អភិសន្តិបណ្ឌិត ស សុខា អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមការងារយុវជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះជួយខេត្តព្រៃវែង
ភ្នំពេញ៖ នៅល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង និងលោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយក្រុមការងារយុវជន និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា ចុះជួយខេត្តព្រៃវែង នៅក្រុងព្រៃវែង ខេត្តព្រៃវែង ៕