**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ**រដ្ឋមន្ត្រីទេសចរណ៍ ជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតអារ៉ាប៊ីសាអូឌីតប្រចាំកម្ពុជា**មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យ**ជនបរទេសប្រហែល៤០០នាក់ត្រូវបានចាប់ខ្លួនក្នុងការវាយឆ្មក់ទ្រង់ទ្រាយធំលើមជ្ឈមណ្ឌលឆបោកតាមអ៊ីនធឺណិតនៅក្នុងរដ្ឋធានីម៉ានីល**ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាស្តីពី “ការត្រួតពិនិត្យឡើងវិញលើការវិភាគមុខងារ និងរចនាសម្ព័ន្ធនៃក្រសួងអភិវឌ្ឍន៍ជនបទ”**អ្នកជាប់ពន្ធអាចបង់ប្រាក់ពន្ធ និងបោះពុម្ពបណ្ណពន្ធប៉ាតង់បានដោយខ្លួនឯង តាមរយៈប្រព័ន្ធគ្រប់គ្រងបង់ប្រាក់ពន្ធតាមអនឡាញ**ទឹកជំនន់អាចកើតមាននៅក្នុងប្រទេសសិង្ហបុរី**អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគស្ទឹងត្រែងរួមគ្នាផ្សព្វផ្សាយបញ្ហាគ្រឿងញៀននិងអត្ថប្រយោជន៍ App NoDrug**អ៊ីស្រាអែល គួរតែ ត្រៀម ខ្លួន សម្រាប់ ការ ប៉ះទង្គិចដែលអាចកើតមានឡើង ជាមួយនឹងប្រទេសតួគី**ករណីគ្រោះថ្នាក់ ស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ បានថយចុះទាំងអស់ ក្នុងឆ្នាំ២០២៤**ការបំពុលបរិយាកាសដែលបង្កគ្រោះថ្នាក់កម្រិតធ្ងន់ដល់សុខភាព រកឃើញនៅក្នុង ខេត្តចំនួន៥៨ ក្នុងប្រទេសថៃ**លោក Yoon Suk Yeol នឹងទទួលយកការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញ**សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

បទអត្ថាធិប្បាយ ៖ ភាពយន្តចល័តកម្ពុជា-ចិន ពិតជាបានឆ្លើយតបឆ្នាំផ្លាស់ប្តូរប្រជាជន

លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ ប្រាប់ឲ្យដឹងថា ដំណើរភាពយន្តចល័តកម្ពុជា-ចិន លើកទី៨ គឺជាជោគជ័យមួយទៀត លើការផ្លាស់ប្តូរវប្បធម៌ ឆ្លើយតបនឹងឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

ជាការបញ្ជាក់ ក្រោយពេលដែលដំណើរភាពយន្តចល័តកម្ពុជា-ចិន លើកទី៨ ទើបតែបានបញ្ចប់ការចាក់បញ្ចាំង នៅទីតាំងចុងក្រោយ នាពេលថ្មីៗនេះ។

«សកម្មភាពនៃការរៀបចំ លើកទី៨ ក្រោមកិច្ចសហការក្រសួងវប្បធម៌ មាននាយកដ្ឋានភាពយន្ត និងវិទ្យុមិត្តភាពកម្ពុជាចិន យើងបានចាប់ផ្តើមតាំងពីខែវិច្ឆិកា រហូតដល់ថ្ងៃទី១២ ធ្នូ ២០២៤ ដោយបានចាក់បញ្ចាំង នៅលើទីតាំងសរុប ២៥ទីតាំង ចាប់ពីខេត្តបាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង រាជធានីភ្នំពេញ និងខេត្តកណ្តាល»

លោក ប៉ុក បូរក្ស បានបញ្ជាក់ថា ប្រជាជនខ្មែរចាប់អារម្មណ៍ ចំពោះភាពយន្តចិន ដោយបានទស្សនាយ៉ាងជក់ចិត្ត ហើយទីតាំងចុងក្រោយ គឺនៅស្រុកស្អាង ទទួលបានអ្នកទស្សនាយ៉ាងច្រើន បើទោះបីជាអាកាសធាតុ មិនអំណោយផល ក៏ដោយ។

«ឃើញថា សកម្មភាពនៃការចាក់បញ្ចាំងរបស់យើង តាមខេត្ត ក្រុង នៅជនបទ មានការចូលរួមពីប្រជាពលរដ្ឋ មកទស្សនាច្រើន ចាប់អារម្មណ៍ចំពោះ ភាពយន្តចិន ដោយបានមើលតាំងពីដើមដល់ចប់ ជាពិសេស ទីតាំងចុងក្រោយ នៅវិទ្យាល័យស្អាង ខេត្តកណ្តាល មានការចូលរួមច្រើន បើទោះមានភ្លៀង ពួកគាត់ពេញចិត្តនឹងភាពយន្តចាក់បញ្ចាំងទាំងនេះ…ហើយតាមរយៈបទពិសោធន៍ទាំងនេះ ប្រជាជនខ្មែរ ជាពិសេស យុវជន សំណូមពរចាក់បញ្ចាំង បន្តទៀត ស្នើឲ្យយករឿងបែបកប្លែង បែប Action បន្ថែមទៀត ព្រោះ ជាទូទៅ ទស្សនិកជនយើងពេញចិត្ត ច្រើន ដូច្នេះ សំណូមពរឲ្យមានភាពយន្តថ្មីៗ បន្ថែមទៀត»។

លោកថា នេះគឺជាជោគជ័យថ្មីមួយទៀត នៅក្នុងកិច្ចសហប្រតិបត្តិការ លើការផ្លាស់ប្តូរវប្បធម៌ និងឆ្លើយតបនឹងឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជន។

«អ្វីដែលជោគជ័យ គឺការយល់ដឹង និងការសប្បាយរីករាយ របស់ប្រជាជនយើង តាមរយៈសកម្មភាពដែលយើងបានធ្វើ ឆ្លុះបញ្ចាំងពីរួមសុខ រួមទុក្ខជាមួយគ្នា និងការចែករំលែក ជាមួយគ្នា រវាងប្រជាជនទាំងពីរ»

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិន» បានចាប់ផ្ដើមរៀបចំធ្វើ តាំងពីឆ្នាំ២០១៦មក ក្រោមការសហការរៀបចំដោយវិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និង ក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានធ្វើដំណើរឆ្លងកាត់ ទូទាំងប្រទេសកម្ពុជា បាននាំមកនូវភាពយន្តកម្ពុជាចិនដ៏ឆ្នើម ទៅដល់ភូមិ ស្រុក នៅប្រទេសកម្ពុជា។

សម្លេងពលរដ្ឋ…

«សម្រាប់ខ្ញុំលើកទី១ហើយចង់ឲ្យមានការចាក់បញ្ចាំងច្រើនទៀត»

«បន្ទាប់ពីបានមើល ខ្ញុំបានស្វែងយល់ពីវប្បធម៌ចិនច្រើន»

«ខ្ញុំមានអារម្មណ៍រីករាយ និងសប្បាយចិត្ត ទទួលបានការអប់រំ ពីភាពយន្តចិន»

«ការបញ្ចាំងនេះ មានសារៈប្រយោជន៍ សម្រាប់ប្រជាជនយើង ឆ្លុះបញ្ចាំងជាក់ស្តែង ពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន»៕

អត្ថបទដែលជាប់ទាក់ទង