ហ្លួងម៉ែ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥ពាន់ដុល្លារ ជូនសមាគមអភិរក្សដំរី អៃរាវត្តា
ភ្នំពេញ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសិរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ៥.០០០ដុល្លារសហរដ្ឋអាមេរិក ជូនសមាគមអភិរក្សដំរី អៃរាវត្តា។
សូមជម្រាបជូនថា៖ ស្ថិតក្នុងកំឡុងពេលដែលប្រជាពលរដ្ឋសំដែងនូវសមានចិត្តអាណិតអាសូរចំពោះ លំផាត់ កូនដំរីកម្សត់ បានបង្ហាញឲ្យឃេីញពីការយល់ដឹងអំពីកិច្ចគាំពារអភិរក្ស និងថែរក្សាសត្វព្រៃនៅកម្ពុជា។ នាឆ្នាំ២០២៣ កន្លងមក សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គធ្លាប់បានប្រោសព្រះរាជទាននូវការគាំទ្រតាមរយៈព្រះរាជទ្រព្យផ្ទាល់ជូនចំពោះសមាគមន៍អភិរក្សសត្វដំរី ក៏ដូចជាការប្រោសព្រះរាជទានព្រះរាជសវនាការទទួលយករបាយការណ៍ទូលថ្វាយអំពីការងារអភិរក្សសត្វព្រៃ។
ជានិច្ចជាកាល ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ស្តេចទាំងទ្វេទ្រង់គាំទ្រជានិច្ចចំពោះសកម្មភាពថែរក្សាគាំពារសត្វព្រៃ និងធនធានធម្មជាតិ តាមរយៈសកម្មភាពនានារបស់រាជរដ្ឋាភិបាល អង្គការដៃគូរនានា សំដៅក្នុងការរក្សាបាននូវសម្បត្តិធនធានទាំងឡាយជាឧត្តមប្រយោជន៍ដល់ជាតិកម្ពុជា ស្របតាមមាគា៍ដឹកនាំរបស់ អង្គសម្តេចឪ ចាប់តាំងពីសម័យសង្គមរាស្រ្តនិយមដ៏រុងរឿងនៃយេីង ៕