**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល**ឯកឧត្ដម អ៊ុំ រាត្រី ប្រគល់ផ្ទះថ្មី ១ខ្នង ជូនលោកយាយ សែម យ៉ុន ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះកាលពីចុងឆ្នាំ២០២៤**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**វៀតណាម និងរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីថាមពលនុយក្លេអ៊ែរ**ប្រធានាធិបតីអ៉ីរ៉ង់៖ អ៉ីរ៉ង់មិនដែលមានផែនការដើម្បីសម្លាប់លោក ដូណាល់ ត្រាំ នោះឡើយ**BREAKING: ប្រធានាធិបតីលោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ**កម្ពុជានិងបន្តចុះត្រជាក់ចាប់ពីថ្ងៃទី១៥-១៧ ខែមករា**អាជ្ញាធររាជធានីក្យូតូរបស់ប្រទេសជប៉ុន ប្រកាសពីគម្រោងដំឡើងពន្ធលើផ្ទះសំណាក់ និងសណ្ឋាគារ**ក្រសួងធនធានទឹក ចេញព្រឹត្តិបត្រព័ត៌មានកម្ពស់ទឹក ប្រចាំថ្ងៃទី១៥ ខែមករា នៅតាមបណ្ដាស្ថានីយជលសាស្ត្រ**នាយករដ្ឋមន្ត្រីជប៉ុន ព្រួយបារម្ភខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រធានាធីបតីអាមេរិកលោក ចូ បៃឌិន ក្នុងការរារាំងការទិញយកក្រុមហ៊ុនផលិតដែក US Steel**សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកវគ្គផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម និងបច្ចេកទេសថតរូប និងកាត់តវីដេអូតាមទូរស័ព្ទ**ក្រសួងសុខាភិបាល បើកកិច្ចប្រជុំប្រចាំខែរបស់គណៈកម្មការសម្របសម្រួលសម្រាប់ការថែទាំ និងព្យាបាលវេជ្ជសាស្ត្រថ្នាក់ជាតិ**អាវុធហត្ថខេត្តកំពង់ស្ពឺ បង្រ្កាបនិងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន**រដ្ឋមន្រ្តីបរិស្ថាន៖ រាជរដ្ឋាភិបាលកម្ពុជាតែងតែ យកចិត្តទុកដាក់ខ្ពស់ ដល់សុខុមាលភាពនិងបរិស្ថាន រស់នៅរបស់កុមារ**អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនប្រទេសរុស្ស៊ី នឹងបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ**ឧបនាយករដ្ឋមន្រ្តី ស សុខា ណែនាំអង្គភាពចំណុះក្រសួងមហាផ្ទៃ ត្រៀមដឹកនាំមន្រ្តីប្រើប្រព័ន្ធគ្រប់គ្រងមន្រ្តីនគរបាលជាតិ**IMF មើលឃើញថា កំណើនសេដ្ឋកិច្ចសកលនឹងកើនឡើងប្រកបដោយស្ថិរភាព

អភិបាលរាជធានីភ្នំពេញ ជំរុញឱ្យលោកគ្រូ អ្នកគ្រូ ចូលរូមជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្នុងការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន

ភ្នំពេញ៖ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញបិទសន្និបាតបូកសរុបវាយតម្លៃលទ្ធផលការងារអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅការងារឆ្នាំសិក្សា២០២៤-២០២៥ នៅមន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញ ដោយមានការចូលរួមពីលោកគ្រូ អ្នកគ្រូជាង៥០០នាក់។

ក្នុងឱកាសនោះឯកឧត្ដម ឃួង ស្រេង បានលើកឡើងថា គ្រឹះស្ថានសិក្សា ជាឆ្អឹងខ្នងដ៏រឹងមាំរបស់ប្រទេសជាតិ ដែលជាកន្លែងបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីកសាងប្រទេស។
ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះ ក៏បានស្នើឱ្យលោកគ្រូ អ្នកគ្រូ នៅតាមគ្រឹះស្ថានសិក្សាទាំងអស់ ត្រូវពន្យល់សិស្សានុសិស្សឲ្យបានយល់ពីតម្លៃសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន រកបានមកដោយលំបាក ដើម្បីឱ្យពួកគាត់ បានចូលរួមរក្សាសន្តិភាពនេះឲ្យបានគង់វង់។

ជាមួយគ្នានេះឯកឧត្ដម ឃួង ស្រេង បានជំរុញឱ្យលោកគ្រូ អ្នកគ្រូ ចូលរូមជាមួយអាជ្ញាធរខណ្ឌទាំង១៤ ក្នុងការទប់ស្កាត់ក្មេងទំនើងនៅតាមសាលារៀន ការចូលរួមចលនាប្រលងប្រណាំង ការរៀបចំសំអាត អនាម័យ បរិស្ថាននៅតាមសាលារៀនអនុវត្តអោយបានល្អផងដែរ។

ពាក់ព័ន្ធបញ្ហាសំរាមក្នុងទីក្រុងឯកឧត្ដម ឃួង ស្រេង បានឲ្យដឹងថា សាលារៀនរដ្ឋកន្លងមក ធ្លាប់ជំពាក់បំណុលសំរាម សំណល់រឹង តែពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ បានលុបបំបាត់បំណុលនេះហើយ។ សម្រាប់ឆ្នាំ២០២៥នេះតទៅ សាលារៀនរដ្ឋនឹងមានកញ្ចប់ថវិកាសំរាប់បង់ថ្លៃសំរាម។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា «គិតមកដល់ពេលនេះ អ្នកដែលបានបង់ថ្ងៃសំរាម មានចំនួនប្រមាណ៦០ ទៅ៧០ភាគរយប៉ុណ្ណោះ ដែលធ្វើឲ្យយើងនៅខាតបង់ ក្នុងការបង់សំរាមឱ្យទៅក្រុមហ៊ុនប្រមូលសំរាមសំណល់រឹង។ បើការបង់សំរាមពីសំណាក់ប្រជាពលរដ្ឋបាន១០០ភាគរយនោះ យើងនឹងមិនខាតបង់ក្នុងការបង់ថ្លៃសំរាមទៅឲ្យក្រុមហ៊ុនទាំង៣ឡើយ ហើយយើងក៏អាចដោះស្រាយ ដោយមិនឲ្យនៅតាមសាលារដ្ឋបង់ថ្លៃសំរាមដែរ។ គ្រឹះស្ថាន សិក្សារដ្ឋ មិនមែនជាកន្លែងធ្វើអាជីវកម្ម ដូច្នេះមិនអាចរកលុយបង់ទឹក បង់សំរាមបានទេ ដែលយើងត្រូវតែរួមគ្នាជួយលើបញ្ហានេះ»។

ឯកឧត្ដម ឃួង ស្រេង បានបន្តទៀតថា «នៅឆ្នាំ២០២៩ កម្ពុជាយើងនឹងចាក់ចេញពីប្រទេសក្រីក្រ ហើយនៅឆ្នាំ២០៣០ កម្ពុជានឹងឈានទៅសម្រេចបាននូវចក្ខុវិស័យ ក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ និងនៅឆ្នាំ២០៥០ នឹងក្លាយជាប្រទេសមានប្រាក់ចំណូលកំរិតខ្ពស់ ឬជាប្រទេសអ្នកមាន»។

ក្នុងឱកាសនោះលោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរ អប់រំយុវជន និងកីឡារាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងរយៈពេល១ថ្ងៃកន្លះ នៃអង្គសន្និបាតរបស់មន្ទីរអប់រំ យុវជន និងកីឡារាជធានីភ្នំពេញនេះ យើងសំរេចបានលទ្ធផលចំនួន៦ចំណុច លើ៦វិស័យ ក្នុងនោះរួមមាន៖
ទី១៖ អនុវិស័យ ការអប់រំកុមារតូច ប្រធានបទ៖ ការពង្រឹងអភិបាលកិច្ចសាលាមត្តេយ្យសិក្សា។
ទី២៖ អនុវិស័យ ការអប់រំបឋមសិក្សា ប្រធានបទ៖ ការអនុវត្តការសិក្សាពេញមួយថ្ងៃ ដោយប្រើប្រាស់មូលនិធិ សមធម៌ មាតាបិតាសិស្ស ដើម្បីលើកកម្ពស់គុណភាពសិក្សានៅ កម្រិតបឋមសិក្សា។
ទី៣៖ អនុវិស័យ ការអប់រំមធ្យមសិក្សា និងអប់រំបច្ចេកទេស ប្រធានបទ៖ ជំរុញការចូលរួមរបស់មាតា បិតា អ្នកអាណាព្យាបាល និងសហគមន៍ ក្នុងការអប់រំ សម្រាប់មធ្យមសិក្សា។
ទី៤៖ អនុវិស័យ ការអប់រំក្រៅប្រព័ន្ធ ប្រធានបទ៖ បរិវត្តកម្មការអប់រំជនពេញវ័យ។
ទី៥៖ អនុវិស័យ ការអភិវឌ្ឍយុវជន ប្រធានបទ៖ យុវជនមាន ចំណេះដឹង ជំនាញ សីលធម៌ល្អ សុខភាពល្អ សមត្ថភាពគ្រប់គ្រាន់ជាពលរដ្ឋល្អ និងជាពលរដ្ឋឌីជីថល សម្រាប់សតវត្សទី២១។
ទី៦៖ អនុវិស័យ ការអប់រំកាយ និងកីឡា ប្រធានបទ៖ ការជំរុញចលនាយុវជនម្នាក់ ចេះលេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជិវីត៕

អត្ថបទដែលជាប់ទាក់ទង