**អភិបាលខេត្តកំពង់ចាម ជំរុញរដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ត្រូវខិតខំពង្រឹងការអនុវត្តតួនាទីភារកិច្ច និងកម្មវិធីនយោបាយតាមវិស័យរបស់ខ្លួន**ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញប្រកាសចូលកាន់មុខតំណែងលោក សុវណ្ណ វិទិត្យា ជាប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង**បទអត្ថាធិប្បាយ ៖ ខ្មែរសែស្រឡាយចិនត្រៀមសែនចូលឆ្នាំចិន**ឯកឧត្ដម សេង ឌីណា៖ ករណីបុកគេស្លាប់ ហើយបង់លុយរួចខ្លួននោះ គឺលែងមានទៀតហើយ សំណងនៅតែសង ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌក៏នៅតែមាន**វិវាទដីធ្លីមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**ក្រសួងយុត្តិធម៌ សេចក្ដីប្រកាសព័ត៌មានអំពីលទ្ធផល១ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ**រាជរដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពី ការបង្កើតវិទ្យាស្ថានជាតិស្ថិតិ ជាគ្រឹះស្ថានសាធារណៈរដ្ឋបាលថ្នាក់ជាតិ**ថៃអនុម័តសេចក្តីព្រាងច្បាប់ដែលធ្វើឱ្យល្បែងស៊ីសង និងកាស៊ីណូស្របច្បាប់ ក្នុងគោលបំណងជំរុញទេសចរណ៍ ការងារ និងការវិនិយោគ**ឯកឧត្ដម ជិន ម៉ាលីន៖ យុទ្ធនាការដើម្បីពង្រឹង និងលើកកម្ពស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា ទទួលបានលទ្ធផលវិជ្ជមានសំខាន់ចំនួន ៣**អ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងអំពី សំណុំរឿងអាទិភាពចំនួន៤**ឯកឧត្ដម កេង សុម៉ារិទ្ធ៖ ក្នុងរយៈពេល១ឆ្នាំ តុលាការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេសបានចាត់ការសំណុំរឿង សរុបចំនួន១៨៨,៩៤២**ក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍នឹងរៀបចំ«ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ» នៅថ្ងៃទី១៥ ខែមករា**ក្នុងឆ្នាំ២០២៤ CDC បានអនុម័តគម្រោងវិនិយោគចំនួន៤១៤ ដែលមានទុនវិនិយោគសរុបប្រមាណ ៦.៩ពាន់លានដុល្លារ**ស្វែងយល់ពីរឿងត្រូវធ្វើ និងមិនត្រូវធ្វើ ពេលទៅសួរសុខទុក្ខអ្នកជាប់ឃុំ!**សមាជិកសភាកូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងជើងហាក់ដូចជាបានអំពាវនាវឱ្យកងទ័ពរបស់ខ្លួនធ្វើអត្តឃាត ដើម្បីគេចចេញពីសំណាញ់ចាប់ខ្លួនរបស់អ៊ុយក្រែន**លោក ដូណាល់ ត្រាំ និង លោក ពូទីន នឹងជជែកគ្នាតាមទូរស័ព្ទ នៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ**សមាជិកសភាសែ្វងយល់ពីវឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី តាមរយៈសិក្ខាសាលា​ ស្តីពី“វឌ្ឍនភាពនៃការចុះបញ្ជីដីធ្លី-បរិយាកាសគ្មានវិវាទ”**ក្រុមអ្នកការទូតកំពូលៗមកពីលោកខាងលិច និងក្នុងតំបន់ ចូលរួមកិច្ចពិភាក្សាស្តីពីស៉ីរី នៅអារ៉ាប៊ីសាអូឌីត**ចំនួនអ្នកស្លាប់ដោយសារភ្លើងឆេះព្រៃ កើនដល់ ២៤នាក់ហើយ ខណៈបង្កការបំផ្លិចបំផ្លាញធ្ងន់ធ្ងរដល់ទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក**ក្រុងកៀវ ត្រៀមខ្លួនជាស្រេច ដើម្បីប្រគល់ទាហានកូរ៉េខាងជើងទៅឱ្យមេដឹកនាំរបស់ពួកគេវិញ ប្រសិនបើអាចសម្រួលឱ្យមានការដោះដូរទាហានអ៊ុយក្រែន កំពុងជាប់ឃុំនៅរុស្ស៉ី

អាជ្ញាធរជាតិអប្សរា បញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង

ភ្នំពេញ៖ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលប្រាសាទឥដ្ឋទី១៥ នៃប្រាសាទភ្នំបាខែង ជាស្ថាពរហើយ បន្ទាប់ពីជួសជុលរយៈពេល៦ខែមក។ នេះបើតាមហ្វេសប៊ុក អាជ្ញាធរជាតិអប្សរា ។

មន្រ្តីបច្ចេកទេសនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា លោកស្រី ឈុន រតនា បានឱ្យដឹងថា ប្រាសាទឥដ្ឋទី១៥ នៃក្រុមប្រាសាទភ្នំបាខែងបានបញ្ចប់ការងារជួសជុលនៅពាក់កណ្ដាលខែធ្នូ ឆ្នាំ២០២៤ បន្ទាប់ពីចាប់ផ្តើមជួសជុលនៅថ្ងៃទី២៩ ខែឧសភាកន្លងមក។ បច្ចុប្បន្នក្រុមការងារកំពុងរៀបចំសម្អាត រើគ្រឿងជួសជុលចេញ និងរៀបចំបើកការទស្សនាប្រាសាទនេះឡើងវិញ។ ជាមួយគ្នានេះ ក្រុមការងារក៏កំពុងរៀបចំសិក្សាគម្រោងថ្មីដើម្បីបន្តជួសជុលប្រាសាទឥដ្ឋទី១៤ ដែលស្ថិតនៅជាប់នោះបន្តទៀតផងដែរ។

មុនការជួសជុល ប្រាសាទឥដ្ឋទី១៥ រងការខូចខាតខ្លាំងដោយក្នុងនោះផ្នែកខឿន ជញ្ជាំង និងដំបូល រលុះស្ទើរទាំងស្រុង ដោយសារកត្តាធម្មជាតិ និងអាយុកាលនៃសំណង់ជាដើម។ លោកស្រី ឈុន រតនា ពន្យល់ថា ក្រុមការងាររបស់លោកស្រី បានជួសជុល​ពង្រឹងផ្នែកជញ្ជាំង ដំបូល កម្រាល ចំណែកខឿនក៏បានរៀបចំឡើងវិញ និងដោយបច្ចេកទេសត្រឹមត្រូវ និងធានាថា ក្រោយជួសជុលប្រាសាទនេះនឹងឈររឹងមាំ​រាប់រយឆ្នាំទៅមុខទៀត។​

សូមបញ្ជាក់ថា ប្រាសាទឥដ្ឋនៅជុំវិញប្រាសាទភ្នំបាខែង មានចំនួន៤៤។ បច្ចុប្បន្ន ប្រាសាទមួយផ្នែកតូចត្រូវបានជួសជុល និងពង្រឹងរចនាសម្ព័ន្ធឡើងវិញ តាមរយៈក្រុមការងារ​អាជ្ញាធរជាតិអប្សរា និងមូលនិធិអភិរក្សប្រាសាទពិភពលោក (World Monuments Fund=WMF)។ នៅឆ្នាំ២០២៥នេះ អាជ្ញាធរជាតិអប្សរាកំពុងបន្តជួសជុលប្រាសាទឥដ្ឋទី១៤ ដែលសល់ស្លាកស្នាមគ្រឹះ​និងតួជញ្ជាំងបន្តិចប៉ុណ្ណោះ។ យ៉ាងណា នេះជាស្លាកស្នាមបុរាណដ្ឋានដ៏សំខាន់ដែល​អ្នកបុរាណវិទ្យាយល់ថា វាមានតម្លៃជាប្រវត្តិសាស្រ្តដែលគួរត្រូវបានរក្សា និងជួសជុលឱ្យគង់វង្សបន្តទៀត៕

អត្ថបទដែលជាប់ទាក់ទង