**ទេសរដ្ឋមន្ត្រី ពេជ សោភ័ន៖ គ្មានការកែទម្រង់ណា ដែលមិនរងផលប៉ះពាល់ និងគេចផុតពីការឈឺចាប់នោះទេ ប៉ុន្តែត្រូវតែរួមគ្នាដោះស្រាយ**មហោស្រពភាពយន្តខ្សែរឿងទូរទស្សន៍ចិនប្រចាំឆ្នាំលើកទី៣របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធឡើង**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង**រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ៖ ការដាក់បញ្ជូលពិធីបុណ្យចូលឆ្នាំថ្មីចិន ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បង្ហាញពីតម្លៃវប្បធម៌ ប្រពៃណី នៃការរួមគ្នាថែរក្សាមរតករបស់មនុស្សជាតិ**អ្នកនាំពាក្យក្រសួងសាធារណការ៖ ការប្រើប្រាស់ទ្រូងផ្លូវឱ្យបានត្រឹមត្រូវ ជាការចូលរួមលើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការធ្វើដំណើរ**ដើមឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី ពេលនេះភាគច្រើនកំពុងនៅពន្ធនាគារ**រដ្ឋមន្ត្រីក្រសួងធនធានទឹក បើកកិច្ចប្រជុំស្តីពីយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.)**រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិខេត្តកំពង់ឆ្នាំង ធ្វើការងារឱ្យសកម្មគាំទ្ររដ្ឋបាលខេត្តក្នុងការគ្រប់គ្រងសាធារណមតិ ផ្សព្វផ្សាយព័ត៌មានពិតជូនពលរដ្ឋ និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា**គ្រោះរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រ វាយប្រហារតំបន់ទីបេ បង្ហាញពីហានិភ័យនៃការសាងសង់ ទំនប់វារីអគ្គិសនីដោយក្រុមហ៊ុនយក្សអាស៊ី ចិន និងឥណ្ឌា**ក្រុមហ៊ុនចិន កំពុងវិនិយោគនៅវៀតណាម មានបំណងវិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនីនៅកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អញ្ជើញបើកពិធីសង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**ប្រទេសស្វ៊ីសកំពុងឆ្ពោះទៅរក NATO ដែលជាគណបក្សធំជាងគេ**នាយក​រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប ​គំរាម​វេតូ​លើ​ជំនួយ​អ៊ុយក្រែន**ប៉ូឡូញ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​បិទ​ដែន​អាកាស​ដើម្បី​ដាក់​យន្តហោះ​ជាមួយ​សមាជិក​សភា​របស់​អង្គការ​ណាតូ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារលេខាធិការដ្ឋានទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដឹកនាំចលនាសម្អាតបរិស្ថានអនាម័យ នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត**ពាណិជ្ជកម្មបរទេសរបស់ចិនឡើងដល់កម្រិតខ្ពស់ថ្មីក្នុងឆ្នាំ២០២៤ ខណៈដែលសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានពង្រឹងជំហរកំពូលរបស់ខ្លួនជាសកល**ប៉ូលីសថៃប្តេជ្ញាការពារសុវត្ថិភាពពលរដ្ឋចិន ដែលមកលេងប្រទេសរបស់ខ្លួន**យន្តហោះចម្បាំងអ៊ីស្រាអែលវាយប្រហារ Baalbek នៅ E. Lebanon ជាលើកដំបូងចាប់តាំងពីបទឈប់បាញ់**លោក Zoran Milanovic ទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតប្រធានាធិបតីក្រូអាត

ក្រសួងទេសចរណ៍ ហាមឃាត់ការផ្ដល់ទីតាំងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ ឱ្យក្រុមហ៊ុនថ្នាំជក់ធ្វើសកម្មភាពផ្សាយពាណិជ្ជកម្មគ្រប់ទម្រង់


