**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ជំរុញសមាជិកណាតូ ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិដល់ ៥ភាគរយនៃផលិតផលក្នុងស្រុកសរុប

វ៉ាស៊ីនតោន៖ ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានជំរុញសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើងឬហៅកាត់ថាណាតូ ឱ្យបង្កើនការចំណាយលើវិស័យការពារជាតិដល់ទៅ៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប។

ប្រធានាធិបតីជាប់ឆ្នោតរូបនេះបានប្រាប់អ្នកយកព័ត៌មានថា៖ «ពួកគេទាំងអស់គ្នា (សមាជិកណាតូ) អាចមានលទ្ធភាពបង្កើនការចំណាយបាន ប៉ុន្តែវាគួរតែជា៥ភាគរយ មិនមែន២ភាគរយទេ។ អឺរ៉ុបចូលរួមតែមួយផ្នែកតូច បើធៀបនឹងប្រាក់ដែលយើងកំពុងចំណាយ ហេតុអ្វីបានជាយើងចំណាយប្រាក់រាប់ពាន់លានដុល្លារច្រើនជាងអឺរ៉ុប?»។ លោក ត្រាំ មានការសង្ស័យជាយូរមកហើយចំពោះអង្គការណាតូ ដែលជាមូលដ្ឋានគ្រឹះនៃសន្តិសុខនៅអឺរ៉ុប ចាប់តាំងពីសង្គ្រាមលោកលើកទី២ ហើយកាលពីខែមុនបានរំលឹកឡើងវិញនូវការគំរាមកំហែងក្នុងការចាកចេញពីសម្ព័ន្ធមិត្ត ប្រសិនបើសមាជិកណាតូមិនបង្កើនការចំណាយ។ ប្រទេសចំនួន៣២ របស់សម្ព័ន្ធភាពឆ្លងមហាមុទ្រអាត្លង់ទិចក្នុងឆ្នាំ២០២៣ បានកំណត់កម្រិតអប្បបរមាសម្រាប់ការចំណាយលើវិស័យការពារជាតិចំនួន២ ភាគរយនៃផលិតផលក្នុងស្រុកសរុប ហើយសង្រ្គាមរបស់យក្សនុយក្លេអ៊ែររុស្ស៊ីនៅអ៊ុយក្រែនបានធ្វើជំរុញអោយអង្គការណាតូ ពង្រឹងសមត្ថភាពការពារខ្លួន និងបង្កើនការចំណាយលើវិស័យយោធា។

លោក ត្រាំ មិនមែនជាមន្ត្រីកំពូលតែម្នាក់ដែលអំពាវនាវឱ្យមានការកំណើននៃការចំណាយនោះទេ ប្រធានអង្គការណាតូ លោក ម៉ាក​ រូដ (Mark Rutte) ក៏បានអំពាវនាវដូចគ្នានេះកាលពីខែមុនថា ដោយលើកឡើងថា៖«យើងត្រូវការចំណាយច្រើនជាង២ភាគរយ»។ លោក រូដ បានព្រមានថា បណ្តាប្រទេសនៅអឺរ៉ុបមិនបានត្រៀមខ្លួនសម្រាប់ការគំរាមកំហែងនៃសង្គ្រាមនាពេលអនាគតជាមួយរុស្ស៊ី ដោយអំពាវនាវឱ្យពួកគេបង្កើនការចំណាយលើវិស័យការពារជាតិបន្ថែមទៀត។ ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃ​អង្គារ លោក ត្រាំ បានអះអាងថា លោកប្រធានាធិបតី ចូ បៃឌិន បានសម្រេចចិត្តថា អ៊ុយក្រែនគួរតែអាចចូលរួមជាសមាជិកអង្គការណាតូ ជាកត្តាជំរុញដល់ការឈ្លានពានរបស់រុស្ស៊ីទាំងអស់នៅក្នុងខែកុម្ភៈឆ្នាំ ២០២២។

គួរបញ្ជាក់ថា បុរសមាត់ឆៅ លោក ត្រាំ បានប្ដេជ្ញាជំរុញឱ្យមានកិច្ចព្រមព្រៀងឆាប់រហ័សមួយដើម្បីបញ្ចប់សង្រ្គាមរបស់រុស្ស៊ី។ លោក ត្រាំ បានសង្កត់ធ្ងន់ថា៖ «ជម្លោះមិនគួរត្រូវបានកើតឡើងនោះទេ។ ខ្ញុំធានាថា ប្រសិនបើខ្ញុំជាប្រធានាធិបតី សង្គ្រាមនឹងមិនកើតឡើងឡើយ»។

អត្ថបទដែលជាប់ទាក់ទង