**នគរបាលចាប់ខ្លួនជនសង្ស័យ ២នាក់ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug**សហភាពអឺរ៉ុប ពិចារណាដកទណ្ឌកម្មលើស៊ីរី ក្រោយការផ្លាស់ប្តូររបបមេដឹកនាំ**ពលរដ្ឋរងគ្រោះដោយគ្រោះទឹកជំនន់ កើនឡើងដល់ជាង ៣.០០០នាក់ គិតត្រឹមថ្ងៃអាទិត្យនេះ**ក្រុមអ្នកពន្លត់អគ្គីភ័យ ចាប់ផ្តើមគ្រប់គ្រងលើភ្លើងឆេះព្រៃធំៗ ចំនួន២ នៃទីក្រុង Los Angeles ខណៈអ្នកស្លាប់កើនដល់ ១១នាក់**បទវិភាគ៖អ្នកដែលដើរតាមផ្លូវដូចគ្នាទើបជាមិត្តភក្តិ៍ដ៏ពិតប្រាកដ**អាមេរិក និងជប៉ុន ដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី ដើម្បីរារាំងក្នុងការបន្តសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែន**ឯកអគ្គរដ្ឋទូតរុស្ស៊ី៖ អាមេរិកកំពុងបង្កើតហេដ្ឋារចនាសម្ព័ន្ធអាកាសយានដ្ឋានមួយនៅក្នុងតំបន់ Greenland**JSCCIB អំពាវនាវឱ្យរដ្ឋាភិបាលអនុវត្តវិធានការផ្លូវច្បាប់ ប្រឆាំងនឹងការហូរចូលនៃផលិតផលចិនតម្លៃទាបចូលទៅក្នុងទីផ្សារថៃ**ប្រធានសេវាសន្តិសុខប្រធានាធិបតីកូរ៉េខាងត្បូង លាលែងពីតំណែង ដើម្បីបញ្ជៀសការបង្ហូរឈាម ក្នុងការប៉ុនប៉ងចាប់ខ្លួនលោក Yoon Suk-yeol**សម្តេចធិបតី សម្រេចលុបចោលគម្រោងផលិតស៊ីម៉ង់ត៍ ដែលមានភ្នំថ្មកំបោរលើផ្ទៃដីជាង ៤៦០ហិកតា នៅស្រុកកំពង់ត្រាច ដោយដាក់អភិរក្សជាកន្លែងសាសនា ទេចរណ៍ និងវប្បធម៌ជំនួសវិញ**រាជរដ្ឋាភិបាលថៃ ត្រៀមបញ្ជូនជាតិអ៊ុយហ្គួរមួយក្រុមទៅកាន់ប្រទេសចិន ជាកន្លែងដែលពួកគេនឹងប្រឈមមុខនឹងការរំលោភបំពាន និងការធ្វើទារុណកម្ម**រដ្ឋមន្ត្រីការបរទេសជប៉ុន គ្រោងនឹងទៅចូលរួមពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក**ឯកឧត្តមរដ្ឋមន្ត្រី ប៉េង ពោធិ៍នា ចុះពិនិត្យមើលស្ថានភាពចរាចរណ៍មហាវិថីសម្តេចតេជោ ៦០ម ដើម្បីបង្ការគ្រោះថ្នាក់ និងបង្កើនសុវត្ថិភាពចរាចរណ៍នៃការធ្វើដំណើរ**ឯកឧត្តម ឆាយ ឫទ្ធិសែន៖ ថ្ងៃ៧ មករា ជាថ្ងៃកំណើតទី២ របស់ប្រជាជនកម្ពុជាគ្រប់រូប និងជាប្រវត្តិសាស្ត្រដែលបានផ្ដួលរំលំរបបប្រល័យពូជសាសន៍ ដើម្បីសង្គ្រោះជាតិ និងប្រជាជនឱ្យមានជីវិតរស់ឡើងវិញ**ក្មេងទំនើងបង្ហោះម៉ូតូ២នាក់ ត្រូវបានកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង ធ្វើការឃាត់ខ្លួន**លោក Yoon Suk Yeol នឹងមិនបង្ហាញខ្លួនក្នុងសវនាការលើកដំបូង លើការចោទប្រកាន់ដកតំណែងនោះឡើយ**ជប៉ុននឹងផ្តល់ឱ្យឥណ្ឌូណេស៊ីនូវនាវាល្បាតល្បឿនលឿន ២គ្រឿង**មន្ត្រីជំនាញកម្ពុជា ចុះយកសំណាកក្រពើចិញ្ចឹមរបស់សហគមន៍អ្នកចិញ្ចឹមក្រពើ នៅខេត្តសៀមរាប ដើម្បីវិភាគរកមេរោគ មុននាំទៅកាន់ទីផ្សារប្រទេសចិន**អាជ្ញាធរទាំង១៤ សហការជាមួយក្រុមការងាររបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បើកយុទ្ធនាចុះធ្វើការបាញ់ថ្នាំសម្លាប់មូសនៅមូលដ្ឋានរបស់ខ្លួន ដើម្បីបង្កា និងទប់ស្កាត់ជំងឺគ្រុនឈាម**លោក ហ្សេឡេនស្គី៖ អ៊ុយក្រែនបានចាប់ខ្លួនទាហានកូរ៉េខាងជើង២នាក់ក្នុងតំបន់ Kursk របស់រុស្ស៊ី

