**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូន ប្រធានាធិបតីអាមេរិក ចូលរួមសោកស្តាយពីគ្រោះអគ្គីភ័យឆេះព្រៃនៅទីក្រុង Los Angeles**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ប្រជាជនកម្ពុជាចងចាំជានិច្ចថា ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ខ្លួន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនបច្ច័យ ១០០លានរៀល សាងសង់ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)**ឯកឧត្តម ថោ ជេដ្ឋា៖ ប្រជាជនកម្ពុជា ចងចាំជានិច្ចនូវគុណូបការៈរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជាដែលបានពលិកម្មលើសមរភូមិ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍**អគ្គលេខាធិការ UN មានទំនុកចិត្តទាំងស្រុង លើភាពធន់ នឹងលទ្ធិប្រជាធិបតេយ្យ របស់កូរ៉េខាងត្បូង**បច្ចុប្បន្នកម្ពុជា មានសត្វស្មោញ ៦០០០គូ កំពុងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់**វិញ្ញាសាជំនាញពន្ធដារ សម្រាប់ការប្រជែងជ្រើសរើស មន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើមដំណើរការហើយ**អាមេរិក ដាក់ទណ្ឌកម្មថ្មីលើមន្ត្រីវ៉េណេស៊ុយអេឡា ៨នាក់ និងបង្កើនប្រាក់រង្វាន់ដល់ ២៥លានដុល្លារ សម្រាប់ការចាប់ខ្លួនប្រធានាធិបតី Maduro**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការងារសាធារណមតិ ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់**លោក Mark Zuckerberg ចូលជួបជាមួយប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅភូមិគ្រឹះ​ Mar-a-Lago**ឯកឧត្តម ណុប រ័ត្ននិមល៖ មានជ័យជម្នះ៧ មករា ទើបយើងទាំងអស់គ្នា មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចបច្ចុប្បន្ន**កម្ពុជាអបអរការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៥**រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ»**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញក្នុងសិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយជាតិស្តីពីការលើក កម្ពស់ការប្រើ ប្រាស់សម្ភារៈសំណង់ក្នុងឧស្សា ហកម្ម គ្រឿងផ្គុំសំណង់ប្រកប ដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់”**សមត្ថកិច្ចកម្ពុជា ប្រគល់បុរសជនជាតិថៃដែលធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិឱ្យសមត្ថកិច្ចថៃ**អ្នកវិទ្យាសាស្ត្រ៖ ពិភពលោកទើបតែជួបប្រទះរយៈពេលពេញមួយឆ្នាំដំបូង ដែលសីតុណ្ហភាពសកលលោកបានឡើងលើសពី ១,៥អង្សាសេ លើសពីសម័យមុនឧស្សាហកម្ម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ កម្ពុជា បាននិងកំពុងគិតគូរ ពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជប៉ុន ដើម្បីទាក់ទាញនិងបំពេញតម្រូវវិនិយោគិនជប៉ុន**អភិបាលខេត្តតាកែវ នាំយកបច្ច័យប្រគេនដល់ ព្រះភិក្ខុ ទន ចិត្រា ដែលមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម គង់នៅវត្តអង្គប្រាសាទ ស្រុកគិរីវង់**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែមករា ឆ្នាំ២០២៥**ពោរពេញទៅដោយភាពច្នៃប្រឌិតថ្មី! កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមលើកទីពីរ

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ ជឿថា គម្រោង «កម្មវិធីសាលារៀនស្អាតនិងបរិស្ថានបៃតង» នឹងអាចបង្កើតឥទ្ធិពលរលក លាតសន្ធឹងហួសពីសាលារៀន ដោយជំរុញឱ្យមានវប្បធម៌នៃភាពស្អាត ដែលដក់ជាប់ពេញក្នុងសង្គមខ្មែរ

ភ្នំពេញ៖ លោកជំទាវ គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្តីពី«កម្មវិធីសាលារៀនស្អាតនិងបរិស្ថានបៃតង» និងមានការចូលរួមពី លោកស្រី Shirley Quah តំណាងណាហ្គាវើលដ៍បេះដូងសប្បុរស ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង គណៈគ្រប់គ្រង នាយក នាយិកា និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សនៃសាលារៀនគោលដៅចំនួន ១១ ក្នុងចំណោមសាលាគោលដៅទាំង៦៨។

មានប្រសាសន៍ក្នុងឱកាសនេះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានបង្ហាញនូវសេចក្តីរីករាយដែលបានចូលរួមក្នុង «កម្មវិធីសាលារៀនស្អាតនិងបរិស្ថានបៃតង» ដែលក្រសួងអប់រំ យុវជន និងកីឡា បានសហការជាមួយក្រុមហ៊ុន ណាហ្គាវើលដ៍បេះដូងសប្បុរស ជ្រើសរើសយកសាលាអនុវិទ្យាល័យ និងវិទ្យាល័យនៅក្នុងរាជធានីភ្នំពេញចំនួន៦៨ មកធ្វើការប្រកួតប្រជែងក្នុងការប្រឡងប្រណាំង ការអនុវត្តសាលារៀនស្អាត និងបរិស្ថានបៃតងនាពេលនេះ។

