អភិបាលខេត្តតាកែវ នាំយកបច្ច័យប្រគេនដល់ ព្រះភិក្ខុ ទន ចិត្រា ដែលមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម គង់នៅវត្តអង្គប្រាសាទ ស្រុកគិរីវង់
ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរ៍ ទី១១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត និងអាជ្ញាធរស្រុកគិរីវង់ បាននាំយកបច្ច័យប្រគេនដល់ ភិក្ខុ ទន ចិត្រា ដែលកំពុងមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម បច្ចុប្បន្នគង់នៅវត្តអង្គប្រាសាទ ស្រុកគីរីវង់ ខេត្តតាកែវ។
គួរម្លឹកផងដែរថា កាលពីថ្ងៃអាទិត្យ ទី៥ ខែមករា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏បានចាត់ លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា តំណាងសម្ដេច នាំយកអំណោយ និងបច្ច័យ ប្រគេនដល់ ព្រះភិក្ខុ ទន ចិត្រា ដែលកំពុងមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម។ ដោយឡែក ចំពោះការព្យាបាលវិញ ចាប់តាំងពីពេលដែលបានដឹងព័ត៌មានពីករណីរបស់ ភិក្ខុ ទន ចិត្រា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក៏បានខិតខំជួយព្យាបាលដោយយកចិត្តទុកដាក់ ដោយឥតគិតថ្លៃ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ៕