**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល**ឯកឧត្ដម អ៊ុំ រាត្រី ប្រគល់ផ្ទះថ្មី ១ខ្នង ជូនលោកយាយ សែម យ៉ុន ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះកាលពីចុងឆ្នាំ២០២៤**អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ទទួលជួបពិភាក្សាការងារជាមួយ ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំនៅកម្ពុជា សំដៅពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរបន្ថែមទៀត

ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ បានអនុញ្ញាតជូនឯកឧត្តម អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែនមាននិវេសនដ្ឋាននៅទីហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ឯកឧត្តម អាលី អាកបា ណាហ្សារី បានថ្លែងអំណរគុណចំពោះ សម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាដ៏មមាញឹកទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម និងសហការីនៅក្នុងឱកាសនេះ។ ឯកឧត្តម បានអបអរសាទរចំពោះ សម្តេចប្រធានរដ្ឋសភា ដែលត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតំាងជាប្រធានរដ្ឋសភានីតិកាលទី៧នេះ។

តំណាងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជាក្នុងការធានា ការពារសុខសន្តិភាព និងស្ថិរភាពសង្គមជូនប្រជាពលរដ្ឋបានយ៉ាងល្អ ដែលនេះជាជោគជ័យធំធេងធ្វើឱ្យប្រទេសជាតិទទួលបានការអភិវឌ្ឍបន្តបន្ទាប់ ក្នុងនោះកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០២៤ កន្លងមកសម្រេចបានក្នុងរង្វង់៦% ដោយបានលើកម្ពស់ជីវភាពប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់។

ឯកឧត្តម ណាហ្សារី បានបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាពកម្ពុជា-អ៊ីរ៉ង់ ឱ្យមានការរីកចម្រើនរឹងមាំបន្ថែមទៀតទំាងខាងស្ថាប័ននីប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដើម្បីបម្រើផលប្រយោជន៍នៃប្រទេសនិងប្រជាជនទំាងសងខាង។ ជាមួយគ្នានេះ ឯកឧត្តមបានជម្រាបជូន សម្តេចប្រធានរដ្ឋសភា អំពីបេសកកម្មសំខាន់ៗមួយចំនួនដែល ឯកឧត្តម បាននិងកំពុងធ្វើជាមួយក្រសួងស្ថាប័នរបស់កម្ពុជា លើវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្ម័នប្រេងកាត និងវិស័យសុខាភិបាល ជាដើម។ ឯកឧត្តម បានស្នើសុំ សម្តេចរដ្ឋសភាធិបតី បន្តគំាទ្រដល់បេសសកម្មទំាងនោះ ផងដែរ។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី មានសោមនស្សរីករាយ និងកក់ក្តៅចំពោះវត្តមាន ឯកឧត្តម អាលី អាកបា ណាហ្សារី និងសហការី នាពេលនេះ។ សម្តេច បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកអគ្គរដ្ឋទូត ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការបន្តថែរក្សា ពូនជ្រុំ លើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរដែលមានជាង ៣ ទសវត្សរ៍មកនេះ ទទួលបានលទ្ធផលគួរកត់សម្គាល់ និងបាននាំមកផលប្រយោជន៍ជាច្រើនជូនប្រទេស និងប្រជាជនទាំងសងខាង។

សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ប្រទេសទំាងពីរ អ៊ីរ៉ង់និងកម្ពុជា នៅមានសក្តានុពលជាច្រើនទៀតដែលត្រូវពិនិត្យ សិក្សា ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា។ កិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទំាងពីរមិនត្រឹមនាំមកនូវផលប្រយោជន៍ដល់ប្រទេសទំាងពីរប៉ុណ្ណោះទេ ថែមទាំងបានរួមចំណែកដ៏សំខាន់ដល់ការកសាងសុខសន្តិភាព ការអភិវឌ្ឍប្រកបចីរភាព និងវិបុលភាពដល់មនុស្សជាតិលើភពផែនដី ពីព្រោះថាក្នុងពេលបច្ចុប្បន្ននេះ ស្ថានការណ៍ពិភពលោកស្ថិតនៅក្នុងស្ថានភាពផុយស្រួយ ប្រែប្រួលឆាប់រហ័ស បានកំពុងគំរាមកំហែងដល់សុខសន្តិភាព និងការអភិវឌ្ឈរបស់ប្រជាពលរដ្ឋនៅលើពិភពលោកទំាងមូល។

សម្តេចរដ្ឋសភាធិបតី បានថ្លែងអំណរគុណចំពោះ ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានផ្តល់សច្ចៈភាពដល់កម្ពុជា ដោយបានវាយតម្លៃយ៉ាងត្រឹមត្រូវពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមានឆន្ទៈមោះមុត ក្នុងការធានាការពារសុខសន្តិភាព ស្ថិរភាពសង្គម ពិសេសការអភិវឌ្ឍប្រទេសជាតិជូនប្រជាពលរដ្ឋ បន្តវេនពី សម្តេចតេជោ ហ៊ុន សែន ដែលជាមគ្គទេសក៍សន្តិភាពនិងការអភិវឌ្ឍរបស់កម្ពុជា។ សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា ប្រទេសទាំងពីរ កម្ពុជា-អ៊ីរ៉ង់មានលក្ខណៈស្រដៀងៗគ្នាច្រើនជាពិសេស ធនធានធម្មជាតិ និងសម្បត្តិវប្បធម៌ ហើយជាប្រទេសដែលផ្តល់តម្លៃពិតនៃសុខសន្តិភាព។ ដូច្នេះចូរយើងនាំគ្នាការពារសុខសន្តិភាព ដែលមានស្រាប់កុំចាំដល់ពេលបាត់បង់ ទើបនាំគ្នាស្វែងរកនោះ វាពិតជាលំបាកខ្លាំងណាស់។
ជាមួយគ្នានេះ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និង ឯកឧត្តម អាលី អាកបា ណាហ្សារី បានយល់ស្របដូចគ្នាពីតម្លៃការទូតសភា។ ការទូតសភាកាន់តែមានសារៈសំខាន់ខ្លំាងឡើងនៅក្នុងការថែរក្សាសុខសន្តិភាពនិងសេចក្តីប្រាថ្នារបស់ប្រជាពលរដ្ឋ។

នៅក្នុងការពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឱ្យកាន់តែមានការរីកចម្រើនរឹងមាំឡើងបន្ថែមទៀត ជាពិសេសដើម្បីពង្រីកកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិ កម្ពុជានិងអ៊ីរ៉ង់ ឱ្យកាន់តែស៊ីជម្រៅ ឯកឧត្តម អាលី អាកបា ណាហ្សារី បាននាំសារគោរពអញ្ជើញរបស់ ឯកឧត្តម មូហាម៉េដ ប៉ាហ្គ័រ ហ្គាលីបាហ្វ( Mohammad Bagher Ghalibaf) ប្រធានរដ្ឋសភាអ៊ីរ៉ង់ គោរពអញ្ជើញសម្តេចប្រធានរដ្ឋសភា ទៅបំពេញទស្សនកិច្ចនៅប្រទេសអ៊ីរ៉ង់នាពេលខាងមុខនេះ។
ឆ្លើយតបនឹងការអញ្ជើញនេះ សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា គូសបញ្ជាក់ថា នឹងពិចារណាក្នុងការរកពេលវេលាសមស្របណាមួយ ក្នុងការបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ តបតាមការអញ្ជើញនេះ៕

អត្ថបទដែលជាប់ទាក់ទង