ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំជំនួបពិភាក្សាការងារជាមួយនឹងតំណាងក្រសួងយុត្តិធម៌កូរ៉េ តាមប្រព័ន្ធអនឡាញ
ភ្នំពេញ៖ នៅទីស្តីការក្រសួងយុត្តិធម៌ នារសៀលថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ បានដឹកនាំជំនួបពិភាក្សាការងារជាមួយនឹងតំណាងក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ តាមប្រព័ន្ធអនឡាញ នៅទីស្តីការក្រសួងយុត្តិធម៌។
ជំនួបពិភាក្សានេះ ផ្ដោតសំខាន់លើប្រធានបទ ដូចខាងក្រោម៖
-ផែនការសកម្មភាពពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងយុត្តិធម៌នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងយុត្តិធម៌នៃសាធារណរដ្ឋកូរ៉េ
-គម្រោងនៃការស្រាវជ្រាវរួមគ្នាពាក់ព័ន្ធនឹងយន្តការសន្ធានកម្មនៃអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា ៕