គួរបញ្ជាក់ដែរថា ពិភពលោក ក៏ដូចជាប្រទេសកម្ពុជាផ្ទាល់ បាននិងកំពុងតែប្រឈមមុខជាមួយនឹងបញ្ហាមួយចំនួនដូចជា៖ (១). ការប្រែប្រួលអាកាសធាតុ (២). ការបំពុល និង(៣). ការថយចុះនៃធនធានធម្មជាតិ។ បញ្ហាទាំងនេះមិនត្រឹមតែគំរាមកំហែងដល់បរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់សុខភាព និងសុខុមាលភាពរបស់មនុស្សជំនាន់ក្រោយទៀតផង ដែលយើងទាំងអស់គ្នាត្រូវសហការជាមួយគ្នា ដើម្បីស្វែងរក និងចាត់វិធានការនានា ក្នុងការចាត់វិធានការទប់ស្កាត់ និងដោះស្រាយបញ្ហាទាំងនេះ ហើយនោះជាអ្វីដែលក្រសួងអប់រំ និងក្រុមហ៊ុនណាហ្គាវើលដ៍ កំពុងចូលរួមចំណែកធ្វើថ្ងៃនេះ ដោយចាប់ផ្តើមពីសិស្សរបស់យើង តាមរយះ «កម្មវិធីសាលារៀនស្អាត និងបរិស្ថានបៃតង»។

ទន្ទឹមនឹងនេះ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់ក្រុមហ៊ុនណាហ្គាវើលដ៏ និងក្រុមការងារក្រសួង មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ គណះគ្រប់គ្រង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងសហគមន៏ ក្នុងសាលាគោលដៅ បន្តធ្វើការជាមួយគ្នា បំពេញឱ្យគ្នា និងដើម្បីឈានទៅលប់បំបាត់សម្រាម ពិសេសការប្រើប្រាស់ថង់ផ្លាស់ស្ទិក អំពើហិង្សាគ្រប់ទម្រង់ ការរំលោភបំពាន និងការរើសអើងផ្សេងៗចំពោះកុមារ នៅក្នុងសាលារៀន។

ចាប់តាំងពីឆ្នាំ២០២៣មក ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគំនិតផ្តួចផ្តើមជាច្រើនដើម្បីធ្វើឱ្យសាលារៀនកាន់តែស្អាត និងកាន់តែប្រសើរឡើងរួមមាន ស្តង់ដាសាលាគំរូ យុទ្ធនាការគ្មានកាកសំណល់ និងកម្មវិធីប្រមូលទឹកភ្លៀង។ ដើម្បីឆ្លើយតប និងសម្រេចបាននូវសូចនាករសំខាន់ៗ ដែលមាននៅក្នុងស្តង់ដាទាំង៥ នៃសាលារៀនគំរូ លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមបំពេញបន្ថែមដ៏មានសារៈសំខាន់ ពីក្រុមហ៊ុនណាហ្គាវើលដ៍ ក្នុងការចូលរួមចំណែក ដល់ការអនុវត្តសកម្មភាពជាអាទិភាព និងការសម្រេចបាននូវស្តង់ដាសាលារៀនគំរូជារួម ជាពិសេសគឺការជួយធ្វើឱ្យសាលាមធ្យមសិក្សា នៅក្នុងរាជធានីភ្នំពេញទាំងអស់ ដែលជាសាលារៀនគោលដៅ នឹងមានការប្រឡងប្រណាំងគ្នា រយៈពេល ០៧ ខែ ដោយផ្តោតលើការគ្រប់គ្រងកាកសំណល់ និងការកែច្នៃឡើងវិញឱ្យទទួលបានជាសាលារៀនស្អាតនិងមានបរិស្ថានបៃតង ក៏ដូចជាលើកទឹកចិត្ត ឱ្យមានការគ្រប់គ្រងនិងការកែច្នៃ កាកសំណល់ផ្លាស់ស្ទិកផងដែរ។

សារជាថ្មីម្តងទៀត លោកជំទាវ រដ្ឋលេខាធិការប្រចាំការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនណាហ្គាវើលដ៍ ចំពោះសមិទ្ធផលនេះ និងជឿជាក់ថា គម្រោងនេះ នឹងអាចបង្កើតឥទ្ធិពលរលកដែលលាតសន្ធឹងហួសពីសាលារៀនរបស់យើង និងអាចទៅដល់ក្នុងសហគមន៏របស់យើង និងប្រទេសរបស់យើងផ្ទាល់ ដោយជំរុញឱ្យមានវប្បធម៌នៃភាពស្អាត(ចិត្តស្អាត បេះដូងស្អាត ឥរិយាបទស្អាត) ដែលដក់ជាប់ពេញក្នុងសង្គមខ្មែរយើង៕

អត្ថបទដែលជាប់ទាក់ទង