ភ្នំពេញ៖ ក្រសួងទេសចរណ៍ថ្មីៗនេះ បានដាក់ចេញសេចក្តីណែនាំមួយ ហាមឃាត់ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ រួមមានភោជនីយដ្ឋាន ហាងកាហេ្វ ក្លឹបរាត្រី មណ្ឌលកំសាន្តនានា មិនអោយផ្សាយពាណិជ្ជកម្ម ឬដាក់តាំងបង្ហាញសម្ភារៈមានឈ្មោះម៉ាកផលិតផលថ្នាំជក់មានជាអាទិ៍៖ ផ្ទាំងរូបភាព ខិត្តប័ណ្ណផ្សព្វផ្សាយ ឆ័ត្រ នាឡិកា ប្រអប់ដាក់ក្រដាស់អនាម័យ ប្រដាប់គោះបារី ទាំងនៅក្នុងបរិវេណ និងក្រៅបរិវេណទីតាំងអាជីវកម្មសេវាកម្មទេសចរណ៍របស់ខ្លួនឡើយ។
សេចក្តីណែនាំរបស់ក្រសួងទេសចរណ៍នេះ ត្រូវបានអ្នកពាក់ព័ន្ធយកមកផ្សព្វផ្សាយបន្តនៅព្រឹកថ្ងៃទី 13 ខែមករា ឆ្នាំ2025 នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡា រាជធានីភ្នំពេញ ក្រោមអធិបតីភាពឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងមានការចូលរួមពីប្រធានអង្គភាពពាក់ព័ន្ធក្រោមឳវាទក្រសួង និងអាជ្ញាធររាជធានីខេត្តទាំង២៥។
ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា ក្រសួងទេសចរណ៍តែងតែគាំទ្ររាល់សកម្មភាព និងការគិតគូរយកចិត្តទុក ដាក់លើកកម្ពស់គុណតម្លៃទេសចរណ៍ តាមរយៈការពង្រឹងភាពទាក់ទាញគោលដៅ ទេសចរណ៍ និងបង្កើនភាពពេញចិត្តរបស់ភ្ញៀវទេសចរ។ ការយកចិត្តទុកដាក់ពង្រឹង ការអនុវត្តបរិស្ថានគ្មានផ្សែងផលិតផលថ្នាំជក់នៅក្នុងវិស័យទេសចរណ៍ គឺជាការគិតគូរ ដ៏ល្អមួយ ក្នុងការជួយបង្កើនគុណតម្លៃវិស័យទេសចរណ៍ផង និងគិតគូរដល់ សុខុមាលភាពសង្គមក៏ដូចជាសហគមន៍ទាំងមូលផងដែរ។
ឯកឧត្តមបញ្ជាក់ថា ការអភិវឌ្ឍន៍វិស័យទេសចរណ៍គឺជាការងារធំមួយដែលត្រូវ ការគិតគូរលើបញ្ហាចម្បងៗជាច្រើនប្រកបដោយយុទ្ធសាស្ត្រ។ ចំណែកការពង្រឹង ការអនុវត្តបរិស្ថានគ្មានផ្សែងផលិតផលថ្នាំជក់នៅក្នុងវិស័យទេសចរណ៍គ្រាន់តែជាការ ចូលរួមចំណែកដ៏តូចមួយបុណ្ណោះ ប៉ុន្តែក៏មានសារសំខាន់សម្រាប់វិស័យទេសចរណ៍ ផងដែរ ក្នុងការចូលរួមការពារកិត្តិនាមគោលដៅទេសចរណ៍ជាគោលដៅមានសុវត្ថិភាព ផ្តល់ភាពកក់ក្តៅ មិនទទួលរងផលប៉ះពាល់ពីការប្រើប្រាស់ផលិតផលថ្នាំជក់។
ឯកឧត្តមបន្ថែមថា ក្រសួងបានហាមឃាត់ម្ចាស់ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងអស់ការ មិនអោយផ្ដល់ទីតាំងមូលដ្ឋានរបស់ខ្លួន សម្រាប់រៀបចំកម្មវិធី ឬរៀបចំព្រឹត្តិការណ៍ ឬសកម្មភាពផ្សេងៗទៀតដែលជាប់ពាក់ព័ន្ធជាមួយនឹងសកម្មភាពផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់ ទោះបីជាកម្មវិធី ឬសកម្មភាពនោះរៀបចំដោយឧស្សាហករថ្នាំជក់ដោយផ្ទាល់ ឬដោយប្រយោល ឬដោយនិតីបុគ្គល ឬរូបវ័ន្តបុគ្គលក៏ដោយ។
ការដាក់ចេញសេចក្តីណែនាំនេះ គឺឆ្លើយតបទៅនឹងម្ចាស់ឬអ្នកគ្រប់គ្រងមូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍មួយចំនួន ដែលកន្លងមក បានជួលឬផ្តល់ទីតាំងរបស់ខ្លួន អោយក្រុមហ៊ុនថ្នាំជក់ ឬអ្នកតំណាងរបស់ក្រុមហ៊ុនថ្នាំជក់ ធ្វើការផ្សាយពាណិជ្ជកម្មផលិតផលរបស់ខ្លួន ដែលផ្ទុយទៅនឹងច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់។
សេចក្តីណែនាំនេះ ក៏បានតម្រូវអោយម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងឡាយណា ដែលអនុវត្តផ្ទុយពីខ្លឹមសារខាងលើ ត្រូវបញ្ឈប់កិច្ចសហការជាមួយក្រុមហ៊ុនថ្នាំជក់ជាបន្ទាន់ និងកែតម្រូវឱ្យស្របតាមសេចក្ដីណែនាំនេះ។ ក្នុងករណីដែលម្ចាស់មូលដ្ឋានអាជីវកម្មសេវាកម្មទេសចរណ៍ទាំងឡាយណាមិនចូលរួមអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវទទួលទណ្ឌកម្មខាងវិន័យរដ្ឋបាល និងទោសអនុវលោមតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង