**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ណែនាំអាជ្ញាធរខេត្តកំពង់ធំ បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើស ពិសេសបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបទល្មើសធនធានធម្មជាតិ**ប្រមុខណាតូ ព្រមានសមាជិកឱ្យចាប់ផ្តើមរៀនភាសារុស្សី**មេទ័ពឥណ្ឌា៖ ឥណ្ឌា ​និង​ចិន ​ត្រូវ​ការស្តារ​ការ​ទុក​ចិត្ត​ឡើង​វិញ**ការវាយប្រហារគីមីរបស់អ៊ុយក្រែន ប្រឆាំងនឹងបុគ្គលិកនៃរោងចក្រការពារជាតិរុស្ស៊ី ត្រូវបានរារាំង**បណ្ឌិតសភាចារ្យ ខ្លូត ធីតា៖ បណ្ណាល័យមេគង្គ-ឡានឆាង រួមចំណែករឹតចំណងមិត្តភាពប្រជាជននិងប្រជាជន កម្ពុជា-ចិន**ក្រសួងកសិកម្ម នឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់ ៥លានដុល្លារ ផលិតស្រូវសែនក្រអូបរបស់កម្ពុជា**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅកម្ពុជា សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរបន្ថែមទៀត**រដ្ឋមន្រ្តីបរិស្ថានលើកសរសើរ អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានជំរុញចលនាស្អាត ហើយភាពស្អាតនេះ មានការចាប់អារម្មណ៍ពីទេសចរជាតិ និងអន្តរជាតិ**ប្រធានាធិបតីប្រេស៊ីល ចុះហត្ថលេខាលើច្បាប់រឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូននៅសាលារៀន**ប្រធានាធិបតីលីបង់ សម្រេចតែងតាំង ប្រធានតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលមានមូលដ្ឋាននៅឯទីក្រុងឡាអេ**លោកជំទាវបណ្ឌិត ជា សិរី អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្តីព្រាង “យុទ្ធសាស្រ្តស្តីពីការរៀបចំសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ២០២៥-២០២៨”**អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យលោកគ្រូ អ្នកគ្រូ ចូលរូមជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្នុងការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន**នាយឧត្តមសេនីយ៍ គន់ គីម ដឹកនាំកិច្ចប្រជុំដើម្បីត្រៀមទទួលឥស្សរជនជាន់ខ្ពស់ និងដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខគ្រួសារអតីតយុទ្ធជនតាមខ្នងផ្នះ ក្នុងខេត្តពោធិសាត់**កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើត**អគ្គស្នងការដ្ឋាននគរបាលជាតិ និង CMAC ចុះ MOU លើកិច្ចសហប្រតិបត្តិការហ្វឹកហ្វឺនជំនាញបច្ចេកទេសបញ្ជាសុនខ និងការផ្គត់ផ្គង់សុនខជំនាញបច្ចេកទេស**ឯកឧត្តម ងួន រតនៈ ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ**ឯកឧត្តម អ៊ូច ភា ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ**ឯកឧត្តម ស្វាយ សំអ៊ាង ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ**ឯកឧត្តម សួស ប្រាថ្នា ផ្ញើសារលិខិតគោរពជូនពរ សម្តេចក្រឡាហោម ស ខេង ក្នុងឱកាសចម្រើនជន្មាយុគម្រប់ ៧៤ ឈានចូល ៧៥ឆ្នាំ**ក្រសួងការងារ ជំរុញដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវ: និងបច្ចេកទេស

ទេសរដ្ឋមន្ត្រី ពេជ សោភ័ន៖ គ្មានការកែទម្រង់ណា ដែលមិនរងផលប៉ះពាល់ និងគេចផុតពីការឈឺចាប់នោះទេ ប៉ុន្តែត្រូវតែរួមគ្នាដោះស្រាយ

ភ្នំពេញ៖ ឯកឧត្ដម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន គ.វ.អ បានលើកឡើងថា គ្មានការកែទម្រង់ណា ដែលមិនរងផលប៉ះពាល់ និងគេចផុតពីការឈឺចាប់នោះទេ ប៉ុន្តែយើងត្រូវតែរួមគ្នាដោះស្រាយដើម្បីប្រែក្លាយបញ្ហាប្រឈមឲ្យទៅជាឱកាសសម្រាប់ការអប់រំ និងអនាគតរបស់កូនចៅប្រជាជន។

ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងព្រឹត្តិការណ៍ជួបជុំគ្នាលើកទី១ រួមគ្នាសម្រាប់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន ដើម្បីចុះអន្តរាគមន៍ និងនាំយកវិធានការគន្លឹះ ក្នុងវិស័យអប់រំទៅតាមសាលារៀនគោលដៅ នាថ្ងៃទី១៣ មករានេះ ឯកឧត្ដមទេសរដ្ឋមន្ត្រី ពេជ សោភ័ន បានមានប្រសាសន៍ថា «យុទ្ធនាការវគ្គគាំទ្រសាលារៀនបានចាប់ផ្តើមថ្ងៃនេះ គឺដើម្បីជំរុញការផ្សព្វផ្សាយអំពីវិធានការគន្លឹះ គ.វ.អ. ដែលជាយន្តការកែទម្រង់វិស័យអប់រំរបស់រាជរដ្ឋាភិបាល និងលើកទឹកចិត្តដល់ប្រតិបត្តិករនៅតាមសាលារៀនគោលដៅទាំងអស់ឲ្យខិតខំអនុវត្តវិធានការគន្លឹះឲ្យមានប្រសិទ្ធភាពខ្ពស់។
លេខាធិការដ្ឋាន គ.វ.អ. ក្នុងឆ្នាំសិក្សា២០២៤-២០២៥ នេះ បានពិនិត្យជ្រើសរើសសាលាគោលដៅបន្ថែម ចំនួន១១៩ សាលា នៅគ្រប់រាជធានី ខេត្ត។ ក្នុងខេត្តបាត់ដំបងបានជ្រើសរើសសាលាចំនួន ៨ រួមមាន ៖ សាលាបឋមសិក្សា សាលា បាឡាត់, សាលា វត្តកំផែង, សាលា រំចេក ៣, សាលា អន្លង់វិល, សាលា ឈើទាល, សាលា បៀលណាន់ស៊ីកូនខ្លុង, សាលា ព្រៃតូច និង សាលា ប៊ុនរ៉ានី ហ៊ុនសែន ឫស្សី។ ដោយឡែក ក្នុងខេត្តប៉ៃលិនបានជ្រើសរើសសាលាចំនួន ៤ រួមមាន ៖ សាលាបឋមសិក្សា អូរតាវ៉ៅ, សាលា បយ៉ាខា, សាលា ហ៊ុនសែន អូរច្រា និង សាលា ក្រចាប់ ។

ឯកឧត្ដម សុខ លូ អភិបាលខេត្តបាត់ដំបង បានរាយការណ៍អំពីវឌ្ឍនភាពកិច្ចការអប់រំក្នុងខេត្ត និងបានលើកឡើងថា «រដ្ឋបាលខេត្តបាត់ដំបងមានមោទនភាពខ្ពស់ដោយលេខាធិការដ្ឋានបានជ្រើសរើសសាលាគោលដៅចំនួន ៨ សាលាសម្រាប់អនុវត្តវិធានការគន្លឹះ គ.វ.អ ព្រមទាំងសូមស្វាគមន៍យ៉ាងកក់ក្តៅ និងគាំទ្រពេញទំហឹងចំពោះគំនិតផ្តួចផ្តើមដ៏ឈ្លាសវៃបំផុតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាន គ.វ.អ.» ។ គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ.) គឺជាយន្តការរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពអប់រំ តាមរយៈការពង្រឹងគុណភាពសាលារដ្ឋ ចាប់ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សា ដើម្បីផលិតមូលដ្ឋានមនុស្សប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និងទីផ្សារការងារ។

ឯកឧត្ដមទេសរដ្ឋមន្ត្រី គូសបញ្ជាក់ថា ក្នុងសង្គមយើងសព្វថ្ងៃកំពុងលេចចេញបញ្ហានៃការធ្លាក់ចុះចំពោះវិន័យ សីលធម៌ ចរិយាធម៌ និងគុណធម៌ ដែលបានបង្កផលវិបាក និងជះឥទ្ធិពលអវិជ្ជមានដល់សិស្សានុសិស្ស និងសង្គមជាតិទាំងមូល។ ឫសគល់នៃបញ្ហាទាំងអស់នេះផ្តើមចេញពីលទ្ធផល និងគុណភាពនៃការអប់រំ ដែលត្រូវរួមគ្នាយកចិត្តទុកដាក់ដោះស្រាយឲ្យបានទាន់ពេលវេលា ចំគោលដៅ និងតាមវិធីសាស្ត្រត្រឹមត្រូវ។ ដូចនេះ វិធានការគន្លឹះគឺជាអន្តរាគមន៍បែបប្រាកដនិយម និង មិនតម្រូវឲ្យសិស្សបង់ប្រាក់សម្រាប់ការរៀនបន្ថែមម៉ោងនោះទេ។

លេខាធិការដ្ឋានបានពិនិត្យជ្រើសរើសសាលាគោលដៅ ដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត ដើម្បីអនុវត្តនូវវិធានការគន្លឹះក្នុងវិស័យអប់រំ ព្រមទាំងត្រូវបានពង្រីកជាដំណាក់កាលៗ ចំពោះសាលាបឋមសិក្សារដ្ឋដែលមានប្រមាណជាង៧០០០ សាលានៅទូទាំងប្រទេស តាមវិធីសាស្ត្រផ្ការីក ដើម្បីពង្រឹងគុណភាពអប់រំឲ្យបានជាអតិបរមា។

តំណាងគ្រូបង្គោលប្រចាំខេត្តបាត់ដំបង និងខេត្តប៉ៃលិន ព្រមទាំងតំណាងនាយកសាលគោលដៅក្នុងខេត្តទាំងពីរ បានឡើងប្តេជ្ញាចិត្តថា៖ «យើងខ្ញុំទាំងអស់គ្នាសូមប្តេជ្ញាខិតខំសហការជិតស្និទ្ធ និងកសាងស្នាដៃ និងឧត្តមានុវត្តន៍ដ៏ល្អបំផុតសម្រាប់សាលា, សិស្ស និង សហគមន៍ ស្របតាមគោលដៅវិធានការគន្លឹះ, ជាពិសេសអនុវត្តស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចមហាបវរធិបតី ក្នុងការពង្រឹងគុណភាព និងពង្រីកកិត្តិនាមរបស់សាលារៀនយើងខ្ញុំ និងបន្តផ្សព្វផ្សាយតាម វិធីសាស្រ្តផ្ការីក ឲ្យបានទូលំទូលាយបំផុត។»

គួរបញ្ជាក់ថា បន្ទាប់ពីខេត្តបាត់ដំបង ការចាប់ផ្តើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅ នឹងបន្តដំណើរឆ្ពោះទៅរៀបចំនៅខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងខេត្តជាបន្តបន្ទាប់ទៀតដែលមានសាលាគោលដៅ។
ឯកឧត្ដមទេសរដ្ឋមន្ត្រី បានផ្តាំផ្ញើដល់គ្រូបង្គោល និងសាលាគោលដៅទាំងអស់ថា «ក្នុងពេលចុះអនុវត្តការងារ ត្រូវយកចិត្តទុកដាក់កត់សម្គាល់, ឆ្លុះបញ្ចាំង និងចងក្រងនូវចំណុចគន្លឹះល្អៗដើម្បីទុកជាករណីសិក្សា ឬចែករំលែកបន្ត។ ទន្ទឹមនេះ ត្រូវរិះរកវិធីដោះស្រាយបញ្ហា និងអន្តរាគមន៍ឲ្យមានប្រសិទ្ធភាពបំផុត»៕

អត្ថបទដែលជាប់ទាក់ទង