**ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ កើនដល់ ២៤នាក់ហើយ ខណៈបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក**ក្រុងកៀវ ត្រៀមខ្លួនជាស្រេច ដើម្បីប្រគល់ទាហានកូរ៉េខាងជើងទៅឱ្យមេដឹកនាំរបស់ពួកគេវិញ ប្រសិនបើអាចសម្រួលឱ្យមានការដោះដូរទាហានអ៊ុយក្រែន កំពុងជាប់ឃុំនៅរុស្ស៉ី**លោក ចូ បៃដិ​ន សង្កត់ធ្ងន់ពីតម្រូវការបន្ទាន់សម្រាប់បទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល**ប្រតិភូសន្តិសុខជាន់ខ្ពស់អ៊ីស្រាអែល ទៅដល់ប្រទេសកាតា សម្រាប់កិច្ចពិភាក្សាពីចំណាប់ខ្មាំង និងកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា**ចំនួនកងទ័ពកូរ៉េខាងជើង ដែលបាត់បង់ជីវិតនិងរងរបួស ក្នុងសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បានកើនលើស ៣០០០នាក់ហើយ**មេដឹកនាំជប៉ុន ហ្វីលីពីន និងអាមេរិក ប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត ក្រោមការរៀបចំត្រីភាគី ដើម្បីប្រឈមមុខនឹងភាពតានតឹងកំពុងកើនឡើង**ទេសរដ្ឋមន្ត្រី ពេជ សោភ័ន៖ គ្មានការកែទម្រង់ណា ដែលមិនរងផលប៉ះពាល់ និងគេចផុតពីការឈឺចាប់នោះទេ ប៉ុន្តែត្រូវតែរួមគ្នាដោះស្រាយ**មហោស្រពភាពយន្តខ្សែរឿងទូរទស្សន៍ចិនប្រចាំឆ្នាំលើកទី៣របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធឡើង**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង**រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ៖ ការដាក់បញ្ជូលពិធីបុណ្យចូលឆ្នាំថ្មីចិន ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បង្ហាញពីតម្លៃវប្បធម៌ ប្រពៃណី នៃការរួមគ្នាថែរក្សាមរតករបស់មនុស្សជាតិ**អ្នកនាំពាក្យក្រសួងសាធារណការ៖ ការប្រើប្រាស់ទ្រូងផ្លូវឱ្យបានត្រឹមត្រូវ ជាការចូលរួមលើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការធ្វើដំណើរ**ដើមឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី ពេលនេះភាគច្រើនកំពុងនៅពន្ធនាគារ**រដ្ឋមន្ត្រីក្រសួងធនធានទឹក បើកកិច្ចប្រជុំស្តីពីយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.)**រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិខេត្តកំពង់ឆ្នាំង ធ្វើការងារឱ្យសកម្មគាំទ្ររដ្ឋបាលខេត្តក្នុងការគ្រប់គ្រងសាធារណមតិ ផ្សព្វផ្សាយព័ត៌មានពិតជូនពលរដ្ឋ និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា**គ្រោះរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រ វាយប្រហារតំបន់ទីបេ បង្ហាញពីហានិភ័យនៃការសាងសង់ ទំនប់វារីអគ្គិសនីដោយក្រុមហ៊ុនយក្សអាស៊ី ចិន និងឥណ្ឌា**ក្រុមហ៊ុនចិន កំពុងវិនិយោគនៅវៀតណាម មានបំណងវិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនីនៅកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អញ្ជើញបើកពិធីសង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**ប្រទេសស្វ៊ីសកំពុងឆ្ពោះទៅរក NATO ដែលជាគណបក្សធំជាងគេ**នាយក​រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប ​គំរាម​វេតូ​លើ​ជំនួយ​អ៊ុយក្រែន**ប៉ូឡូញ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​បិទ​ដែន​អាកាស​ដើម្បី​ដាក់​យន្តហោះ​ជាមួយ​សមាជិក​សភា​របស់​អង្គការ​ណាតូ

រដ្ឋមន្ត្រីក្រសួងអប់រំ៖ ស្មារតីជួយគ្នាទៅវិញទៅមក គឺជាការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងពិធី សប្បុរសធម៌លើកទី១៤ គម្រប់ខួបលើកទី៦៥ និងការជួបជុំអតីតនិស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាសមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាលសហភាពសហព័ន្ធយុវជនកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការស្តីទី កាកបាទក្រហមកម្ពុជា, ឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី សាកលវិទ្យាធិការ និងជាប្រធានកិត្តិយសក្លឹបយុវជនកាកបាទក្រហមកម្ពុជា ប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, ឯកឧត្តម លោកជំទាវ ឯកឧត្តម លោកជំទាវ លោក លោកស្រី បុគ្គលិកអប់រំ សាស្ត្រាចារ្យ និស្សិត យុវជន កាកបាទក្រហមកម្ពុជា យុវជនសសយក សប្បុរសជន វិស័យឯកជន អតីតនិស្សិត និងនិស្សិតសរុបប្រមាណ ២៥០នាក់។

ថ្លែងក្នុងសុន្ទរកថាស្វាគមន៍ ឯកឧត្តមសាស្ត្រាចារ្យ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានឱ្យដឹងថា សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានទទួលការអនុញ្ញាតដ៏ខ្ពង់ខ្ពស់បំផុតពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជាឱ្យរៀបចំពិធីសប្បុរសធម៌លើកទី១៤ នេះឡើងក្នុងគោលបំណងកៀរគរថវិកាពីសប្បុរសជននានា ដើម្បីជួយដល់សាស្ត្រាចារ្យ បុគ្គលិក និស្សិតនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ដែលមានជីវភាពខ្វះខាត មណ្ឌលកុមារកំព្រា កុមារងាយរងគ្រោះ ជាពិសេសជួយដល់អ្នកជំងឺដែលពុំមានលទ្ធភាពសម្រាកព្យាបាលនៅមន្ទីពេទ្យមួយចំនួន។

ក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាពិសេសក្លឹបយុវជនកាកបាទក្រហមកម្ពុជាប្រចាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានខិតខំយកអស់កម្លាំងកាយចិត្តរៀបចំពិធីសប្បុរសធម៌នេះឡើងជារៀងរាល់ឆ្នាំក្នុងបរិយាកាសរីករាយ និងគុណតម្លៃជួយដល់សង្គមជាតិ ដោយគូសបញ្ជាក់ថា ស្មារតីជួយគ្នាទៅវិញទៅមកនេះ គឺជាការនាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព និងបានផ្តល់អនុសាសន៍ដល់យុវជនទាំងអស់ សូមឱ្យបន្តខិតខំប្រឹងប្រែងរៀនសូត្រក្រេបជញ្ជក់ចំណេះដឹង រៀនសូត្រពីប្រវត្តិសាស្ត្រ ដើម្បីបន្តពង្រឹងសមត្ថភាពខ្លួនឯងឱ្យប្រែក្លាយជាធនធានប្រកបដោយសក្ដានុពល រួមចំណែកក្នុងការអភិវឌ្ឍសង្គមជាតិ ត្បិតមានតែការសិក្សារៀនសូត្រប៉ុណ្ណោះដែលអាចជួយប្អូនៗឱ្យផ្លាស់ប្តូរជោគវាសនាខ្លួនឯង និងប្រទេសជាតិ ឆ្ពោះ​ទៅសម្រេចចក្ខុវិស័យកម្ពុជា២០៥០។

សាជាថ្មីម្តងទៀត តាងនាមឱ្យក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់គណៈគ្រប់គ្រងសាកលវិទ្យាល័យ យុវជនកាកបាទក្រហមកម្ពុជា អតីតនិស្សិត វិស័យឯកជន និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសសប្បុរសជនដែលបរិច្ចាគទាំងថវិកា និងពេលវេលាចូលរួមគាំទ្រជំរុញឱ្យព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះដំណើរការទៅបានដោយរលូន និងជោគជ័យ។ សកម្មភាពចូលរួមយ៉ាងផុលផុសនេះ ជាការសបញ្ជាក់នូវស្មារតីចែករំលែកធនធានដ៏មានតម្លៃ ក្នុងការបំផុសចលនារួបរួមសាមគ្គី ការចែករំលែកសេចក្តីស្រឡាញ់ ការលើកកម្ពស់ការងារស្ម័គ្រចិត្ត របស់យុវជនក្នុងការងារសង្គម និងមនុស្សធម៌ដែលជាឧត្តមប្រយោជន៍សម្រាប់បម្រើសហគមន៍ក្រីក្រ និងជនងាយរងគ្រោះ។

គួរបញ្ជាក់ដែរថា កម្មវិធីសប្បុរសធម៌លើកទី១៤ និងខួបគម្រប់៦៥ ឆ្នាំនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ រៀបចំឡើងក្រោមកិច្ចសហការរវាងនិស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្លឹបយុវជនកាកបាទក្រហមកម្ពុជា ដើម្បីលើកកម្ពស់សកម្មភាពសប្បុរសធម៌ និងចែករំលែកក្ដីស្រលាញ់ តាមរយៈមានការប្រគំតន្រ្តី និងស្តង់លក់ទំនិញជាច្រើនប្រភេទ ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃសៅរ៍ ទី១១ ដល់ថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២៥ នៅក្នុងបរិវេណសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង