**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨**រដ្ឋបាលលោក Biden ចាត់ទុកគុយបាជារដ្ឋឧបត្ថម្ភភេរវកម្ម**តួនាទី ភារកិច្ច សិទ្ធិអំណាចក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងច្រកទ្វារព្រំដែនគោកកម្ពុជា-វៀតណាម និងកិច្ចព្រមព្រៀងស្ដីពីការគ្រប់គ្រងព្រំដែនគោកកម្ពុជា-វៀតណាម**រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង រៀបចំពិធីអប់រំផ្សព្វផ្សាយស្តីពីការយល់ដឹងពីមេរោគអេដស៍ ជំងឺអេដស៍ ស្វាយ ដល់នាយ-ពលទាហាន**ឯកឧត្តម សុខ ពុទ្ធិវុធ៖ និស្សិតគ្រប់រូបត្រូវពង្រឹងសមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាមូលធនមនុស្សប្រកបដោយសក្តានុពល**ចិនបន្ថែមក្រុមហ៊ុនអាមេរិកចំនួន៧ ទៅក្នុងបញ្ជីអង្គភាពដែលមិនអាចជឿទុកចិត្តបាន**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែបន្តប្រយុទ្ធនឹងភ្លើងឆេះព្រៃនៅឡូសអេនជឺលេស ចំពេលមានការព្រមានអំពីអាកាសធាតុដ៏គ្រោះថ្នាក់**គណ:កម្មការទទួលបន្ទុកវិស័យសុខាភិបាល សង្គមកិច្ច រដ្ឋសភា ប្រជុំត្រៀមចុះស្វែងយល់ការងារ ទទួលបន្ទុក តាមរាជធានី-ខេត្ត**អាកាសយានដ្ឋានប៉េកាំង ទទួលបានអ្នកដំណើរ ៦,១លាននាក់ក្នុង អំឡុងពេលបុណ្យនិទាឃរដូវ**ឯកឧត្ដមបណ្ឌិត កៅ ថាច អនុញ្ញាតឱ្យគណៈគ្រប់គ្រងជាន់ខ្ពស់នៃធនាគារ MUFG Bank, Ltd. និងធនាគារ ហត្ថា ម.ក ចូលជួបពិភាក្សាការងារ**ប្រធានាធិបតីលោក Yoon Suk Yeol សម្រេចចិត្តប្រគល់ខ្លួនឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេច**ស្នងការនគរបាលខេត្តកំពង់ធំ ជំរុញលើកទឹកចិត្តដល់កងកម្លាំងបង្ក្រាបបទល្មើសគ្រឿងញៀនដូចភ្លៀងរលឹម**រដ្ឋមន្រ្តី ឈាង រ៉ា៖ ការគ្រប់គ្រងការបំពេញការងាររបស់បុគ្គលិក-មន្រ្តីសុខាភិបាលនៅគ្រប់មូលដ្ឋានសុខាភិបាល**ឯកឧត្ដម អ៊ុំ រាត្រី ប្រគល់ផ្ទះថ្មី ១ខ្នង ជូនលោកយាយ សែម យ៉ុន ដែលត្រូវបានអគ្គីភ័យឆាបឆេះផ្ទះកាលពីចុងឆ្នាំ២០២៤

បណ្ឌិតសភាចារ្យ ខ្លូត ធីតា៖ បណ្ណាល័យមេគង្គ-ឡានឆាង រួមចំណែករឹតចំណងមិត្តភាពប្រជាជននិងប្រជាជន កម្ពុជា-ចិន

ព្រៃវែង៖ រសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ទីប្រឹក្សាផ្ទាល់សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបំពេញទស្សនកិច្ចជាលើកទី២ទៅកាន់បណ្ណាល័យមេគង្គ-ឡានឆាង (ទី១) ដែលមានទីតាំងក្នុងអគារសាលាបឋមសិក្សាព្រហារ ស្ថិតនៅក្នុងភូមិទ័ពស្តេច ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។
លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា បានមានប្រសាសន៍នថា ដំណើរទស្សនកិច្ចជាលើកទី២នេះក្នុងគោលបំណងសំខាន់ចំនួន៤៖ ១-បង្កើនមិត្តភាពរវាងប្រជាជននិងប្រជាជននៃប្រទេសយើងទាំងពីរ កម្ពុជានិងចិន ទី២-ពាំនាំនូវការនឹករលឹកពីមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស និង មូលនិធិសប្បុរសធម៌សុខភាពសាធារណៈប៉េកាំង ដែលជាម្ចាស់ជំនួយក្នុងការកែលម្អបណ្ណាល័យនេះដល់សាលាបឋមសិក្សាព្រហារ ទី៣-ចូលរួមលើកកម្ពស់អំណានរបស់សិស្សានុសិស្ស និងមហាជនទូទៅតាមរយៈការផ្តល់បន្ថែមនូវបរិមាណសៀវភៅអាន និងទី៤-ពិនិត្យឡើងវិញពីលទ្ធភាពជួយបន្ថែមទៀតដល់ការអភិវឌ្ឍពុទ្ធិរបស់សិស្សានុសិស្សដូចជាការផ្តល់កាតាប និងសម្ភារៈកីឡា។
ក្នុងនាមជារៀមច្បងលើការសិក្សា លោកជំទាវបណ្ឌិតសភាចារ្យក៏បានចែករំលែកនូវគន្លឹះនៃការអានសៀវភៅដែលចំណាយពេលខ្លីសម្រាប់ការទទួលបានចំណេះដឹង ព្រមទាំងបានលើកទឹកចិត្តដល់សាលារៀនដែលទទួលបានសៀវភៅសិក្សាចំនួន៣០០ក្បាលបន្ថែមនេះរៀបចំបញ្ចូលទៅក្នុងបញ្ជីសៀវភៅ ព្រមទាំងអាចអនុញ្ញាតឱ្យសិស្សអាចខ្ចីយកទៅអានបន្ថែមទៀតនៅផ្ទះ។
ឆ្លៀតក្នុងឱកាសនេះ លោកជំទាវបណ្ឌិតសភាចារ្យបានថ្លែងនូវការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស និង មូលនិធិសប្បុរសធម៌សុខភាពសាធារណៈប៉េកាំងដែលបានផ្តួចផ្តើម គាំទ្រ និងជួយទ្រទ្រង់ថវិកាដល់បណ្ណាល័យមេគង្គ-ឡានឆាង (ទី១) ក្នុងសាលាបឋមសិក្សាព្រហារ តាំងពីខែធ្នូ ឆ្នាំ២០២១មក។
លោក បឿក ធាង នាយកសាលាបឋមសិក្សាព្រហារ បានជម្រាបជូនអង្គពិធីដែលមានអ្នកចូលរួមចំនួន៤០០នាក់ថា ជារៀងរាល់ថ្ងៃបណ្ណាល័យមេគង្គ-ឡានឆាង បន្ថែមពីលើសិស្សដែលមានភារកិច្ចត្រូវចូលអានសៀវភៅតាមការចាត់តាំងរបស់គ្រូបន្ទុកថ្នាក់ ក៏មានមហាជនជាពិសេសអាណាព្យាបាលដែលជូនកូនរបស់ខ្លួនមកសាលារៀន ប្រមាណជា១២០នាក់ជារៀងរាល់ថ្ងៃក៏បានចូលមកអានសៀវភៅក្នុងបណ្ណាល័យនេះផងដែរ។ លោក មេឃុំច្រេសបានថ្លែងថា ចាប់តាំងពីមានបណ្ណាល័យមេគង្គ-ឡានឆាង កុមារក្នុងឃុំច្រេសកាន់តែច្រើនបានក្លាយជាអ្នកអាន ហើយការសិក្សារបស់សិស្សកាន់តែល្អប្រសើរ រហូតទទួលបានការវាយតម្លៃខ្ពស់ពីមន្ទីរអប់រំខេត្តព្រៃវែងពីការសិក្សាល្អរបស់សិស្សានុសិស្សក្នុងសាលាបឋមសិក្សាព្រហារថែមទៀត។
លោក Liu Wenzhi តំណាងមូលនិធិPeaceland ប្រចាំកម្ពុជាបានសាទរពីចំណងមិត្តភាពរវាងប្រជាជនកម្ពុជានិងចិនតាម រយៈការបង្កើតបណ្ណាល័យមេគង្គ-ឡានឆាងចំនួន២កន្លែងនៅក្នុងប្រទេសកម្ពុជាដែលជាជំនួយរបស់មជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពនិងចែកផ្សាយសៀវភៅទៅកាន់បរទេស និង មូលនិធិសប្បុរសធម៌សុខភាពសាធារណៈប៉េកាំង តាមរយៈសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន៕

អត្ថបទដែលជាប់ទាក់ទង