**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើតវិទ្យាស្ថានជាតិស្ថិតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ**ថៃអនុម័តសេចក្តីព្រាងច្បាប់ដែលធ្វើឱ្យល្បែងស៊ីសង និងកាស៊ីណូស្របច្បាប់ ក្នុងគោលបំណងជំរុញទេសចរណ៍ ការងារ និងការវិនិយោគ**ឯកឧត្ដម ជិន ម៉ាលីន៖ យុទ្ធនាការដើម្បីពង្រឹង និងលើកកម្ពស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានសំខាន់ចំនួន ៣**អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងអំពី សំណុំរឿងអាទិភាពចំនួន៤**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ក្នុងរយៈពេល១ឆ្នាំ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿង សរុបចំនួន១៨៨,៩៤២**ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍នឹងរៀបចំ«ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី១៥ ខែមករា**ក្នុងឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគចំនួន៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ**ស្វែងយល់ពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ ពេលទៅសួរសុខទុក្ខអ្នកជាប់ឃុំ!**សមាជិកសភាកូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងជើងហាក់ដូចជាបានអំពាវនាវឱ្យកងទ័ពរបស់ខ្លួនធ្វើអត្តឃាត ដើម្បីគេចចេញពីសំណាញ់ចាប់ខ្លួនរបស់អ៊ុយក្រែន**លោក ដូណាល់ ត្រាំ និង លោក ពូទីន នឹងជជែកគ្នាតាមទូរស័ព្ទ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ**សមាជិកសភាសែ្វងយល់ពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី តាមរយៈសិក្ខាសាលា​ ស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ”**ក្រុមអ្នកការទូតកំពូលៗមកពីលោកខាងលិច និងក្នុងតំបន់ ចូលរួមកិច្ចពិភាក្សាស្តីពីស៉ីរី នៅអារ៉ាប៊ីសាអូឌីត**ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ កើនដល់ ២៤នាក់ហើយ ខណៈបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក**ក្រុងកៀវ ត្រៀមខ្លួនជាស្រេច ដើម្បីប្រគល់ទាហានកូរ៉េខាងជើងទៅឱ្យមេដឹកនាំរបស់ពួកគេវិញ ប្រសិនបើអាចសម្រួលឱ្យមានការដោះដូរទាហានអ៊ុយក្រែន កំពុងជាប់ឃុំនៅរុស្ស៉ី**លោក ចូ បៃដិ​ន សង្កត់ធ្ងន់ពីតម្រូវការបន្ទាន់សម្រាប់បទឈប់បាញ់ក្នុងតំបន់ហ្កាហ្សា ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយនាយករដ្ឋមន្ត្រីអ៉ីស្រាអែល**ប្រតិភូសន្តិសុខជាន់ខ្ពស់អ៊ីស្រាអែល ទៅដល់ប្រទេសកាតា សម្រាប់កិច្ចពិភាក្សាពីចំណាប់ខ្មាំង និងកិច្ចព្រមព្រៀងបទឈប់បាញ់សម្រាប់តំបន់ហ្កាហ្សា**ចំនួនកងទ័ពកូរ៉េខាងជើង ដែលបាត់បង់ជីវិតនិងរងរបួស ក្នុងសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន បានកើនលើស ៣០០០នាក់ហើយ**មេដឹកនាំជប៉ុន ហ្វីលីពីន និងអាមេរិក ប្តេជ្ញាពង្រឹងទំនាក់ទំនងបន្ថែមទៀត ក្រោមការរៀបចំត្រីភាគី ដើម្បីប្រឈមមុខនឹងភាពតានតឹងកំពុងកើនឡើង**ទេសរដ្ឋមន្ត្រី ពេជ សោភ័ន៖ គ្មានការកែទម្រង់ណា ដែលមិនរងផលប៉ះពាល់ និងគេចផុតពីការឈឺចាប់នោះទេ ប៉ុន្តែត្រូវតែរួមគ្នាដោះស្រាយ**មហោស្រពភាពយន្តខ្សែរឿងទូរទស្សន៍ចិនប្រចាំឆ្នាំលើកទី៣របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធឡើង

នាយឧត្តមសេនីយ៍ វង្ស ពិសេន ស្នើសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍កងទ័ពប្រទេសទាំងពីរ

ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានអនុញ្ញាតឱ្យលោក វរសេនីយ៍ទោ ខាល សលមែន (Kyle Saltzman) ប្រធានការិយាល័យអនុព័ន្ធយោធាអាមេរិកថ្មីប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញមុខ នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅអគ្គបញ្ជាការដ្ឋាន។

