សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ចូលរួមរំលែកទុក្ខចំពោះមរណភាពមហាឧបសិកា គង់ លាន់ ម្ដាយបង្កើតឯកឧត្តម មាស សុភា
ភ្នំពេញ៖ នៅរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចាត់តាំង ឯកឧត្ដមវេជ្ជ. អ៊ុយ សំអាត និងសហការី អញ្ជើញចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយ ឯកឧត្តម មាស សុភា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងជាតំណាងរាស្ត្រមណ្ឌលព្រះវិហារ និងក្រុមគ្រួសារ ចំពោះមរណភាពមហាឧបសិកា គង់ លាន់ ត្រូវជាម្ដាយបង្កើតដែលបានទទួលមរណភាពកាលពីថ្ងៃទី ៨ ខែមករា ឆ្នាំ២០២៥ វេលាម៉ោង ១០ម៉៤០នាទីព្រឹក ក្នុងជន្មាយុ៩៦ឆ្នាំ ដោយរោគាពាធ។ ពិធីបុណ្យប្រារព្ធធ្វើនៅភូមិភ្នំសាឡី ឃុំកំពង់ត្រាចខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត។
ការលាចាករបស់ មហាឧបាសិកា គង់ លាន់ ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅនាពេលនេះ គឺជាការ បាត់បង់អ្នកម្តាយ ម្តាយក្មេក ជីដូន ជីជូនទូត ប្រកបដោយព្រហ្មវិហារធម៌ ចរិយាធម៌ និងគុណធម៌ដ៏ល្អប្រពៃ ដែលបានតស៊ូប្រឹងប្រែងចិញ្ចឹមបីបាច់ថែរក្សា ផ្តល់នូវឱវាទល្អៗដល់កូន ចៅ ចៅទួត ឱ្យរស់នៅប្រកបដោយ គន្លងធម៌ និងមានអនាគតរុងរឿង រហូតក្លាយជាបញ្ញាវន្ត ជាឥស្សរជនជាន់ខ្ពស់ ដែលជាធនធានមនុស្សដ៏មាន តម្លៃសម្រាប់សង្គមជាតិ។ លើសពីនេះទៅទៀត មហាឧបាសិកា គឺជាពុទ្ធសាសនិកដ៏ឆ្នើមមួយរូបដែលមាន សទ្ធាជ្រះថ្លារួមចំណែកដ៏ធំធេងក្នុងការកសាងនូវសមិទ្ធផលនានា និងលើកស្ទួយវិស័យព្រះពុទ្ធសាសនានៅកម្ពុជា និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ មហាឧបាសិកា គង់ លាន់ សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