**មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះពិនិត្យមើលការរៀបចំ និងបំពាក់ឧបករណ៍សម្ភារៈបរិក្ខារពេទ្យ នៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង**ក្រសួងប្រៃសណីយ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការធ្វើបរិវត្តកម្មឌីជីថល**សមាជិកសភាកំពូលរុស្ស៊ី៖ ការ​បញ្ចូល​ទឹកដី​ហ្គ្រីនលែន​របស់​អាមេរិក​នឹង​បង្ក​ជាការ​គំរាម​កំហែង​ផ្នែក​យោធា**ឯកឧត្តម ហួត ហាក់ អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការប្រតិបត្តិអាកាសយានដ្ឋាន VINCI នាយកតំបន់នៃសហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អភិបាលរងខេត្តសៀមរាប៖ គ្មានអ្នកណាម្នាក់អាចលាក់បាំងជិតក្នុងការកាប់បំផ្លាញព្រៃឈើ ដូចការលាក់លុយនោះទេ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១០ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់១៧ អង្សា**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ណែនាំឱ្យអាជ្ញាធរពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយការលំបាកជូនពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំដល់អាជ្ញាធរខេត្តកណ្តាល ត្រូវបង្ការទប់ស្កាត់រាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**វិធានការបន្ធូរបន្ថយពន្ធគយរបស់រដ្ឋាភិបាលចិននឹងនាំមកនូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសលោកខាងត្បូង**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរលួចមានស្ថានទម្ងន់ទោស (ប្រើកាំភ្លើងប្លន់ម៉ូតូ)**ឧត្តមសេនីយ៍ទោ សោម ស៊ុន កោតសរសើរចំពោះក្រុមការងារលេខាធិការដ្ឋាន សមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច បម្រើឱ្យសកម្មភាពការងារ គណៈកម្មាធិការសមាគមអតីតយុទ្ធជនបានយ៉ាងល្អប្រសើរ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយជូនសាលាបឋមសិក្សាពងទឹក ស្ថិតនៅភូមិពងទឹក ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ**កម្ពុជាស្វាគមន៍រាល់វិនិយោគិន ដែលមានបំណងចង់វិនិយោគលេីការកែច្នៃ និងធ្វេីពាណិជ្ជកម្ម នាំចេញ**កម្ពុជាស្វាគមន៍ចំពោះក្រុមការងារនៃអង្គការ FAO ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការគាំទ្រក្នុងវិស័យជលផល និងវារីវប្បកម្មក្នុងប្រទេសកម្ពុជា**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចូលរួមរំលែកទុក្ខចំពោះមរណភាពមហាឧបសិកា គង់ លាន់ ម្ដាយបង្កើតឯកឧត្តម មាស សុភា**ភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅឡូសអេនជឺលេស បង្ខំមនុស្សជាង ១៨០,០០០នាក់បានភៀសខ្លួនចេញពីផ្ទះ ដោយបំផ្លាញសំណង់រាប់ពាន់ខ្នង

លោកXi Jinping៖ប្ដេជ្ញាចិត្តត្រូវច្បាំងឱ្យឈ្នះក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងអំពើពុករលួយរយៈពេលយូរ ព្រឹកថ្ងៃទី៦ខែមករាឆ្នាំ២០២៥

លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនប្រធានរដ្ឋចិននិងជាប្រធាគណៈកម្មាធិការយោធាមជ្ឈិ
មចិនបានថ្លែងសុន្ទរកថាគន្លឹះក្នុងកិច្ចប្រជុំពេញអង្គលើកទី៤នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកម្មុយនីស្តចិនអាណត្តិទី២០ដោយគូសបញ្ជាក់ថាចាប់ពីឈានចូលយុគសម័យថ្មីមកការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយនិងការប្រឆាំងអំពើពុករលួយបានអនុវត្តក្នុងកម្រិតខ្លាំងមិនធ្លាប់មានពីមុនមកហើយទទួលបានសមិទ្ធផលគួរឱ្យកត់សម្គាល់។
យើងត្រូវប្រកាន់ខ្ជាប់ជានិច្ចនូវភាពមុតមាំក្នុងការបន្តប្រយុទ្ធប្រឆាំងអំពើពុករលួយ រក្សាឱ្យបាននូវលំនឹងយុទ្ធសាស្ត្រនិងសម្ពាធខ្ពស់ មិនបង្អង់ដំណើរ មិនថយក្រោយ បន្តអនុវត្តគោលការណ៍មិនហ៊ានពុករលួយ មិនអាចពុករលួយ និងមិនចង់ពុករលួយ ដើម្បីច្បាំងឱ្យឈ្នះក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងអំពើពុករលួយដ៏ពិបាករយៈពេលយូរនិងជាទូទៅ។
លោកបានថ្លែងថា ឆ្នាំ២០២៤មជ្ឈិមបក្សប្រកាន់ខ្ជាប់នូវការធ្វើបដិវត្តខ្លួន ដើម្បីដឹកនាំការធ្វើបដិវត្តសង្គម ជំរុញជានិច្ចកាលនូវការជំរុញការគ្រប់គ្រងបក្សយ៉ាងតឹងរ៉ឹងដោយគ្រប់ជ្រុងជ្រោយ បានទទួលបានការវិវឌ្ឍរីកចម្រើននិងប្រសិទ្ធភាពថ្មី។បក្សទាំងមូលមានការយល់ដឹងកាន់តែច្បាស់ សកម្មភាពកាន់មុតមាំចំពោះការធ្វើបដិវត្តខ្លួន។
សមាជិកបក្សទាំងអស់រៀនសូត្យអំពីវិន័យបក្សយ៉ាងម៉ឺងម៉ាត់និងស្មារតីគោរពច្បាប់វិន័យកាន់តែខ្លាំងក្លា។បក្សបន្តបង្កើនកម្រិតប្រយុទ្ធប្រឆាំងអំពើពុករលួយលុបបំបាត់បរិយាកាសនិងលក្ខខណ្ឌដែលនាំឱ្យកើតមានអំពើពុករលួយ ធ្វើការគ្រប់គ្រងនិងកែលម្អជាសមូហភាពចំពោះទង្វើមិនត្រឹមត្រូវនៅជុំវិញប្រជាជន និងដោះស្រាយបញ្ហាពុករលួយលេចធ្លោមួយចំនួនធំដែលប្រតិកម្មដោយមហាជនគ្រប់គ្រងបក្សតាមប្រព័ន្ធច្បាប់ឱ្យបានស៊ីជម្រៅលើកកម្ពស់សមត្ថភាពរបស់បក្សក្នុងការដឹកនាំប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនិងជំរុញឱ្យគ្រប់គ្រងបក្សយ៉ាងតឹងរ៉ុងដោយគ្រប់ជ្រុងជ្រោយ។
លោកបានគូសបញ្ជាក់ថា អំពើពុករលួយគឺជាការគំរាមកំហែងធំជាងគេដែលបក្សយើងកំពុងប្រឈម ការប្រយុទ្ធប្រឆាំងអំពើពុករលួយគឺជាការធ្វើបដិវត្តលើខ្លួនឯងទាំងស្រុង។ឈានចូលយុគសម័យថ្មីប្រឈមនឹងបញ្ហាលេចធ្លោដែលពាក់ព័ន្ធនឹងការកសាងអភិបាលកិច្ចដោយស្អាតស្អំនៅផ្ទៃក្នុងបក្សនិងការប្រយុទ្ធប្រឆាំងនឹងអំពើពុករលូយ យើងត្រូវប្រកាន់ខ្ជាប់នូវការបង្ក្រាបអំពើពុករលួយ ក៏ត្រូវប្រយុទ្ធប្រឆាំងជាដាច់ខាត បន្តធ្វើឱ្យកម្មាភិបាលមានភាពស្អាតស្អំ។
លោកបានថ្លែងថាស្ថានភាពប្រយុទ្ធប្រឆាំងអំពើពុករលួយនាពេលបច្ចុប្បន្ននៅតែលំបាកនិងស្មុគស្មាញ។អំពើពុករលួយចាស់ៗនៅមិនទាន់បោសសម្អាតទាំងស្រុងទេហើយអំពើពុករលួយរបៀបថ្មីក៏បានបន្តកើតមាន កិច្ចការដែលលុបបំបាត់បរិយាកាសនិងលក្ខខណ្ឌដែលនាំឱ្យកើតមានអំពើពុករលួយនៅតែធ្ងន់ធ្ងរ។ ការយល់ដឹងអំពីការប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវតែមានចក្ខុវិស័យប្រវត្តិសាស្រ្តនិងកម្រិតខ្ពស់ជាយុទ្ធសាស្ត្រដើម្បីសម្រេចបាននូវបេសកកម្មប្រវត្តិសាស្រ្តរបស់បក្ស។ការប្រយុទ្ធប្រឆាំងអំពើពុករលួយត្រូវតែមានឆន្ទៈដ៏មុតមាំ និងមិនងាករេ។
ការស្ទាក់ស្ទើរការធូរលុងចិត្តទន់ឬបោះបង់ពាក់កណ្តាលទីសុទ្ធតែខុសទាំងស្រុង។ត្រូវកែប្រែគំនិតខុសឆ្គងទាំងអស់ជាដាច់ខាតធ្វើឱ្យស្មារតីភ្លឺស្វាងទើបធ្វើឱ្យការប្ដេជ្ញាចិត្តនិងជំនឿចិត្តដើម្បីប្រយុទ្ធប្រឆាំងអំពើពុករលួយកាន់តែរឹងមាំ៕

អត្ថបទដែលជាប់ទាក់ទង