**រដ្ឋមន្រ្តីបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែ យកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ**អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ**IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព**លោក ថាក់ស៊ីន៖ ប្រទេសថៃគួរតែជំរុញឱ្យមានការអនុញ្ញាតឱ្យលេងល្បែងអនឡាញស្របច្បាប់**ក្រុមការងារអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន បារីអេឡិចត្រូនិច និងក្មេងទំនើង**នគរបាលកំពុងបើកការស្រាវជ្រាវវែកមុខរកមេខ្លោង ដែលតែងតែដឹកកុមារាធ្វើសកម្មភាពលួចទ្រព្យសម្បត្តិរបស់ពលរដ្ឋ**ពលរដ្ឋរងគ្រោះដោយអគ្គីភ័យភ្លើងឆេះផ្ទះចំនួន ៣គ្រួសារ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**ឯកឧត្តម ចាន់ ស៊ីណាត អញ្ជើញដឹកនាំសិក្ខាសាលាថ្នាក់ជាតិស្តីពីការសិក្សា និងជ្រើសរើសទីតាំងអនុវត្តគម្រោង**ករណីក្រុមក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិនៅចំណុចមុខផ្សារច្បារអំពៅ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់**កំណើនឱកាសការងារ និងការវិនិយោគ ក្នុងឆ្នាំ២០២៤ ឆ្លុះបញ្ចាំងពីស្ថេរភាពនយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា**រដ្ឋមន្រ្តីសុខាភិបាល៖ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តពិនិត្យ និងរៀបចំផែនការ ពង្រីកការគ្របដណ្តប់ការគាំពារសុខភាពសង្គមដល់បុគ្គលគ្រប់រូប**សម្តេចតេជោ៖ គិតមកដល់ពេលនេះថ្នាក់ដឹកនាំរដ្ឋនៅក្នុងអាស៊ាន អ្នកដែលមានអាយុច្រើនជាងសម្តេច មានតែ ៣នាក់ប៉ុណ្ណោះ**សម្តេចប្រធានព្រឹទ្ធសភា ចោទសួរទៅឯកឧត្ដម គឹម ធា ថាផ្លូវទៅស្រុករមាសហែក ហេតុអ្វីក្រាលកៅស៊ូយូរម្ល៉េះ?**អភិបាលរងខេត្តកណ្តាល អញ្ជើញបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ចំនួន ២ភូមិ ស្មើនឹង ៣,០៨២ក្បាលដី ក្នុងឃុំស្វាយប្រទាល ស្រុកស្អាង**សម្តេចតេជោ បង្ហើបពីគម្រោងធ្វើសមាជរដ្ឋសភា និងព្រឹទ្ធសភា នាពេលខាងមុខ**ប.ស.ស នឹងចុះអធិការកិច្ចនៅតាមសហគ្រាស គ្រឹះស្ថានទូទាំងប្រទេស ដើម្បីពង្រឹងការអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ**កម្ពុជា-អ៊ីរ៉ង់ ​ប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ​ទ្វេភាគីរវាងប្រទេសទាំងពីរ**ក្រុមការងារអាវុធហត្ថរាជធានីភ្នំពេញ នាំយកអំណោយចុះសួរសុខទុក្ខ គ្រួសារសមាជិក ដែលមានប្រពន្ធទើបសម្រាលកូន**រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំគណៈកម្មការសិក្សាបទដ្ឋានបច្ចេកទេស ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវ សំណង់សិល្បការ្យ ប្រព័ន្ធទឹកស្អាត អនាម័យជនបទ ភូមិគំរូ និងសហគមន៍ជនបទ

បទអត្ថាធិប្បាយ ៖ ខ្មែរសែស្រឡាយចិនត្រៀមសែនចូលឆ្នាំចិន

ខណៈដែលពិធីបណ្យចូលឆ្នាំចិន ឆ្នាំម្សាញ់ ឆ្នាំ២០២៥ នឹងចូលមកដល់ នៅរយៈពេលប៉ុន្មានថ្ងៃទៀត ប្រជាជនខ្មែរ ដែលកាត់សែស្រឡាយចិន ក៏ដូចជា អាជីវករ លក់ដូរទំនិញ សម្រាប់ការសែននេះ បាននិងកំពុងត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ជំនឿសុំសេចក្តីសុខ សេចក្តីចម្រើន នេះ។

កញ្ញា លី ចេង បានប្រាប់ថា នៅកម្ពុជា មានអ្នកកាត់សែស្រឡាយចិន រួមទាំង គ្រួសាររបស់កញ្ញា បានត្រៀមខ្លួនសែន និងជួបជុំគ្នា អំឡុងពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៥។

«សំខាន់ គឺ អត្ថន័យចូលឆ្នាំចិន គឺបានជួបជុំ រួបរួម ជាមួយនឹងបងប្អូនទាំងអស់គ្នា»

