**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

សាលាភូមិន្ទរដ្ឋបាល សហការជាមួយ ស.ស.យ.ក. វិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំ «កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»

ភ្នំពេញ៖ ដើម្បីរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលមានតម្រូវការឈាមជាចំបាច់ សាលាភូមិន្ទរដ្ឋបាល សហការជាមួយ ស.ស.យ.ក. វិស័យមុខងារសាធារណៈ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានរៀបចំ «កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត»។ កម្មវិធីនេះ មានការអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមប្រឹក្សាសាលាភូមិន្ទរដ្ឋបាល និងវត្តមានចូលរួមពីឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងលោកវេជ្ជបណ្ឌិត សុខ ប៉ូល ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម។

ក្នុងរបាយការណ៍ស្វាគមន៍ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ យក់ ប៊ុនណា បានលើកឡើងថា កន្លងមក សាលាភូមិន្ទរដ្ឋបាល ធ្លាប់បានសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម រៀបចំ«កម្មវិធីបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត» ចំនួន ៦លើករួចមកហើយ ដែលមានអ្នកចូលរួមផ្តល់ឈាមសរុប ៦៥៩អង្គ/នាក់។ សម្រាប់លើកទី៧ នេះ ប្រព្រឹត្តទៅរយៈពេលពេញ១ថ្ងៃពេញ ដោយមានការចូលរួមស្ម័គ្រចិត្តបរិច្ចាគយ៉ាងសស្រាក់សស្រាំពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈ ស.ស.យ.ក. វិស័យមុខងារសាធារណៈ សាស្ត្រាចារ្យ បុគ្គលិក គណៈគ្រប់គ្រងសាលាភូមិន្ទរដ្ឋបាល ព្រមទាំងព្រះសង្ឃ និងសិស្ស-និស្សិត ជាកម្មសិក្សាការី សិស្សមន្ត្រីជាន់ខ្ពស់ និងសប្បុរសជនផ្សេងទៀត សរុប ២២២អង្គ/នាក់។

ក្នុងឱកាសនេះ ក្នុងនាមមជ្ឈមណ្ឌលជាតិផ្តល់ឈាមនៃក្រសួងសុខាភិបាល លោកប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម បានសម្តែងការស្វាគមន៍ដោយមោទនភាព ដល់សប្បុរសជនទាំងអស់ដែលបានធ្វើអំណោយទាន និងសកម្មភាពគ្រប់បែបយ៉ាងក្នុងការជំរុញការបរិច្ចាគឈាមដោយពេញចិត្ត និងមិនទទួលកម្រៃ ក្នុងការចូលរួមចំណែកជួយសង្គ្រោះជនរងគ្រោះ។
លោកប្រធានមជ្ឈមណ្ឌល បានលើកឡើងថា យុទ្ធនាការនាថ្ងៃនេះ ជាប្រធានបទដ៏មានអត្ថន័យសម្រាប់យើងទាំងអស់គ្នា និងមានគោលបំណងសំខាន់ពីរគឺ៖ ១).បង្កើតទម្លាប់ និងវប្បធម៌នៃការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត និងជំរុញការលើកកម្ពស់ប្រជាជនទូទៅចូលរួមធ្វើសកម្មភាព ជាមួយនឹងសេវាកម្មជាតិផ្តល់ឈាមនៅទូទាំងប្រទេស ដើម្បីធានាឱ្យបាននូវការផ្តល់ជូនឈាមគ្រប់គ្រាន់សម្រាប់អ្នកជំងឺដែលកំពុងត្រូវការឈាម និងគ្រប់មន្ទីរពេទ្យទាំងអស់ដោយមិនមានការរើសអើងជាតិសាសន៍ សាសនា ឬនិន្នាការនយោបាយ ២).ផ្សារភ្ជាប់សកម្មភាពបរិច្ចាគឈាមដោយស្ម័គ្រចិត្ត។ លោកប្រធានមជ្ឈមណ្ឌលបានបន្ថែមថា ការបរិច្ចាគឈាមមិនប៉ះពាល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់ គឺពីមនុស្ស មិនមានរោងចក្រណាអាចផលិតឈាមបានទេ។ ការបរិច្ចាគឈាមមិនត្រឹមតែមិនមានផលប៉ះពាល់សុខភាពទេ ថែមទាំងមានអត្ថប្រយោជន៍សម្រាប់បុគ្គលផ្ទាល់ខ្លួន សង្គមជាតិ និងបរមជាតិខាងមុខ។

