**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល**ឯកឧត្ដម អ៊ុំ រាត្រី ប្រគល់ផ្ទះថ្មី ១ខ្នង ជូនលោកយាយ សែម យ៉ុន ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះកាលពីចុងឆ្នាំ២០២៤**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**វៀតណាម និងរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីថាមពលនុយក្លេអ៊ែរ**ប្រធានាធិបតីអ៉ីរ៉ង់៖ អ៉ីរ៉ង់មិនដែលមានផែនការដើម្បីសម្លាប់លោក ដូណាល់ ត្រាំ នោះឡើយ**BREAKING: ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ**កម្ពុជានិងបន្តចុះត្រជាក់ចាប់ពីថ្ងៃទី១៥-១៧ ខែមករា**អាជ្ញាធររាជធានីក្យូតូរបស់ប្រទេសជប៉ុន ប្រកាសពីគម្រោងដំឡើងពន្ធលើផ្ទះសំណាក់ និងសណ្ឋាគារ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៥ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**នាយករដ្ឋមន្ត្រីជប៉ុន ព្រួយបារម្ភខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រធានាធីបតីអាមេរិកលោក ចូ បៃឌិន ក្នុងការរារាំងការទិញយកក្រុមហ៊ុនផលិតដែក US Steel**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកវគ្គផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម និងបច្ចេកទេសថតរូប និងកាត់តវីដេអូតាមទូរស័ព្ទ**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំប្រចាំខែរបស់គណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ**អាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្រ្តីបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែ យកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ**អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ**IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព

កូរ៉េខាងជើង បាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ចេញពីឆ្នេរសមុទ្រភាគខាងកើត

ព្យុងយ៉ាង៖ យោធាកូរ៉េខាងត្បូងបានរាយការណ៍ថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ ចេញពីឆ្នេរសមុទ្ទភាគខាងកើតនៅថ្ងៃអង្គារទី១៤ ខែមករា ដែលជាការបង្ហាញសាច់ដុំយោធាចុងក្រោយបង្អស់របស់រដ្ឋធានីព្យុងយ៉ាង នៅប៉ុន្មានថ្ងៃមុនការវិលត្រឡប់របស់លោកប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ ចូលកាន់តំណែង។

នាយសេនាធិការចម្រុះរបស់ទីក្រុងសេអ៊ូល (JCS) បានឱ្យដឹងថា មីស៊ីលបានធ្វើដំណើរប្រហែល២៥០គីឡូម៉ែត្រ បន្ទាប់ពីបានបាញ់ចេញនៅម៉ោងប្រហែល៩ៈ៣០ព្រឹក (ម៉ោងក្នុងប្រទេសកូរ៉េ) ពីខេត្ត Jagang នៅជិតព្រំដែនជាមួយប្រទេសចិន។ JCS បន្តថា៖«យើងថ្កោលទោសយ៉ាងខ្លាំងចំពោះការបាញ់បង្ហោះនេះ ថាជាការញុះញង់យ៉ាងច្បាស់ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៃឧបទ្វីបកូរ៉េ ដោយព្រមានកូរ៉េខាងជើងប្រឆាំងនឹងការគណនាខុស ហើយប្តេជ្ញាថា នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការបង្កហេតុបន្ថែមណាមួយ»។ ប្រធានាធិបតីស្តីទីកូរ៉េខាងត្បូង លោក ឆយ សាំងម៉ុក (Choi Sang-mok) ក៏បានថ្កោលទោសការបាញ់បង្ហោះនេះថា ជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយបាននិយាយថា រដ្ឋធានីសេអ៊ូលនឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ចំពោះការបង្កហេតុរបស់កូរ៉េខាងជើង។

ការបាញ់បង្ហោះនេះ បានធ្វើឡើងប្រហែលមួយសប្តាហ៍បន្ទាប់ពីប្រទេសផ្តាច់ការកូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងល្បឿនលឿនជាងសំឡេងកម្រិតមធ្យមថ្មី ជាការសាកល្បងមីស៊ីលលើកដំបូងរបស់ខ្លួន ចាប់តាំងពីថ្ងៃទី៥ ខែវិច្ឆិកាឆ្នាំមុន។ ការ​បាញ់មីស៊ីល​ចុង​ក្រោយ ​ក៏​បាន​កើត​ឡើង​ក្នុង​អំឡុង​ពេល​បំពេញ​ទស្សនកិច្ច​នៅ​រដ្ឋធានីសេអ៊ូល​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លោក តាគេស៊ី អ៊ីវ៉ាយ៉ា (Takeshi Iwaya)។ រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ឆូ ថេយ៉ុល (Cho Tae-yul) និងលោក អ៊ីវ៉ាយ៉ា បានថ្កោលទោសការអភិវឌ្ឍនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ហើយបានសន្យាថា នឹងជំរុញទំនាក់ទំនងសន្តិសុខ បន្ទាប់ពីកិច្ចចរចានៅរដ្ឋធានីសេអ៊ូល។

គួររំឭកថា រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក អាន់តូនី ប្លីងខេន ក្នុងពេលបំពេញទស្សនកិច្ចនៅរដ្ឋធានីសេអ៊ូលកាលពីសប្តាហ៍មុន ក៏បានអំពាវនាវឱ្យមានការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រីភាគី ដែលពាក់ព័ន្ធនឹងរាជធានីតូក្យូ ដើម្បីទប់ទល់នឹងការគំរាមកំហែងផ្នែកយោធា ដែលកំពុងកើនឡើងរបស់រដ្ឋធានីព្យុងយ៉ាង។

គួរបញ្ជាក់ថា ការបាញ់បង្ហោះមីស៊ីលចុងក្រោយបង្អស់នេះ ក៏បានកើតឡើងប៉ុន្មានថ្ងៃមុនការវិលត្រលប់ចូលសេតវិមានវិញរបស់លោក ត្រាំ ដែលបានរៀបចំកិច្ចប្រជុំកំពូលមិនធ្លាប់មានពីមុនមកជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងអំឡុងពេលអាណត្តិដំបូងរបស់គាត់។ សមាជិកសភាកូរ៉េខាងត្បូង បន្ទាប់ពីត្រូវបានសង្ខេបដោយសេវាស៊ើបការណ៍សម្ងាត់ជាតិ បាននិយាយថា ការធ្វើតេស្តអាវុធថ្មីៗរបស់រដ្ឋធានីព្យុងយ៉ាង គឺសំដៅមួយផ្នែកដើម្បីសម្ញែងសាច់ដុំយោធាដាក់សហរដ្ឋអាម៉េរិក និងទាក់ទាញការយកចិត្តទុកដាក់របស់លោក ត្រាំ៕

អត្ថបទដែលជាប់ទាក់ទង