ឆ្លើយតបនឹងសំណួរថា តើហេតុអ្វីបានជាខ្មែរយើង នៅតែប្រកាន់ខ្ជាប់ការសែននេះ ជាទៀងទាត់ កញ្ញា លី ចេង បានប្រាប់ថា ជាតិសាសន៍អ្វីក៏ដោយ យើងមិនគួរមានការប្រកាន់ទេពូជសាសន៍នោះទេ ដោយសារតែយើងរស់នៅក្នុងផែនដីតែមួយ។

«ជាតិសាសន៍អ្វីក៏ដោយ គួរតែរួបរួមគ្នា ទាំងអស់គ្នា មិនថាចិន ឬ ខ្មែរ»

ចំពោះកញ្ញាវិញ បានបន្តរៀបចំពិធីសែនចិននេះ រហូតមកដល់ពេលនេះ ព្រោះឱពុកម្តាយ កាត់សែស្រឡាយចិន កាចៀវ ហៃណាំ ជាដើម។ សម្រាប់ត្រៀមខ្លួន គឺរួចរាល់ហើយព្រោះជាទម្លាប់ ដូច្នេះ មុនថ្ងៃមកដល់ បានរៀបចំរួចរាល់ ដូចជា សែនជីដូនជីតា សម្រាប់ឆ្លងចូលឆ្នាំថ្មី។

រីឯ អ្នកនាង រក្សា ថា មកដល់ពេលនេះ តាមបណ្តាផ្សារ អាជីវករ ចាប់ផ្តើមលក់ទំនិញ ហើយពលរដ្ឋបានរៀបចំតុបតែងផ្ទះសម្បែង និងទិញរបស់របរខ្លះៗ ជាបណ្តើរហើយ។

«ភាគច្រើន ពួកគាត់សែនចូលឆ្នាំចិន ព្រោះជាពលរដ្ឋខ្មែរជាប់សែស្រឡាយចិន អញ្ចឹង គាត់មាន មានជំនឿ និងទម្លាប់សែន តាំងពីជីដូនជីតា សាច់ញាត ពីមុន យូរមកហើយ ដោយសារតែប្រជាពលរដ្ឋ វប្បធម៌ ក៏ដូចជា ទំនៀមទម្លាប់ចិន គឺមានការសាយភាយច្រើន ទៅតាមបណ្តាប្រទេសផ្សេងៗ យើងឃើញថា ប្រទេសណា ដែលមានប្រជាជនចិនទៅដល់គឺ ជាប់សែស្រឡាយ គឺគាត់សែន ចឹង មានន័យថា មិនមែនតែក្នុងប្រទេសចិន មិនមែនសម្រាប់តែប្រជាជនចិនទេ គឺអ្នកដែលជាប់សែស្រឡាយចិន នៅបណ្តាប្រទេសផ្សេងៗ គឺគាត់មានទម្លាប់នៃការសែន»។

ទាំងកញ្ញា លី ចេង និង អ្នកនាង រក្សា បានប្រាប់បែបនេះ ក្នុងពេលចូលរួមកម្មវិធីអបអរនៃការមកដល់ពិធីបុណ្យចូលឆ្នាំចិន ឆ្នាំ២០២៥ខាងមុខ ដែលរៀបចំឡើង នៅភ្នំពេញ កាលពីចុងសប្តាហ៍។

ជុំវិញបុណ្យចូលឆ្នាំចិន នេះដែរ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាមានប្រសាសន៍ នាពេលនោះថា ពិធីបុណ្យចូលឆ្នាំថ្មីចិនត្រូវបានដាក់បញ្ជូល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយ នៃមនុស្សជាតិ របស់អង្គការយូណេស្កូ បង្ហាញច្បាស់ថា «បុណ្យចូលឆ្នាំថ្មីចិនបានក្លាយជាបុណ្យចូលឆ្នាំ ទូទាំងពិភពលោក រួម ទាំងកម្ពុជ។ ការណ៍នេះ ត្រូវបានឯកឧត្តម Wang Wenbin ចាត់ទុកថា ពិធីបុណ្យចូលឆ្នាំថ្មីចិន គឺជាពិធីបុណ្យសម្រាប់ជនជាតិចិន និង ជនជាតិកម្ពុជា ហើយជាការបង្ហាញយ៉ាងសំខាន់ ចំពោះចំណងមិត្តភាព រវាងប្រជាជន នៃប្រទេសទាំងពីរ។

លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ នៅក្នុងពេលនោះ ផងដែរថា «ឆ្លៀតក្នុងឱកាស ដ៏រីករាយនេះ ខ្ញុំសូមអបអរសាទរ ជាមួយរដ្ឋាភិបាលចិន ក៏ដូចជា ប្រជាជនចិនទាំងអស់ ចំពោះការដាក់បញ្ជូលពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន ក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ របស់អង្គការយូណេស្កូ នាសម័យប្រជុំ លើកទី១៩ នៃគណៈកម្មការអន្តររដ្ឋាភិបាល ដែលការចុះបញ្ជីនេះបញ្ជាក់ឲ្យឃើញនូវតម្លៃវប្បធម៌ ប្រពៃណី នៃការរួមគ្នា ថែរក្សាមរតក ដែលមនុស្សជាតិបានបង្កើត និង ប្រតិបត្តិ»៕

អត្ថបទដែលជាប់ទាក់ទង