ក្នុងជំនួបពិភាក្សានោះ ឯកឧត្តមនាយឧត្តមសេនីយ៍ វង្ស ពិសេន បានសាទរចំពោះលោក វរសេនីយ៍ទោ ខាល សលមែន ដែលទើបតែងតាំងជាប្រធានការិយាល័យអនុព័ន្ធយោធាសហរដ្ឋអាមេរិកថ្មីប្រចាំកម្ពុជា ដោយជឿជាក់ថា ក្រោមបេសកកម្មការទូតរបស់លោក នឹងជំរុញការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។

ឯកឧត្តម បានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលមានតាំងពីឆ្នាំ១៩៥០ ព្រមទាំងបានថ្លែងអំណរគុណចំពោះសហរដ្ឋអាមេរិក ដែលបានចូលរួមក្នុងដំណើរការបង្រួបបង្រួមជាតិ ការថែរក្សាសន្តិភាពនៅកម្ពុជានាទសវត្សរ៍៩០ ក្នុងក្របខណ្ឌរបស់អង្គការសហប្រជាជាតិ ការរួមចំណែកអភិវឌ្ឍលើវិស័យមួយចំនួន ការផ្តល់ជំនួយសម្រាប់លើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងសកម្មភាពដោះមីននៅកម្ពុជា។

ឯកឧត្តម បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនកិច្ចសហប្រតិបត្តិការយោធា កម្ពុជា-សហរដ្ឋអាមេរិក នាពេលកន្លងមក ជាពិសេសដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិកនៅកម្ពុជា និងការចូលចតនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិកជាដើម។ ចំណែកកងយោធពលខេមរភូមិន្ទ ក៏បានបញ្ជូនប្រតិភូទៅចូលរួមក្នុងកម្មវិធីមួយចំនួននៅថ្នាក់តំបន់ដែលរៀបចំដោយកងទ័ពអាមេរិកផងដែរ។
ឯកឧត្តមអគ្គមេបញ្ជាការ បានស្នើដល់ភាគីសហរដ្ឋអាមេរិក បន្តកិច្ចសហប្រតិបត្តិការឲ្យកាន់តែទូលំទូលាយ ដើម្បីជាប្រយោជន៍កងទ័ពប្រទេសទាំងពីរ តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិត ការផ្លាស់ប្តូរព័ត៌មាន ការទប់ស្កាត់អំពើភេរវកម្ម ឧក្រិដ្ឋកម្មឆ្លងដែន ការបន្តរុករកអដ្ឋិធាតុជនជាតិអាមេរិក និងការពិនិត្យលទ្ធភាពធ្វើលំហាត់ហ្វឹកហ្វឺនរួមឡើងវិញជាដើម។

ជាកិច្ចឆ្លើយតប លោក វរសេនីយ៍ទោ ខាល សលមែន បានសម្ដែងការអរគុណ ឯកឧត្តមអគ្គមេបញ្ជាការ ដែលបានចំណាយពេលវេលាដ៏មានតម្លៃអនុញ្ញាតឲ្យរូបលោកចូលជួបសំដែងការគួរសម ដោយលោកសង្ឃឹមថា កងទ័ពប្រទេសទាំងពីរនឹងធ្វើការជាមួយគ្នាឡើងវិញ ជាពិសេស ទំនាក់ទំនងយោធានិងយោធា ដែលឱកាសមានច្រើន។

លោក វរសេនីយ៍ទោ បានលើកឡើងពីទំនាក់ទំនងរយៈពេល ៧៥ ឆ្នាំ ដែលប្រទេសទាំងពីរ កម្ពុជា-សហរដ្ឋអាមេរិក សម្រេចបាននូវសមិទ្ធផលរួមគ្នាជាច្រើន ព្រមទាំងបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងកិច្ចខិតខំប្រឹងប្រែងបន្តរុករកអដ្ឋិធាតុជនជាតិអាមេរិកបាត់ខ្លួននៅកម្ពុជា។

លោក វរសេនីយ៍ទោ បានគូសបញ្ជាក់ថា នៅខែកុម្ភៈខាងមុខនេះ មេបញ្ជាការកងទ័ពសហរដ្ឋអាមេរិកប្រចាំតំបន់ប៉ាស៊ីហ្វិក នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយតាមរយៈទស្សនកិច្ចនេះលោកមេបញ្ជាការឥណ្ឌូប៉ាស៊ីហ្វិក នឹងពិភាក្សាពីកិច្ចសហប្រតិបត្តិការទៅថ្ងៃខាងមុខ ក៏ដូចជាឱកាសនៃការចាប់ផ្ដើមឡើងវិញនូវលំហាត់ឆ្មាំអង្គរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង