**សម្ដេចធិបតី ហ៊ុន ម៉ាណែត ផ្ញើសារលិខិតជូន ប្រធានាធិបតីអាមេរិក ចូលរួមសោកស្តាយពីគ្រោះអគ្គីភ័យឆេះព្រៃនៅទីក្រុង Los Angeles**ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប៖ ប្រជាជនកម្ពុជាចងចាំជានិច្ចថា ថ្ងៃជ័យជម្នះ ៧មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទី២ របស់ខ្លួន**សម្តេចធិបតី និងលោកជំទាវបណ្ឌិត ប្រគេនបច្ច័យ ១០០លានរៀល សាងសង់ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)**ឯកឧត្តម ថោ ជេដ្ឋា៖ ប្រជាជនកម្ពុជា ចងចាំជានិច្ចនូវគុណូបការៈរបស់វីរកម្មាភិបាល យុទ្ធជន យុទ្ធនារី នៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍កម្ពុជាដែលបានពលិកម្មលើសមរភូមិ ដើម្បីផ្ដួលរំលំរបបប្រល័យពូជសាសន៍**អគ្គលេខាធិការ UN មានទំនុកចិត្តទាំងស្រុង លើភាពធន់ នឹងលទ្ធិប្រជាធិបតេយ្យ របស់កូរ៉េខាងត្បូង**បច្ចុប្បន្នកម្ពុជា មានសត្វស្មោញ ៦០០០គូ កំពុងបន្តពូជពងកូន នៅតំបន់រ៉ាមសារព្រែកទាល់**វិញ្ញាសាជំនាញពន្ធដារ សម្រាប់ការប្រជែងជ្រើសរើស មន្ត្រីរាជការឱ្យចូលបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធដារ ចាប់ផ្តើមដំណើរការហើយ**អាមេរិក ដាក់ទណ្ឌកម្មថ្មីលើមន្ត្រីវ៉េណេស៊ុយអេឡា ៨នាក់ និងបង្កើនប្រាក់រង្វាន់ដល់ ២៥លានដុល្លារ សម្រាប់ការចាប់ខ្លួនប្រធានាធិបតី Maduro**ឯកឧត្តម ទេព អស្នារិទ្ធ៖ ការងារសាធារណមតិ ជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការផ្សារភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋ ជាមួយអាជ្ញាធរក្នុងខេត្តគ្រប់ជាន់ថ្នាក់**លោក Mark Zuckerberg ចូលជួបជាមួយប្រធានាធិបតីជាប់ឆ្នោត Donald Trump នៅភូមិគ្រឹះ​ Mar-a-Lago**ឯកឧត្តម ណុប រ័ត្ននិមល៖ មានជ័យជម្នះ៧ មករា ទើបយើងទាំងអស់គ្នា មានសុខសន្តិភាព និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដូចបច្ចុប្បន្ន**កម្ពុជាអបអរការមកដល់នៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ២០២៥**រដ្ឋបាលខេត្តកណ្តាល រៀបចំពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ការពង្រឹងការងារព័ត៌មាននិងសាធារណមតិ»**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញក្នុងសិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយជាតិស្តីពីការលើក កម្ពស់ការប្រើ ប្រាស់សម្ភារៈសំណង់ក្នុងឧស្សា ហកម្ម គ្រឿងផ្គុំសំណង់ប្រកប ដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់”**សមត្ថកិច្ចកម្ពុជា ប្រគល់បុរសជនជាតិថៃដែលធ្វើឃាតលោក លិម គិមយ៉ា អតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិឱ្យសមត្ថកិច្ចថៃ**អ្នកវិទ្យាសាស្ត្រ៖ ពិភពលោកទើបតែជួបប្រទះរយៈពេលពេញមួយឆ្នាំដំបូង ដែលសីតុណ្ហភាពសកលលោកបានឡើងលើសពី ១,៥អង្សាសេ លើសពីសម័យមុនឧស្សាហកម្ម**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ កម្ពុជា បាននិងកំពុងគិតគូរ ពិនិត្យលទ្ធភាពបង្កើតតំបន់សេដ្ឋកិច្ចពិសេសសម្រាប់ជប៉ុន ដើម្បីទាក់ទាញនិងបំពេញតម្រូវវិនិយោគិនជប៉ុន**អភិបាលខេត្តតាកែវ នាំយកបច្ច័យប្រគេនដល់ ព្រះភិក្ខុ ទន ចិត្រា ដែលមានអាពាធទឹកនោមផ្អែមធ្ងន់ធ្ងរ ត្រូវការលាងឈាមជាប្រចាំ និងវះកាត់ប្តូរតម្រងនោម គង់នៅវត្តអង្គប្រាសាទ ស្រុកគិរីវង់**តម្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ ដែលត្រូវអនុវត្តចាប់ពីថ្ងៃទី១១-២០ ខែមករា ឆ្នាំ២០២៥**ពោរពេញទៅដោយភាពច្នៃប្រឌិតថ្មី! កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៥» នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមលើកទីពីរ

ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ អញ្ជើញក្នុងសិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយជាតិស្តីពីការលើក កម្ពស់ការប្រើ ប្រាស់សម្ភារៈសំណង់ក្នុងឧស្សា ហកម្ម គ្រឿងផ្គុំសំណង់ប្រកប ដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់”

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញក្នុងសិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយជាតិស្តីពីការលើក កម្ពស់ការប្រើ ប្រាស់សម្ភារៈសំណង់ក្នុងឧស្សា ហកម្ម គ្រឿងផ្គុំសំណង់ប្រកប ដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់”កាល ពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានទាញ អារម្មណ៍ប្រជាពលរដ្ឋឱ្យពិចារណា អំពីការប្រើប្រាស់ឱ្យអស់លទ្ធភាព នូវ គ្រឿងបង្គុំសំណង់ដែលមានស្រាប់ នៅ ក្នុងស្រុក និងត្រូវដឹងអំពីប្រភេទនៃ គ្រឿងបង្គុំ សំណង់ដែលត្រូវប្រើប្រាស់សម្រាប់ការសាងសង់។

លើការងារនេះដែរឯកឧត្តមរដ្ឋមន្រ្តីបានណែនាំថា ត្រូវរួមគ្នារិះរកគោលនយោ បាយ និងវិធានការដើម្បីគ្រប់គ្រងថែរក្សា ធនធាន ដែលជាគ្រឿងបង្គុំសំណង់ ទាំងនោះឱ្យបានល្អ និងមាននិរន្តរភាពជាប្រយោជន៍ប្រើ ប្រាស់ក្នុងវិស័យសំណង់ សម្រាប់ ជំនាន់នេះ និងជំនាន់ក្រោយៗទៀត ។

ឯកឧត្តម សាយ សំអាល់ បញ្ជាក់បន្ថែមថា ឯកឧត្ដមមានបំណងចង់ឃើញវិស័យ សំណង់ គ្រឿងបង្គុំសំណង់ ឧស្សាហកម្ម កម្ចីប្រាក់ រុក្ខជាតិលម្អ គឺជាកន្លែង ដែលប្រជាជនមានការងារធ្វើ មានប្រាក់ចំណូល ហើយសង្ឃឹមថា តាមរយៈនេះ ប្រជាពល រដ្ឋ គ្រប់រូបនៅក្នុងសង្គមជាតិនឹងមានលំនៅឋានរស់នៅសមរម្យ មានម្ហូបអាហារហូបចុកគ្រប់គ្រាន់ មានការងារធ្វើនិងប្រាក់ ចំណូល ហើយកូន ចៅប្រជាពលរដ្ឋបានទទួលការសិក្សាអប់រំគ្រប់ៗគ្នា នោះប្រទេសជាតិនឹងរក្សា បាននូវសុខសន្តិភាព និងការរីកចម្រើនតជំនាន់ ។

សូមជម្រាបថា សិក្ខាសាលាពិគ្រោះយោបល់ “គោលនយោបាយជាតិស្តីពី ការលើកកម្ពស់ការប្រើប្រាស់សម្ភារៈសំណង់ ក្នុងឧស្សាហកម្មគ្រឿងផ្គុំ សំណង់ ប្រកបដោយសុវត្ថិភាព និងលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យសំណង់” គឺជាការឆ្លើយតប ទៅនឹងគោលនយោបាយ ការកសាង និងពូនជ្រំរដ្ឋបាល សាធារណៈទំនើប ឆ្លាតវៃ និងវាងវៃ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងឆ្លើយតបទៅនឹងគោលនយោបាយអាទិភាពទាំង ៣ចំណុច របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺការពង្រឹងសមត្ថភាពមន្ត្រី ,ការពង្រឹងសមត្ថ ភាពស្ថាប័ន និងការលើកកម្ពស់ប្រព័ន្ធលើកទឹកចិត្តដល់មន្ត្រី៕

អត្ថបទដែលជាប់ទាក់ទង