ជប៉ុននឹងផ្តល់ឱ្យឥណ្ឌូណេស៊ីនូវនាវាល្បាតល្បឿនលឿន ២គ្រឿង

ហ្សាការតា៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា (Shigeru Ishiba) បានប្រកាសកាលពីថ្ងៃសៅរ៍ទី១១ ខែមករាថា ជប៉ុននឹងផ្តល់ឱ្យឥណ្ឌូណេស៊ីនូវនាវាល្បាតល្បឿនលឿនចំនួន២ គ្រឿង ខណៈដែលរាជធានីតូក្យូព្យាយាមជំរុញកិច្ចសហប្រតិបត្តិការសន្តិសុខដែនសមុទ្រក្នុងតំបន់ ប្រឈមមុខនឹងការអះអាងកាន់តែខ្លាំងឡើងដោយមហាយក្សចិន។

លោក អ៊ីស៊ីបា បានសន្យាផ្តលើនាវាក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់រដ្ឋធានីហ្សាការតា ជាកន្លែងដែលលោកបានជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីនតូ (Prabowo Subianto) លើបញ្ហាទ្វេភាគីជាច្រើន។

លោក អ៊ីស៊ីបា ត្រូវបានដកស្រង់សម្តីដែលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយថា ពួកយើងបានយល់ព្រមលើការបង្កើតការពិគ្រោះយោបល់ផ្នែកការពារជាតិកម្រិតការងារលើសន្តិសុខដែនសមុទ្ររបស់យើង រួមទាំងកិច្ចសហប្រតិបត្តិការបច្ចេកទេសឧបករណ៍ការពារផងដែរ។ យើងក៏បានយល់ព្រម ផ្តល់នាវាល្បាតល្បឿនលឿនតាមរយៈជំនួយសន្តិសុខផ្លូវការ ដែលនឹងក្លាយជាជំនួយដំបូងរបស់យើងសម្រាប់ឥណ្ឌូណេស៊ី។

លោក​បាន​បន្ត​ថា ប្រទេស​ទាំង​ពីរ​ក៏​បាន​យល់​ព្រម​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​ថាមពល​ដែល​គ្មាន​កាបូន​ដូច​ជា​ថាមពល​កម្ដៅ​ក្នុង​ផែនដី អ៊ីដ្រូសែន អាម៉ូញាក់ និង​ជីវឥន្ធនៈ។

មុន​ពេល​ទៅ​ដល់​រដ្ឋធានីហ្សាការតា ប្រមុខរដ្ឋជប៉ុនបាន​ជួប​ពិភាក្សា​គ្នា​នៅរដ្ឋធានីគូឡាឡាំពួជាមួយ​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម។ លោក អ៊ីស៊ីបា បានលើកឡើងថា សម្រាប់គោលនយោបាយការបរទេសរបស់យើង ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយអាស៊ីអាគ្នេយ៍គឺជាអាទិភាពមួយក្នុងចំណោមអាទិភាពធំបំផុត។

លោករាយរាប់បន្តទៀតថា ដំណើរទស្សនកិច្ចនេះបានធ្វើឱ្យលោកដឹងពីការរីកចម្រើនដ៏ខ្លាំងក្លានៃប្រទេសទាំងពីរ និងបញ្ជាក់ឡើងវិញនូវទស្សនៈរបស់គាត់ថា ប្រទេសជប៉ុន និងសម្ព័ន្ធមិត្តសំខាន់របស់សហរដ្ឋអាម៉េរិកត្រូវតែចូលរួមបន្ថែមទៀតជាមួយប្រជាជាតិអាស៊ីអាគ្នេយ៍។ លោក អ៊ីស៊ីបា​ បន្ថែមថា ការចូលរួមការទូតនៅក្នុងតំបន់នេះគឺមានសារសំខាន់ខ្លាំងណាស់សម្រាប់ប្រទេសជប៉ុនដូចទៅនឹងសហរដ្ឋអាម៉េរិក។

ជាមួយនឹងការលើកទឹកចិត្តរបស់សហរដ្ឋអាម៉េរិក ខណៈដែលខ្លួនស្វែងរកការប្រឆាំងនឹងប្រទេសចិន ជប៉ុនបាននិងកំពុងពង្រឹងទំនាក់ទំនងសន្តិសុខនៅក្នុងតំបន់។ រាជធានីតូក្យូតូក្យូបាន​ផ្តល់​ឧបករណ៍យោធា និង​ជំនួយ​ផ្សេងទៀត​ដល់​ហ្វីលីពីន​រួចហើយ ខណៈប្រទេសអាស៊ីអាគ្នេយ៍នេះកំពុង​ជាប់​ជំពាក់ក្នុង​ជម្លោះ​ទឹកដី​ជាមួយ​មហាយក្សចិន។ កាលពីឆ្នាំមុន ហ្វីលីពីនបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងការពារដ៏សំខាន់មួយជាមួយប្រទេសជប៉ុន ដែលអនុញ្ញាតឱ្យប្រទេសទាំង២ ដាក់ពង្រាយកងទ័ពនៅលើដីរបស់គ្នាទៅវិញទៅមក។

គួរបញ្ជាក់ថា ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស​ម៉ាឡេស៊ី និង​ឥណ្ឌូណេស៊ី គឺជា​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ជា​លើក​ដំបូង​របស់​លោក អ៊ីស៊ីបា ចាប់​តាំង​ពី​ចូល​កាន់​តំណែង​ក្នុង​ខែ​តុលាឆ្នាំមុន។

អត្ថបទដែលជាប់ទាក់ទង