**មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល ចុះពិនិត្យមើលការរៀបចំ និងបំពាក់ឧបករណ៍សម្ភារៈបរិក្ខារពេទ្យ នៅមណ្ឌលសុខភាព ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង**ក្រសួងប្រៃសណីយ៍ និងរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ចុះអនុស្សរណៈនៃការយោគយល់គ្នា លើការធ្វើបរិវត្តកម្មឌីជីថល**សមាជិកសភាកំពូលរុស្ស៊ី៖ ការ​បញ្ចូល​ទឹកដី​ហ្គ្រីនលែន​របស់​អាមេរិក​នឹង​បង្ក​ជាការ​គំរាម​កំហែង​ផ្នែក​យោធា**ឯកឧត្តម ហួត ហាក់ អនុញ្ញាតឱ្យសមាជិកគណៈកម្មាធិការប្រតិបត្តិអាកាសយានដ្ឋាន VINCI នាយកតំបន់នៃសហរដ្ឋអាមេរិក អឺរ៉ុបខាងជើង និងខាងកើត និងអាស៊ីអាគ្នេយ៍ នៃក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**អភិបាលរងខេត្តសៀមរាប៖ គ្មានអ្នកណាម្នាក់អាចលាក់បាំងជិតក្នុងការកាប់បំផ្លាញព្រៃឈើ ដូចការលាក់លុយនោះទេ**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១០ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជាសម្រាប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥, តំបន់ខ្ពង់រាបចុះត្រជាក់ដល់១៧ អង្សា**សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥**ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា ណែនាំឱ្យអាជ្ញាធរពង្រឹងសេវាសាធារណៈជូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដាច់ស្រយាល ដើម្បីកាត់បន្ថយការលំបាកជូនពលរដ្ឋ**ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ណែនាំដល់អាជ្ញាធរខេត្តកណ្តាល ត្រូវបង្ការទប់ស្កាត់រាល់សកម្មភាព ឬទង្វើដែលប៉ុនប៉ងធ្វើឱ្យកម្ពុជា ធ្លាក់ចូលទៅក្នុងស្ថានភាពសង្គ្រាម**សម្ដេចធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងជារដ្ឋមន្ត្រីទទួលបន្ទុកសេវាកម្មហិរញ្ញវត្ថុជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ**វិធានការបន្ធូរបន្ថយពន្ធគយរបស់រដ្ឋាភិបាលចិននឹងនាំមកនូវកាលានុវត្តន៍ភាពអភិវឌ្ឍន៍ថ្មីៗដល់ប្រទេសលោកខាងត្បូង**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបក្រុមចោរលួចមានស្ថានទម្ងន់ទោស (ប្រើកាំភ្លើងប្លន់ម៉ូតូ)**ឧត្តមសេនីយ៍ទោ សោម ស៊ុន កោតសរសើរចំពោះក្រុមការងារលេខាធិការដ្ឋាន សមាគមបតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច បម្រើឱ្យសកម្មភាពការងារ គណៈកម្មាធិការសមាគមអតីតយុទ្ធជនបានយ៉ាងល្អប្រសើរ**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ផ្ដល់អំណោយជូនសាលាបឋមសិក្សាពងទឹក ស្ថិតនៅភូមិពងទឹក ឃុំរកាពរប្រាំ ស្រុកត្បូងឃ្មុំ**កម្ពុជាស្វាគមន៍រាល់វិនិយោគិន ដែលមានបំណងចង់វិនិយោគលេីការកែច្នៃ និងធ្វេីពាណិជ្ជកម្ម នាំចេញ**កម្ពុជាស្វាគមន៍ចំពោះក្រុមការងារនៃអង្គការ FAO ដែលមានបំណងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត និងពិនិត្យលទ្ធភាពក្នុងការគាំទ្រក្នុងវិស័យជលផល និងវារីវប្បកម្មក្នុងប្រទេសកម្ពុជា**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចូលរួមរំលែកទុក្ខចំពោះមរណភាពមហាឧបសិកា គង់ លាន់ ម្ដាយបង្កើតឯកឧត្តម មាស សុភា**ភ្លើងឆេះព្រៃដ៏ខ្លាំងក្លានៅឡូសអេនជឺលេស បង្ខំមនុស្សជាង ១៨០,០០០នាក់បានភៀសខ្លួនចេញពីផ្ទះ ដោយបំផ្លាញសំណង់រាប់ពាន់ខ្នង

សមាគម TAFTAC៖ ប្រាក់ឈ្នួលថ្មី បូកបន្ថែមទាំងអត្ថប្រយោជន៍ផ្សេងៗទៀត សរុបប្រមាណ ៣០០ដុល្លារ គឺសមល្មមសម្រាប់ទ្រទ្រង់ជីវភាពកម្មករនិយោជិត

ភ្នំពេញ៖ អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) លោក កាំង ម៉ូនីកា បានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៥ រួមបញ្ចូលទាំងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតដែលបងប្អូនកម្មករនិយោជិតនៅកម្ពុជាទទួលបានប្រចាំខែ នឹងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាព និងជាប្រភពចំណូលថ្មីបន្ថែមមួយកំរិតទៀតសម្រាប់គ្រួសាររបស់ពួកគាត់។

