**មេដឹកនាំជប៉ុន ហ្វីលីពីន និងអាមេរិក ប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត ក្រោមការរៀបចំត្រីភាគី ដើម្បីប្រឈមមុខនឹងភាពតានតឹងកំពុងកើនឡើង**ទេសរដ្ឋមន្ត្រី ពេជ សោភ័ន៖ គ្មានការកែទម្រង់ណា ដែលមិនរងផលប៉ះពាល់ និងគេចផុតពីការឈឺចាប់នោះទេ ប៉ុន្តែត្រូវតែរួមគ្នាដោះស្រាយ**មហោស្រពភាពយន្តខ្សែរឿងទូរទស្សន៍ចិនប្រចាំឆ្នាំលើកទី៣របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធឡើង**អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង**រដ្ឋមន្ត្រីក្រសួងវប្បធម៌កម្ពុជា ៖ ការដាក់បញ្ជូលពិធីបុណ្យចូលឆ្នាំថ្មីចិន ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក បង្ហាញពីតម្លៃវប្បធម៌ ប្រពៃណី នៃការរួមគ្នាថែរក្សាមរតករបស់មនុស្សជាតិ**អ្នកនាំពាក្យក្រសួងសាធារណការ៖ ការប្រើប្រាស់ទ្រូងផ្លូវឱ្យបានត្រឹមត្រូវ ជាការចូលរួមលើកកម្ពស់សុវត្ថិភាព និងសណ្តាប់ធ្នាប់ក្នុងការធ្វើដំណើរ**ដើមឆ្នាំ២០២៥ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង១០ករណី ពេលនេះភាគច្រើនកំពុងនៅពន្ធនាគារ**រដ្ឋមន្ត្រីក្រសួងធនធានទឹក បើកកិច្ចប្រជុំស្តីពីយុទ្ធនាការផ្សព្វផ្សាយ និងពង្រឹងសហគមន៍កសិករប្រើប្រាស់ទឹក (ស.ក.ប.ទ.)**រដ្ឋមន្ត្រី នេត្រ ភក្ត្រា ជំរុញឱ្យមន្ត្រីព័ត៌មាន និងសាធារណមតិខេត្តកំពង់ឆ្នាំង ធ្វើការងារឱ្យសកម្មគាំទ្ររដ្ឋបាលខេត្តក្នុងការគ្រប់គ្រងសាធារណមតិ ផ្សព្វផ្សាយព័ត៌មានពិតជូនពលរដ្ឋ និងរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយឱ្យទាន់ពេលវេលា**គ្រោះរញ្ជួយដីកម្រិត ៦,៨ រ៉ិចទ័រ វាយប្រហារតំបន់ទីបេ បង្ហាញពីហានិភ័យនៃការសាងសង់ ទំនប់វារីអគ្គិសនីដោយក្រុមហ៊ុនយក្សអាស៊ី ចិន និងឥណ្ឌា**ក្រុមហ៊ុនចិន កំពុងវិនិយោគនៅវៀតណាម មានបំណងវិនិយោគលើការកែច្នៃសំរាម ទៅជាថាមពលអគ្គិសនីនៅកម្ពុជា**ឯកឧត្តមរដ្ឋមន្ត្រី ចាយ បូរិន អញ្ជើញបើកពិធីសង្ឃសន្និបាតមន្ត្រីសង្ឃសាលាគណរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយខ្លឹមសារសង្ឃប្រកាស អនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**ប្រទេសស្វ៊ីសកំពុងឆ្ពោះទៅរក NATO ដែលជាគណបក្សធំជាងគេ**នាយក​រដ្ឋមន្ត្រី​សហភាព​អឺរ៉ុប ​គំរាម​វេតូ​លើ​ជំនួយ​អ៊ុយក្រែន**ប៉ូឡូញ​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ពី​បទ​បិទ​ដែន​អាកាស​ដើម្បី​ដាក់​យន្តហោះ​ជាមួយ​សមាជិក​សភា​របស់​អង្គការ​ណាតូ**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ដឹកនាំកិច្ចប្រជុំស្ដីពី ការត្រួតពិនិត្យវឌ្ឍនភាពការងារលេខាធិការដ្ឋានទទួលបន្ទុកតាមដាន ត្រួតពិនិត្យ និងវាយតម្លៃផែនការសកម្មភាពរបស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត**ថ្នាក់ដឹកនាំខេត្តពោធិ៍សាត់ ដឹកនាំចលនាសម្អាតបរិស្ថានអនាម័យ នៅភូមិប៊ុនរ៉ានីសែនជ័យ ដំណាក់ទ្រយឹង ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត**ពាណិជ្ជកម្មបរទេសរបស់ចិនឡើងដល់កម្រិតខ្ពស់ថ្មីក្នុងឆ្នាំ២០២៤ ខណៈដែលសេដ្ឋកិច្ចធំទីពីររបស់ពិភពលោកបានពង្រឹងជំហរកំពូលរបស់ខ្លួនជាសកល**ប៉ូលីសថៃប្តេជ្ញាការពារសុវត្ថិភាពពលរដ្ឋចិន ដែលមកលេងប្រទេសរបស់ខ្លួន**យន្តហោះចម្បាំងអ៊ីស្រាអែលវាយប្រហារ Baalbek នៅ E. Lebanon ជាលើកដំបូងចាប់តាំងពីបទឈប់បាញ់