មានប្រសាសន៍នៅក្នុងកម្មវិធី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី​ បានមានប្រសាសន៍ថា “ការចែករំលែកឈាមរបស់យើង មានអត្ថន័យស្មើនឹងការចែករំលែកការយកចិត្តទុកដាក់ ការឈឺឆ្អាល ក្តីស្រលាញ់ និងការរួមសុខរួមទុក្ខជាមួយអ្នកត្រូវការឈាមជាចំបាច់ដើម្បីសង្គ្រោះជីវិត ដែលបានសបញ្ជាក់អំពីភាពជាគម្រូរបស់ប្រជាពលរដ្ឋដែលជាកោសិការនៃសង្គមជាតិ ដែលគ្រប់សកម្មភាពទាំងអស់ដែលផ្តល់ផលវិជ្ជមាន ចំពោះសង្គម សុទ្ធតែមានតម្លៃដ៏ធំធេង ទោះបីជាសកម្មភាពនោះតូចឬធំក៏ដោយ អ្វីដែលចំបាច់បំផុតគឺឆន្ទៈ ក្នុងការជួយសង្គ្រោះអាយុជីវិតមនុស្សដែលត្រូវការឈាម ដែលអ្នកបរិច្ចាគឈាមអាចធ្វើទៅបាន។” ក្នុងស្មារតីរួបរួមសាមគ្គីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា “ការចូលរួមរបស់សប្បុរសជននាពេលនេះ បានបង្ហាញនូវរូបភាពថ្មីមួយនៃវីរជន ដែលបានលៈបង់ឈាមស្រស់ ទោះមិនមែនក្នុងរូបភាពនៃការស្វែងរកសុខសន្តិភាព ទោះមិនពាក់ព័ន្ធទៅលើការរក្សាស្ថេរភាព ឬការចូលរួមសមរភូមិសង្គ្រាម តែជាសកម្មភាពចេះជួយគ្នាទៅវិញទៅមក ភាតរភាពនៃការជួយគ្នា សាមគ្គីភាព ជាពិសេសការផ្សារភ្ជាប់រវាងមន្ត្រីរាជការ ជាមួយនឹងប្រជាពលរដ្ឋទូទៅ។”

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃដល់សាលាភូមិន្ទរដ្ឋបាល ស.ស.យ.ក. វិស័យមុខងារសាធារណៈ​ និងមជ្ឈមណ្ឌលជាតិផ្តល់ឈាមដែលបានខិតខំរៀបចំកម្មវិធីនាពេលនេះឡើង ដែលជាកាយវិការដ៏ប្រពៃ និងជាគម្រូល្អក្នុងសង្គមជាតិ ក្នុងនាមជាមន្ត្រីរាជការផងដែរ។ ការរៀបចំកម្មវិធីនេះឡើង បានបង្កប់នូវសារអប់រំមួយឱ្យមនុស្សគ្រប់រូបចូលរួមធ្វើអំពើល្អក្នុងសង្គម ក៏ចូលរួមចំណែកយ៉ាងសំខាន់ក្នុងភាពជាគម្រូដ៏ត្រឹមត្រូវមួយ ដើម្បីជំរុញភាពជាគម្រូ កាយវិការដ៏ប្រពៃ និងការផ្សាភ្ជាប់ទំនាក់ទំនងជិតស្និទ្ធរវាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការផងដែរ។​ឯកឧត្តមសង្ឃឹមថាតាមរយៈកម្មវិធីនេះ នឹងអាចជំរុញសកម្មភាពមនុស្សធម៌ឱ្យកាន់តែផុលផុស និងមានការចូលរួមពីសំណាក់ក្រសួង ស្ថាប័ន គ្រឹះស្ថានបណ្តុះបណ្តាលដទៃបន្ថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង