ឥណ្ឌូណេស៊ី បង្កើនអាយុចូលនិវត្តន៍សម្រាប់កម្មករដល់ ៥៩ឆ្នាំ
ហ្សាការតា៖ ឥណ្ឌូណេស៊ីបង្កើនអាយុចូលនិវត្តន៍សម្រាប់កម្មករដល់៥៩ ឆ្នាំដោយចាប់ផ្តើមចាប់ពីឆ្នាំ២០២៥នេះតទៅ ខណៈកាលពីឆ្នាំ២០២៤ ឥណ្ឌូណេស៊ីបានកំណត់អាយុចូលនិវត្តន៍៥៨ ឆ្នាំ។
ការកែតម្រូវនេះស្របតាមបទប្បញ្ញត្តិរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ីលេខ៤៥ នៃឆ្នាំ ២០១៥ ស្តីពីការអនុវត្តកម្មវិធីធានាសោធននិវត្តន៍។ មាត្រា១៥ នៃបទប្បញ្ញត្តិរដ្ឋាភិបាលលេខ៤៥ ក្នុងឆ្នាំ២០១៥ ដំបូងបានកំណត់អាយុចូលនិវត្តន៍៥៦ ឆ្នាំជាមួយនឹងការផ្ដល់សម្រាប់ការដំឡើងប្រាក់សោធននិវត្តន៍បន្តិចម្ដងៗ។
សូមរំឭកថា ចាប់ពីថ្ងៃទី១ខែមករាឆ្នាំ២០១៩ អាយុចូលនិវត្តន៍ឥណ្ឌូណេស៊ីបានកើនឡើងដល់៥៧ ឆ្នាំ ជាមួយនឹងផែនការដំឡើងប្រាក់សោធននិវត្តន៍ជារៀងរាល់៣ឆ្នាំម្ដង រហូតដល់អាយុចូលនិវត្តន៍ជាអតិបរមាគឺ៦៥ ឆ្នាំ។
ដូច្នេះយោងតាមបទប្បញ្ញត្តិចាប់ពីខែមករាឆ្នាំ២០២៥ អាយុចូលនិវត្តន៍សម្រាប់កម្មករគឺ៥៩ ឆ្នាំ ហើយនឹងត្រូវបានអនុវត្តរហូតដល់ឆ្នាំ២០២៨ ។ បទប្បញ្ញត្តិនេះក៏បម្រើជាឯកសារយោងសម្រាប់កម្មករដែលបានចុះឈ្មោះជាមួយទីភ្នាក់ងាររដ្ឋបាលសន្តិសុខសង្គមការងារដើម្បីទាមទារអត្ថប្រយោជន៍សោធននិវត្តន៍របស់ពួកគេ។
នៅពេលដែលប្រទេសឥណ្ឌូណេស៊ីសម្របខ្លួនទៅនឹងការផ្លាស់ប្ដូរប្រជាសាស្ត្រ និងសេដ្ឋកិច្ច ការកើនឡើងបន្តិចម្ដងៗនៃអាយុចូលនិវត្តន៍មានគោលបំណងធានានូវនិរន្តរភាពនៃប្រព័ន្ធសោធននិវត្តន៍ ខណៈការណ៍នេះក៏គាំទ្រដល់សុខុមាលភាពហិរញ្ញវត្ថុនៃកម្លាំងពលកម្មដែលមានវ័យចំណាស់របស់ប្រទេសដែលមានសេដ្ឋធំជាងគេនៅអាស៊ីអាគ្នេយ៍ផងដែរ៕