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា មិនត្រឹមតែរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង

ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (WANLI Tire) ដោយមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម WANG WENBIN ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក.អ.ក. ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា, ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង, លោក JING GUANGJUN ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Guangzhou Industrial Investment Holding Group, លោក CAO XIANDONG ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន វ៉ាន់លី ថាយអឺ, លោក ZENG PING អគ្គនាយករងក្រុមហ៊ុន China Construction Fourth Engineering Bureau ព្រមទាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិជាច្រើនរូបផ្សេងទៀត។

រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ដែលប្រារព្ធពិធីបើកការដ្ឋានសាងសង់នាព្រឹកនេះ ជាការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា ដែលកើតចេញពីជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាមួយលោក Jing Guangjun ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ វ៉ាន់លី ថាយអឺ នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។ គម្រោងនេះមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាពគ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០ លានដុល្លារអាម៉េរិក សម្រាប់ទាំងដំណាក់កាលទី១ និងទី២ ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១ ០០០ កន្លែង។ គម្រោងវិនិយោគមួយនេះ គឺជាសមិទ្ធផលថ្មីមួយដ៏មានសារៈសំខាន់ និងមានតម្លៃសម្រាប់តំបន់សេដ្ឋកិច្ចនេះបន្ថែមទៀត ដើម្បីចូលរួមអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ច របស់កម្ពុជា និងសម្រាប់ខេត្តស្វាយរៀង ជាពិសេសគឺមានសង្គតិភាពទៅនឹងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើពិពិធកម្មផលិតកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចក្នុងតំបន់។

នៅក្នុងសុន្ទរកថាគន្លឹះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកឡើងអំពីទំនាក់ទំនងយ៉ាងស្អិតល្មួតរវាងកម្ពុជា និងមិត្តចិន ហើយនឹងបន្តរឹតបន្តឹងចំណងមិត្តភាពទំនាក់ទំនងការទូតមួយនេះ ឱ្យកាន់តែមានភាពល្អប្រសើរឡើង ក្នុងនាមជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តដែកថែប រួមទាំងការសម្រេចឱ្យបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ និងស្តង់ដារខ្ពស់ និងពង្រឹងទំនុកចិត្តផ្នែកនយោបាយ ដែលកសាងឡើងដោយថ្នាក់ដឹកនាំមុនៗ។ លើសពីនេះ ការផ្ដល់ហិរញ្ញប្បទាន និងជំនួយផ្សេងៗរបស់មិត្តចិនដល់កម្ពុជា រួមទាំងនៅក្នុងកិច្ចសហប្រតិបត្តិការនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែលបានដាក់ចេញដោយ ឯកឧត្ដមប្រធានាធិបតីចិន ស៊ី ជីនពីង មិនត្រឹមតែបានជួយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមកម្ពុជាប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាព ខាងនយោបាយរបស់កម្ពុជាទៀតផង។

បន្ថែមពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងអំពីតួលេខនៃការកើនឡើងរបស់គម្រោងវិនិយោគ ដែលបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងកត្តាសំខាន់ៗដូចជា៖ (១)កត្តាសុខសន្តិភាព ស្ថេរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច (២)លក្ខខណ្ឌល្អប្រសើរនៃក្របខណ្ឌច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត និង (៣)ការបើកចំហសេដ្ឋកិច្ច ទទួលការវិនិយោគស្ទើរលើគ្រប់វិស័យ ជាពិសេសភាពអំណោយផលនៃលក្ខខណ្ឌ និងការលើកទឹកចិត្តវិនិយោគ ដូចមានចែងក្នុងច្បាប់ស្ដីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។

