**អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កា និងទប់ស្កាត់ជំងឺគ្រុនឈាម**លោក ហ្សេឡេនស្គី៖ អ៊ុយក្រែនបានចាប់ខ្លួនទាហានកូរ៉េខាងជើង២នាក់ក្នុងតំបន់ Kursk របស់រុស្ស៊ី**បញ្ជីឈ្មោះសិស្ស-និស្សិត ដែលទទួលបានអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ចំនួន ២០នាក់ សិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥**HHS ប្រកាសអាសន្នផ្នែកសុខភាពសាធារណៈសម្រាប់រដ្ឋកាលីហ្វ័រញ៉ា ដើម្បីដោះស្រាយផលប៉ះពាល់សុខភាពនៃភ្លើងឆេះព្រៃដែលកំពុងបន្តនៅទីក្រុងឡូសអេនជឺលេស**សម្តេច ម៉ែន សំអន អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ អគារសិក្សា អគារទីចាត់ការ អគារផ្នែកសម្ភព នៅស្រុករំដួល ខេត្តស្វាយរៀង តម្លៃជាង ៧២ម៉ឺនដុល្លារ**ឯកឧត្តម ប៉េង ពោធិ៍នា៖ ស្មារតី ៧មករា ជាស្មារតីមហាសាមគ្គីប្រជាជាតិខ្មែរ ដើម្បីយកឈ្នះលើរាល់ឧបសគ្គ និងការលំបាកនានារបស់ជាតិ**សាធារណជនជាង១០លាននាក់ បាននិងកំពុងចូលរួមប្រយុទ្ធនឹងសំរាមនិងសំណល់ប្លាស្ទិកនៅតាមមូលដ្ឋាន**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារដែលរងគ្រោះថ្នាក់ចរាចរណ៍លើផ្លូវ៦០ម៉ែត្រ និងចាត់មន្ត្រីនាំយកថវិកា ១៥លានរៀល រួមនឹងគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់ចូលបុណ្យសព និងថវិកា ១០លានរៀលទៀត សម្រាប់ភរិយាដែលរងរបួសធ្ងន់ធ្ងរកំពុងសង្គ្រោះបន្ទាន់**ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញប្រកាសប្រធានក្រុមការងារយុវជនគណបក្សខេត្តត្បូងឃ្មុំ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១២ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**ស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥**សន្លឹកកិច្ចការប្រមាណ ១,៦០០ច្បាប់ របស់បេក្ខជនប្រឡងប្រជែងជ្រើសរើសមន្ត្រីរាជការ នៃអគ្គនាយកដ្ឋានពន្ធដារ ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច ចាប់ផ្តើមដំណើរការកែនៅព្រឹកនេះ**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភថវិកា ១០លានរៀល ជូនក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ**នាយក​រដ្ឋមន្ត្រី​ចាំផ្ទះ​លីបង់​ ធ្វើ​ទស្សនកិច្ច​នៅ​ក្រុង​ដាម៉ាស​ ដើម្បី​ពិភាក្សា​ជាមួយ​មេដឹកនាំ​ស៊ីរី**WHO៖ ករណី mpox ដែលត្រូវបានបញ្ជាក់ចំនួន ១៤,៧០០ករណី ត្រូវបានរាយការណ៍ក្នុងឆ្នាំ២០២៤ នៅទ្វីបអាហ្វ្រិក**អ៊ីរ៉ង់ អះអាងថា ខ្លួនត្រៀមផ្តល់ជំនួយសង្គ្រោះដល់អាមេរិក ដើម្បីឆ្លើយតបទៅនឹងភ្លើងឆេះព្រៃដែលកំពុងឆាបឆេះពាសពេញខោនធី Los Angeles**ក្រុម Houthis របស់យេម៉ែន ទាមទារការវាយប្រហារថ្មី ដើម្បីប្រឆាំងនឹងនាវាផ្ទុកយន្តហោះអាមេរិក នៅសមុទ្រក្រហម**អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមការងារយុវជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះជួយខេត្តព្រៃវែង**មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការពិនិត្យពិភាក្សាលើជំហរកម្ពុជាក្នុងការកំណត់ទីតាំងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផៅ(ឡាវ) និងផ្លូវតភ្ជាប់**សមាគមគ្រូពេទ្យ (TYDA) ប្រគល់អំណោយរបស់សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រុនតាឯក

មន្ត្រីជាន់ខ្ពស់ក្រសួងសាធារណការ ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ស្ដីពីការពិនិត្យពិភាក្សាលើជំហរកម្ពុជាក្នុងការកំណត់ទីតាំងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផៅ(ឡាវ) និងផ្លូវតភ្ជាប់

ភ្នំពេញ៖ នាថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ឡេង ធនយុទ្ធា រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារអន្តរក្រសួង បានអញ្ជើញដឹកនាំកិច្ចប្រជុំក្របខណ្ឌអន្តរក្រសួង ស្ដីពីការពិនិត្យពិភាក្សាលើជំហរកម្ពុជា ក្នុងការកំណត់ទីតាំងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផៅ(ឡាវ) និងផ្លូវតភ្ជាប់ប្រទេសទាំងពីរ (ខេត្តព្រះវិហារ ប្រទេសកម្ពុជា និង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ) សម្រាប់ត្រៀមចរចាជាមួយក្រុមការងារភាគីឡាវ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមអនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក អគ្គនាយករង តំណាងរដ្ឋបាលខេត្តព្រះវិហារ និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងឯកឧត្តម លោក លោកស្រី ដែលជាតំណាងអន្តរក្រសួង ដែលជាសមាជិកក្រុមការងារអន្តរក្រសួង និងភាគីពាក់ព័ន្ធជាច្រើនរូបផងដែរ។

កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីពិភាក្សារកជំហររួមគ្នារបស់កម្ពុជា សម្រាប់ត្រៀមចរចាជាមួយក្រុមការងារភាគីឡាវ លើជម្រើសទីតាំងសម្រាប់សាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផៅ(ឡាវ) និងផ្លូវតភ្ជាប់ប្រទេសទាំងពីរ (ខេត្តព្រះវិហារ ប្រទេសកម្ពុជា និង ខេត្តចម្ប៉ាសាក់ ប្រទេសឡាវ) បន្ទាប់ពីក្រសួងសាធារណការនិងដឹកជញ្ជូន ទទួលបានការឯកភាពជាគោលការណ៍ពីរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជំរុញការសាងសង់ស្ពានឆ្លងកាត់ទន្លេរពៅ/សេឡាំផៅ នេះឱ្យក្លាយជា “ស្ពានមិត្តភាព សន្តិភាព សហប្រតិបត្តិការ និងការអភិវឌ្ឍព្រំដែននៃប្រទេសទាំងពីរ កម្ពុជា-ឡាវ”។ សមិទ្ធផលនៃគម្រោងសាងសង់ស្ពាននិងផ្លូវតភ្ជាប់នេះ ត្រូវបានរំពឹងទុកថានឹងក្លាយជាទំព័រប្រវត្តិសាស្រ្តថ្មីសម្រាប់ប្រទេសទាំងពីរ ដែលនឹងនាំមកនូវភាពជាអ្នកជិតខាងល្អ វិបុលភាព ក៏ដូចជាដើម្បីលើកកម្ពស់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរបស់ប្រទេសទាំងពីរផងដែរ។

សូមបញ្ជាក់ជូនផងដែរថា៖ ការសាងសង់ឱ្យបាននូវស្ពានឆ្លងកាត់ទន្លេរពៅ(កម្ពុជា)/សេឡាំផៅ(ឡាវ) នឹងក្លាយជាច្រកដ៏សំខាន់មួយទៀត ក្នុងការតភ្ជាប់ផ្លូវដឹកជញ្ជូនរវាងប្រទេសទាំងពីរ ជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ទេសចរណ៍(រមណីយដ្ឋានប្រវត្តិសាស្រ្ត វត្តភូរបស់ឡាវ និងអង្គរវត្តរបស់កម្ពុជា) ការវិនិយោគ និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រវាងប្រទេសទាំងពីរ ដោយអាចកាត់បន្ថយនូវរយៈចម្ងាយធ្វើដំណើរពីខេត្តចម្ប៉ាសាក់(ឡាវ) មកកាន់ខេត្តព្រះវិហារ(កម្ពុជា) ព្រមទាំងពង្រឹងការអភិវឌ្ឍនៅតំបន់ព្រំដែនប្រកបដោយចីរភាព និងបរិយាបន្ន ៕

អត្ថបទដែលជាប់ទាក់ទង