អគ្គលេខាធិការរងនៃសមាគម TAFTAC រូបនេះ បានពន្យល់ថា ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារ បូករួមទាំងប្រាក់រង្វាន់ និងប្រាក់ឧបត្ថម្ភ រួមទាំងអត្ថប្រយោជន៍ផ្សេងៗទៀតដែលនិយោជក និងរាជរដ្ឋាភិបាលផ្តល់ជូនកម្មករនិយោជិតទៀតនោះ គឺកម្មករនិយោជិតកម្នាក់នឹងទទួលបានចំណូលប្រចាំខែសរុបប្រមាណជា៣០០ដុល្លារ ក្នុងមួយខែ។ ចំណូលនេះគឺសមល្មមសម្រាប់កម្មករនិយោជិត ហើយអាចជួយទ្រទ្រង់ជីវភាពរបស់ពួកគេបានមួយផ្នែកធំ។

សម្រាប់លោកមើលឃើញថា តួលេខប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ ប្រសិនបើប្រៀបធៀបជាមួយប្រទេសដែលមានកម្រិតឧស្សាហកម្មដូចកម្ពុជា គឺប្រទេសកម្ពុជាមានតួលេខប្រាក់ឈ្នួលអប្បបរមាខ្ពស់ជាងគេបន្តិច។ ដូច្នេះប្រទេសកម្ពុជានៅតែអាចរក្សាបាននូវកម្រិតប្រកួតប្រជែងខ្ពស់ជាមួយបណ្តាប្រទេសទាំងនោះក្នុងកម្រិតការវិនិយោគលើវិស័យដូចគ្នានេះផងដែរ។

លោក កាំង ម៉ូនីកា សង្កត់ធ្ងន់ថា តាមរយៈការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដាក់ចេញគោលនយោបាយ យុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូបកម្ពុជា ឆ្នាំ២០២២-២០២៧ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងធ្វើកំណែរទម្រង់លើសេវាសាធារណៈ និងការកាត់បន្ថយការចំណាយផ្សេងៗក្នុងការធ្វើធុរកិច្ចនោះ លោកសង្ឃឹមថាកម្ពុជានៅតែរក្សាភាពរឹងមាំ និងរក្សាបានកំណើនវិនិយោគលើវិស័យមួយនេះ។

ទន្ទឹមនេះ លោកស្រី ខាន់ នារតី ជាកម្មការិនីនៅរោងចក្រកាត់ដេរក្នុងរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ ចំនួន ២០៨ដុល្លារ រួមបញ្ចូលបន្ថែមលើអត្ថប្រយោជន៍ផ្សេងៗទៀតដែលកំពុងទទួលបានស្រាប់ វានឹងអាចចូលរួមចំណែកយ៉ាងសំខាន់ក្នុងការទ្រទ្រង់ជីវភាពគ្រួសាររបស់គាត់ ហើយអាចសន្សំសំចៃបានមួយផ្នែកទៀតដើម្បីពង្រឹងជីវភាពប្រចាំថ្ងៃផងដែរ។

កម្មការិនីរូបនេះបានគូសបញ្ជាក់បន្ថែមថា ការដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតគឺជារឿងសំខាន់ ក៏ប៉ុន្តែអ្វីដែលសំខាន់នោះគឺតួលេខប្រាក់ឈ្នួលនេះអាចរក្សាបាននូវស្ថេរភាពការងារសម្រាប់កម្មករនិយោជិត។ កម្មការិនីរូបនេះសប្បាយចិត្តនៅពេលដែលខ្លួននៅតែអាចបន្តបំពេញការងារនៅកន្លែងធ្វើការបាន និងមានការងារថ្មីៗបន្តមកជាហូរហែដែលធ្វើឱ្យខ្លួននៅតែបន្តអាចទទួលបានប្រាក់ចំណូល និងការងារធ្វើជាប់ជាប្រចាំ។

ដោយឡែកលោក លាង សាវឿន ជាកម្មករនិយោជិតរោងចក្រកាត់ដេរ ក្នុងរាជធានីភ្នំពេញម្នាក់ទៀតបានលើកឡើងថា កាលពីប៉ុន្មានឆ្នាំមុនជីវភាពរបស់ខ្លួនលំបាក ក៏ប៉ុន្តែក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះចំណូលប្រចាំខែរបស់ខ្លួនមានភាពល្អប្រសើរ ក្នុងនាមជាកម្មករកាត់ដេរ។ដោយឡែកប្រាក់ឈ្នួលថ្មីចំនួន ២០៨ដុល្លារក្នុងមួយខែ បូករួមទាំងប្រាក់ឧបត្ថម្ភ និងអត្ថប្រយោជន៍ផ្សេងៗទៀតជាច្រើន នឹងធ្វើឱ្យជីវភាពរបស់ខ្លួនកាន់តែប្រសើរជាងមុនថែមទៀត។

កម្មកររូបនេះសប្បាយចិត្តនៅពេលដែលប្រាក់ឈ្នួលថ្មី នឹងចាប់ផ្តើមអនុវត្តចាប់ពីខែមករា ឆ្នាំ២០២៥ នេះតទៅ។ លោកសូមថ្លែងអំណរអរគុណដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងដំឡើងប្រាក់ឈ្នួលជូនដល់កម្មករនិយោជិតជារៀងរាល់ឆ្នាំ បើទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ ដែលទាំងនេះបង្ហាញឃើញយ៉ាងច្បាស់ពីការគិតគូរសុខទុក្ខរបស់កម្មករនិយោជិតពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំចាប់តាំងពីសម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី បន្តមកដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជា នាពេលបច្ចុប្បន្ន៕

អត្ថបទដែលជាប់ទាក់ទង