ជាមួយគ្នានេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានលើកឡើងពីការដាក់ឱ្យប្រើប្រាស់ជាសាធារណៈនូវប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management -cdcIPM) ជាថ្នាលបច្ចេកវិទ្យាដែលអនុញ្ញាតឱ្យវិនិយោគិនអាចដាក់ពាក្យស្នើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ តាមប្រព័ន្ធអនឡាញបានពីគ្រប់ទីកន្លែង ទាំងការដាក់ពាក្យ ការបង់កម្រៃសេវា និងការទទួលបាននូវវិញ្ញាបនបត្រចុះបញ្ជីគម្រោងជាទម្រង់ឌីជីថល ផងដែរ និងឈានទៅដល់ការតភ្ជាប់ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធនាពេលខាងមុខ និងបានលើកទឹកចិត្តវិនិយោគិនទាំងអស់ដែលមានបំណងស្នើសុំដាក់ពាក្យចុះបញ្ជីគម្រោងវិនិយោគថ្មី ឬគម្រោងពង្រីកគម្រោងវិនិយោគរបស់ខ្លួនដែលបានចុះបញ្ជីស្រាប់នៅ ក.អ.ក.
ប្រើប្រាស់ប្រព័ន្ធនេះ ដើម្បីភាពងាយស្រួល និងចំណេញពេលវេលា។
មុននឹងបញ្ចប់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្ត ដល់វិនិយោគិនទាំងអស់ បន្តចូលរួមផ្សព្វផ្សាយព័ត៌មាន ល្អៗ អំពីបរិយាកាសវិនិយោគនៅកម្ពុជា ទៅកាន់វិនិយោគិនផ្សេងៗទៀត ដើម្បីធ្វើការទាក់ទាញវិនិយោគិនមកបណ្តាក់ទុនវិនិយោគបន្ថែមទៀតនៅកម្ពុជា ដើម្បីបង្កើតការងារបន្ថែមជូនបងប្អូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជា ជំរុញកំណើនសេដ្ឋកិច្ចជាតិដើម្បី ឆ្ពោះទៅសម្រេចបានចក្ខុវិស័យជាប្រទេសចំណូលខ្ពស់ នៅឆ្នាំ២០៥០។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ស្ថាប័នពាក់ព័ន្ធ និងមន្ត្រីរាជការទាំងអស់ ក្នុងការជួយសម្រួលដល់នីតិវិធីរដ្ឋបាលចាំបាច់ដែលនាំទៅដល់ការបង្កើតរោងចក្រ របស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ នៅក្នុងខេត្តស្វាយរៀង ជាពិសេសការខិតខំប្រឹងប្រែងក្នុងការផ្តល់នូវកិច្ចសម្រួលគ្រប់បែបយ៉ាងដល់វិនិយោគិន និងសូមលើកទឹកចិត្តដល់មន្ត្រីរាជការ និងកម្មករនិយោជិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសទាំងអស់ ឱ្យខិតខំប្រឹងប្រែងបន្តធ្វើការងាររបស់ខ្លួន និងរក្សាឱ្យបាននូវអាកប្បកិរិយាវិជ្ជមានប្រកបដោយវិជ្ជាជីវៈ ដើម្បីធានាបាននូវភាពជោគជ័យនៃរោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ និងរួមចំណែកដល់ការរក្សានូវរូបភាពវិជ្ជមានរបស់កម្ពុជា។

សូមជម្រាបជូនដែរថា៖ តំបន់សេដ្ឋកិច្ចពិសេស នៅតែបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការទាក់ទាញ ការវិនិយោគនៅកម្ពុជា ដែលរហូតមកទល់ពេលបច្ចុប្បន្ន កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ៥២តំបន់ ដែលកំពុងដំណើរការមានចំនួន ២៨តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៨៣៥គម្រោង ក្នុងទំហំទឹកប្រាក់វិនិយោគជាង ១១,៧ពាន់លាន ដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណជាង ១៩,៥ម៉ឺនកន្លែង។ ដោយឡែក នៅក្នុងខេត្តស្វាយរៀង មានតំបន់សេដ្ឋកិច្ចពិសេសចំនួន ១២ ដែលកំពុងដំណើរការ ហើយបានស្រូបទាញគម្រោងវិនិយោគប្រមាណ ២៨០គម្រោង ក្នុងទុនវិនិយោគប្រមាណ ៣ពាន់លាន ដុល្លារអាម៉េរិក និងបានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ៩៨ ០០០កន្លែង។

សម្រាប់តំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត នេះ បានស្រូបយកគម្រោងវិនិយោគចំនួន ១១គម្រោង ហើយវិស័យដែលគួរឱ្យកត់សម្គាល់នោះគឺការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មមួយថ្មី និងប្រើប្រាស់បច្ចេកវិទ្យាខ្ពស់មិនធ្លាប់មាននៅកម្ពុជា។ ក្នុងចំណោមគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ៦ ដែលមានវត្តមាននៅកម្ពុជា ក្នុងនោះមានគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ២ ដែលបោះទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក្នុងនោះមានគម្រោងវិនិយោគមួយ ដែលយើងកំពុងចូលរួមអបអរសាទរពិធីបើកការដ្ឋានសាងសង់រោងចក្ររបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក WANLI TIRE (CAMBODIA) CO., LTD. នាពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង