុន បន្តដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបង្រ្កាបល្បែងស៊ីសង**ឯកឧត្តម ស៊ុំ សំណាង នាំយកអំណោយសម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគល់ជូនសាលាបឋមសិក្សាពងទឹក ស្ថិតនៅភូមិពងទឹក ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ**ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា ចុះទស្សនកិច្ចពិនិត្យការប្រមូលផលត្រីប្រហុកនៅដាយត្រី នៅស្រុកពញាឮ ខេត្តកណ្តាល**ការប្រឡងប្រជែងជ្រើសរើសមន្រ្តីរាជការ ឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ លើវិញ្ញាសាសរសេរលើកទី២ នឹងប្រព្រឹត្តទៅនាថ្ងៃទី១១ មករា នៅសាលាភូមិន្ទរដ្ឋបាល**គណៈកម្មការប្រឡងប្រជែង ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិបំពេញជួសឆ្នាំ២០២៤ ក្រសួងមហាផ្ទៃ ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធលទ្ធផលការប្រឡងប្រជែង សម្រាប់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ**មេដឹកនាំក្រុមឧក្រិដ្ឋកម្មជនជាតិជប៉ុនម្នាក់ ត្រូវបានអាជ្ញាធរអាម៉េរិកចោទប្រកាន់ ពីបទជួញដូរសារធាតុនុយក្លេអ៊ែរពីមីយ៉ាន់ម៉ា**លោក Zelensky ថាអំពើពុករលួយ និង ការបញ្ចុះបញ្ចូលសាជីវកម្ម របស់អាមេរិក គួរតែត្រូវបានស្តីបន្ទោស ចំពោះបញ្ហានៅអ៊ុយក្រែន**លោក Trump ថាប្រទេសដែលជាសមាជិក ណាតូ គួរតែចាប់ផ្តើមចំណាយ យ៉ាងហោចណាស់៥ភាគរយ នៃផលិតផលក្នុងស្រុក លើវិស័យការពារជាតិ**មេធាវីរបស់ លោក Yoon Suk Yeol បានបរិហារចំពោះកិច្ចខិតខំប្រឹង ប្រែងដើម្បីឃុំខ្លួនលោក Yoon ជុំវិញការដាក់ច្បាប់ អាជ្ញាសឹករយៈពេលខ្លី**Elon Musk ជួយលោក Trump ឱ្យឈ្នះការបោះឆ្នោតឡើងវិញ ពេលនេះលោកកំពុងឆ្ពោះទៅអឺរ៉ុប ដោយគាំទ្របក្សស្តាំនិយមជ្រុលរបស់អាល្លឺម៉ង់**រដ្ឋមន្ត្រីការបរទេសបារាំង ជំរុញឱ្យស្ថាប័នប្រតិបត្តិ EU ប្រើប្រាស់ច្បាប់ដែលមានស្រាប់ ដើម្បីបង្ក្រាបការជ្រៀតជ្រែកពីខាងក្រៅ**ទូតរុស្ស៊ី ប្រាប់ក្រុមប្រឹក្សាសន្តិសុខ UN ថា សកម្មភាពខុសច្បាប់ របស់អ៊ីស្រាអែល នៅស៊ីរី កំពុងបង្កការគំរាមកំហែង ដល់អនាគតរបស់ប្រទេសនោះ**នាយករដ្ឋមន្រ្តី Robert Fico ទទួលបានការធានាផ្គត់ផ្គង់ឧស្ម័ន សម្រាប់ប្រទេសស្លូវ៉ាគី អំឡុងពេលជួបប្រធានាធិបតី ពូទីន នៅមូស្គូ​**សភាលីបង់ កំពុងសម្លឹងរកការជ្រើសរើសឱ្យប្រមុខកងទ័ព លោក Joseph Aoun ក្លាយជាប្រធានាធិបតីរបស់ប្រទេស**ក្រុមប្រឹក្សារាជធានីភ្នំពេញ៖ ក្រោយបុណ្យធំៗចប់ យើងឃើញថា ទីក្រុងមានភាពស្អាត បរិស្ថានល្អ លែងមានសំរាមតាមផ្លូវ និងទីសាធារណៈទៀតហើយ

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន៖ ក្រោមម្លប់សន្តិភាព ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយ​សុខដុមរមនីយកម្ម

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ប្រធានគណៈកម្មាការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃរដ្នសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពត បានជួបសំណេះសំណាលជាមួយព្រះសង្ឃយាយជីតាជី និងប្រជាពុទ្ធបរិស័ទចំណុះជើងវត្តឧត្តមមានជ័យ (ហៅវត្តដំណាក់ត្រាច) លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សមកពីសាលាបឋមសិក្សា និងមត្តេយ្យសិក្សាឧត្តមមានជ័យ ស្ថិតនៅឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពតជាង៩០០នាក់។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តាក់ ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ព្រឹទ្ធសភារដ្ឋសភា សមាជិកក្រុមប្រឹក្សាខេត្ត មន្ត្រីរាជការ និងមន្ទីរអង្គភាពជុំវិញខេត្ត។

នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចប្រធានព្រឹទ្ធសភា សម្ដេចប្រធានរដ្ឋសភា ប្រគេន និងជូនចំពោះព្រះសង្ឃ និងប្រជាពុទ្ធបរិស័ទទាំងអស់ផងដែរ។

ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍លើកឡើងថា វិស័យព្រះពុទ្ធសាសនា មានការរីកចម្រើន ដោយសារប្រទេសជាតិមានសុខសន្តិភាព មានស្ថិរភាពនយោបាយ ជាក់ស្តែងកាលពីសម័យសង្គ្រាមពិសេសនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ជំនឿសាសនាត្រូវលុបបំបាត់ វត្តអារាម ត្រូវបានបំផ្លាញ។ ប្រជាពុទ្ធបរិស័ទនិងអ្នកមានជំនឿលើសាសនាដទៃទៀត មិនមានឱកាសជុំគ្នាធ្វើបុណ្យទាន ឬប្រារព្ធកម្មវិធីសាសនាបានដូចសព្វថ្ងៃនេះឡើយ។

ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន បានបញ្ជាក់ថាក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ បានផ្តល់ជីវិតទី២ជូនពលរដ្ឋ ហើយសិទ្ធិសេរីភាព និងជំនឿសាសនា បានប្រគល់ជូនពលរដ្ឋ។ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន និងបានកំពុងបន្តវេនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ព្រះពុទ្ធសាសនា និងសាសនាផ្សេងទៀត មានការរីកចម្រើន ប្រកបដោយសុខដុមរមនីយកម្មសាសនា។

ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការអប់រំ ពង្រឹងចំណេះដឹង គុណធម៌ សីលធម៌សង្គម កសាងធនធានមនុស្ស ក្លាយជាថ្នាក់ដឹកនាំប្រកបដោយទសពិធរាជធម៌ បានរួមចំណែកនៅក្នុងការកសាង អភិវឌ្ឍន៍ប្រទេសជាតិមានការីកចម្រើន ស្មើមុខស្មើមាត់ជាមួយនឹងប្រទេសជិតខាង និងប្រទេសជុំវិញពិភពលោក។

សូមបញ្ជាក់ថា វត្តឧត្តមមានជ័យ (ហៅវត្តដំណាក់ត្រាច) បានសាងសង់ព្រះវិហារថ្មី ដែលបានចំណាយថវិកាអស់ជាង ២០០,០០០ដុល្លាអាមេរិក គ្រោងប្រារព្ធធ្វើពិធីបញ្ចុះខ័ណ្ឌសីមាក្នុងពេលឆាប់ៗនេះ ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង