**អភិបាលរងខេត្តកណ្តាល អញ្ជើញបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ចំនួន ២ភូមិ ស្មើនឹង ៣,០៨២ក្បាលដី ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង**សម្តេចតេជោ បង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ**ប.ស.ស នឹងចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ**កម្ពុជា-អ៊ីរ៉ង់ ​ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ទ្វេភាគីរវាងប្រទេសទាំងពីរ**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំគណៈកម្មការសិក្សាបទដ្ឋានបច្ចេកទេស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ សំណង់សិល្បការ្យ ប្រព័ន្ធទឹកស្អាត អនាម័យជនបទ ភូមិគំរូ និងសហគមន៍ជនបទ**ការធានានិងកែលម្អសុខុមាលភាពរបស់ប្រជាជនចិនគ្មានទីបញ្ចប់ទេ មានតែទីចាប់ផ្តើមថ្មីបន្តគ្នារហូត**ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អញ្ជើញបើកកិច្ចប្រជុំបណ្ដាញមន្រ្តីអត្រានុកូលដ្ឋាននៅតំបន់អាសុីអាគ្នេយ៍លើកទី២**ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តកំពង់ចាម**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់បទបង្ហាញស្តីពីប្រព័ន្ធគ្រប់គ្រងទិន្នន័យមន្ត្រីរាជការ កម្មវិធីគ្រប់គ្រងវត្តមាននិងសុំច្បាប់មន្ត្រីនគរបាលជាតិតាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកសន្និបាតបូកសរុបលទ្ធផលការងារ របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ណែនាំអាជ្ញាធរខេត្តកំពង់ធំ បន្តទប់ស្កាត់ និងបង្ក្រាបបទល្មើស ពិសេសបញ្ហាគ្រឿងញៀន ក្មេងទំនើង ល្បែងស៊ីសង និងបទល្មើសធនធានធម្មជាតិ**ប្រមុខណាតូ ព្រមានសមាជិកឱ្យចាប់ផ្តើមរៀនភាសារុស្សី**មេទ័ពឥណ្ឌា៖ ឥណ្ឌា ​និង​ចិន ​ត្រូវ​ការស្តារ​ការ​ទុក​ចិត្ត​ឡើង​វិញ**ការវាយប្រហារគីមីរបស់អ៊ុយក្រែន ប្រឆាំងនឹងបុគ្គលិកនៃរោងចក្រការពារជាតិរុស្ស៊ី ត្រូវបានរារាំង**បណ្ឌិតសភាចារ្យ ខ្លូត ធីតា៖ បណ្ណាល័យមេគង្គ-ឡានឆាង រួមចំណែករឹតចំណងមិត្តភាពប្រជាជននិងប្រជាជន កម្ពុជា-ចិន**ក្រសួងកសិកម្ម នឹងដាក់ទុនឱ្យសហគមន៍ខ្ចី ក្នុងរង្វង់ ៥លានដុល្លារ ផលិតស្រូវសែនក្រអូបរបស់កម្ពុជា**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅកម្ពុជា សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរបន្ថែមទៀត**រដ្ឋមន្រ្តីបរិស្ថានលើកសរសើរ អាជ្ញាធរថ្នាក់ក្រោមជាតិ ដែលបានជំរុញចលនាស្អាត ហើយភាពស្អាតនេះ មានការចាប់អារម្មណ៍ពីទេសចរជាតិ និងអន្តរជាតិ**ប្រធានាធិបតីប្រេស៊ីល ចុះហត្ថលេខាលើច្បាប់រឹតបន្តឹងការប្រើប្រាស់ស្មាតហ្វូននៅសាលារៀន

សមាជិកសភាកូរ៉េខាងត្បូង៖ អាជ្ញាធរកូរ៉េខាងជើងហាក់ដូចជាបានអំពាវនាវឱ្យកងទ័ពរបស់ខ្លួនធ្វើអត្តឃាត ដើម្បីគេចចេញពីសំណាញ់ចាប់ខ្លួនរបស់អ៊ុយក្រែន

សេអ៊ូល៖ ទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូងបានអះអាងនៅថ្ងៃចន្ទទី១៣ខែមករាថា ទាហានកូរ៉េខាងជើងទំនជាស្លាប់ និងរបួសលើសពី ៣០០០នាក់ក្នុងនោះមានប្រហែល ៣០០នាក់បានស្លាប់ និង ២៧០០នាក់ទៀតរងរបួស។

បើតាមការបញ្ជាក់ដោយសមាជិកសភាកូរ៉េខាងត្បូងម្នាក់បានលើកឡើងថា អាជ្ញាធរកូរ៉េខាងជើងហាក់ដូចជាបានអំពាវនាវឱ្យកងទ័ពរបស់ខ្លួនធ្វើអត្តឃាត ដើម្បីគេចចេញពីសំណាញ់ចាប់ខ្លួនរបស់អ៊ុយក្រែន។ កន្លងមក រដ្ឋធានីសេអ៊ូលធ្លាប់បានអះអាងថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបញ្ជូនទាហានជាង១ ម៉ឺននាក់ដើម្បីជួយរដ្ឋធានីមូស្គូប្រយុទ្ធប្រឆាំងនឹងរដ្ឋធានីកៀវ ជាថ្នូរនឹងជំនួយបច្ចេកទេសរបស់រុស្ស៊ី សម្រាប់កម្មវិធីអាវុធនុយក្លេអ៊ែរ និងផ្កាយរណប។

សមាជិកសភាកូរ៉េខាងត្បូងលោក លី សឹងវុន(Lee Seong-kweun) បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីសន្និសីទខ្លីមួយពីទីភ្នាក់ងារចារកម្មថា ៖«ការដាក់ពង្រាយកងទ័ពកូរ៉េខាងជើងទៅកាន់ប្រទេសរុស្ស៊ីត្រូវបានគេរាយការណ៍ថាបានកើនឡើង ជាមួយនឹងការប៉ាន់ប្រមាណថា អ្នកស្លាប់ និងរបួសក្នុងចំណោមកងកម្លាំងកូរ៉េខាងជើងមានលើសពី ៣០០០នាក់»។

លោកបានបន្ថែមថា ៖«គួរកត់សម្គាល់ កំណត់ហេតុដែលបានរកឃើញលើទាហានដែលបានស្លាប់បង្ហាញថា អាជ្ញាធរកូរ៉េខាងជើងបានដាក់សម្ពាធពួកគេឱ្យធ្វើអត្តឃាត ឬបំផ្ទុះសម្លាប់ខ្លួនឯងមុនពេលចាប់ខ្លួន»។

សមាជិកសភាកូរ៉េខាងត្បូងរូបនេះបានអះអាងថា ៖«ទាហានកូរ៉េខាងជើងខ្វះការយល់ដឹងអំពីសង្គ្រាមទំនើប ហើយត្រូវបានប្រើប្រាស់ជាឈ្នាន់សម្រាប់រុស្ស៊ីក្នុងលក្ខណៈប្រយុទ្ធ ទើបធ្វើឱ្យចំនួនអ្នកស្លាប់មានក្រមិតខ្ពស់»។

គួររំឭកថា កាលពីចុងសប្តាហ៍កន្លងទៅនេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានអះអាងថា រដ្ឋធានីកៀវបានចាប់ទាហានកូរ៉េខាងជើងចំនួន២នាក់ ដែលបានរងរបួស ហើយឥឡូវនេះកំពុងត្រូវបានសួរចម្លើយ។

លោកបើកចំហរចំពោះលទ្ធភាពនៃការដោះដូរឈ្លើយសឹងកូរ៉េខាងជើងជាមួយទាហានអ៊ុយក្រែនដែលត្រូវបានចាប់ខ្លួនដោយរុស្ស៊ីផងដែរ៕

អត្ថបទដែលជាប់ទាក់ទង