**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ណែនាំឱ្យអាជ្ញាធរពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយការលំបាកជូនពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំដល់អាជ្ញាធរខេត្តកណ្តាល ត្រូវបង្ការទប់ស្កាត់រាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**វិធានការបន្ធូរបន្ថយពន្ធគយរបស់រដ្ឋាភិបាលចិននឹងនាំមកនូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសលោកខាងត្បូង**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរលួចមានស្ថានទម្ងន់ទោស (ប្រើកាំភ្លើងប្លន់ម៉ូតូ)**ឧត្តមសេនីយ៍ទោ សោម ស៊ុន កោតសរសើរចំពោះក្រុមការងារលេខាធិការដ្ឋាន សមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច បម្រើឱ្យសកម្មភាពការងារ គណៈកម្មាធិការសមាគមអតីតយុទ្ធជនបានយ៉ាងល្អប្រសើរ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយជូនសាលាបឋមសិក្សាពងទឹក ស្ថិតនៅភូមិពងទឹក ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ**កម្ពុជាស្វាគមន៍រាល់វិនិយោគិន ដែលមានបំណងចង់វិនិយោគលេីការកែច្នៃ និងធ្វេីពាណិជ្ជកម្ម នាំចេញ**កម្ពុជាស្វាគមន៍ចំពោះក្រុមការងារនៃអង្គការ FAO ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការគាំទ្រក្នុងវិស័យជលផល និងវារីវប្បកម្មក្នុងប្រទេសកម្ពុជា**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចូលរួមរំលែកទុក្ខចំពោះមរណភាពមហាឧបសិកា គង់ លាន់ ម្ដាយបង្កើតឯកឧត្តម មាស សុភា**ភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅឡូសអេនជឺលេស បង្ខំមនុស្សជាង ១៨០,០០០នាក់បានភៀសខ្លួនចេញពីផ្ទះ ដោយបំផ្លាញសំណង់រាប់ពាន់ខ្នង**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងប្រចាំសប្ដាហ៍ ដើម្បីពិនិត្យ និងពិភាក្សាអំពីវឌ្ឍនភាពការងាររបស់គណៈកម្មការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារក្រសួងឆ្នាំ២០២៤ និងលើកទិសដៅបន្ត**អភិបាលខេត្តកណ្តាល ជម្រុញដល់អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទឲ្យអស់ពីមូលដ្ឋាន**ក្រុមការងាររៀបចំអង្គការចាត់តាំងយុវជន គណបក្សប្រជាជនកម្ពុជា ប្រារព្ធទិវា៧មករានៅសហរដ្ឋអាមេរិក**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំក្រុមបច្ចេកទេស ពិភាក្សាបន្តអំពីការរៀបចំការងារបច្ចេកវិទ្យាឌីជីថល ដើម្បីគ្រប់គ្រងលើកិច្ចការរបស់អគ្គនាយកដ្ឋានកិច្ចការទោសព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌**នគរបាលបង្រ្កាបបទល្មើសនេសាទ ក្នុងភូមិសាស្រ្តស្រុកឯកភ្នំ ខេត្តបាត់ដំបង**កម្ពុជា-ចិន ជំរុញកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅ និងលើកទឹកចិត្តឱ្យអង្គការសង្គមស៊ីវិល និងវិស័យឯកជនចិន ចូលរួមដល់សកម្មភាពមីនមនុស្សធម៌នៅកម្ពុជា**កាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥**ក្រសួងបរិស្ថាន៖ យុទ្ធនាការ «ផ្លូវជាតិគ្មានសំរាមប្លាស្ទិក» នឹងទទួលបានជោគជ័យ

ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ អញ្ជើញដឹកនាំកិច្ចប្រជុំស្តីអំពីវឌ្ឍនភាពនៃគម្រោងពិពិធកម្មកសិកម្មកម្ពុជា (PIU-CASDP)

នៅទីស្តីការក្រសួង នាថ្ងៃព្រហស្បតិ៍ ១១កើត ខែបុស្ស ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ និងជានាយកអង្គភាពគ្រប់គ្រងគម្រោងដែលទទួលហិរញ្ញប្បទានពីធនាគារពិភពលោក (PMU-WB) ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារដែលបានអនុវត្តនាពេលកន្លងមកក្នុងឆ្នាំ២០២៤ និងកំណត់ទិសដៅអនុវត្តសម្រាប់ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោក តាំង សុផាត នាយកគម្រោង និងលោក ហ៊ុយ វ៉ាន់ថា ប្រធានគ្រប់គ្រងគម្រោង ព្រមទាំងសមាជិក សមាជិកា ទីប្រឹក្សា រួមទាំងមន្ត្រីបង្គោលថ្នាក់ក្រោមជាតិ របស់មន្ទីររាជធានី-ខេត្តគោលដៅចំនួន១៣ ដែលបាននិងកំពុងអនុវត្តគម្រោងពិពិធកម្មកសិកម្មកម្ពុជា។
ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ឱ្យដឹងថា កិច្ចប្រជុំនេះ ដើម្បីធ្វើការសំណេះសំណាល ក្តាប់នូវព័ត៌មានទូទៅ រួមជាមួយវឌ្ឍនភាពនៃគម្រោង បញ្ហាប្រឈម ភាពរាំងស្ទះ សំណូមពរ និងស្វែងរកនូវដំណោះស្រាយរួមទៅតាមអាទិភាពជាក់ស្តែង និងភាពចាំបាច់ សម្រាប់ជំរុញពន្លឿនបន្ថែមឱ្យកាន់តែមានភាពល្អប្រសើរ និងស៊ីសង្វាក់លើកិច្ចការងារសំខាន់ៗនានា ជាពិសេសការកំណត់ទិសដៅអនុវត្តបន្តនៃគម្រោង។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងអស់នាពេលកន្លងមក ព្រមទាំងបានបញ្ជាក់បន្ថែមពីគោលដៅចម្បងនៃគម្រោងក្នុងការជួយជំរុញធ្វើឱ្យប្រសើរឡើងនូវប្រសិទ្ធភាពនៃសហគមន៍កសិកម្ម នៃខេត្តគោលដៅចំនួន ១៣រាជធានី-ខេត្ត គឺចាំបាច់តម្រូវឱ្យមានរចនាសម្ព័ន្ធស្រោចស្រព ជាពិសេសពាក់ព័ន្ធនឹងប្រភពទឹក រួមជាមួយនឹងបច្ចេកទេសត្រឹមត្រូវបន្ថែម ដែលនឹងជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។
ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋលេខាធិការបានសង្កត់ធ្ងន់ថា កត្តាទាំងអស់ខាងលើនេះអាចសម្រេចទៅបាន គឺទាមទារជាចាំបាច់នូវការគាំទ្រពីដៃគូអភិវឌ្ឍន៍-ធនាគារពិភពលោក(WB) ទាំងផ្នែករឹង និងផ្នែកទន់ រួមជាមួយភាគីពាក់ព័ន្ធទាំងអស់ ក៏ដូចជាបងប្អូនកសិករនៃខេត្តគោលដៅទាំង១៣ ខាងលើ និងខេត្តគោលដៅចំនួន ៥ខេត្តផ្សេងទៀតដែលគ្រោងនឹងពង្រីកបន្ថែម ។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ក៏បានណែនាំ និងផ្តាំផ្ញើដល់អង្គប្រជុំ ត្រូវតែមានសាមគ្គីភាព សហការល្អ និងរក្សាប្រកាន់ខ្ជាប់វិន័យផ្ទៃក្នុងការងារ ជាពិសេសបង្កើនការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងជាមួយនឹងទំនួលខុសត្រូវបន្ថែមទៀត ក្នុងការពន្លឿនកិច្ចការងារគម្រោងឱ្យសម្រេចបានលទ្ធផលគាប់ប្រសើរប្រកបដោយទិន្នផល និងប្រសិទ្ធផលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង