**ចិន៖ យោធាមីយ៉ាន់ម៉ា និងទ័ព MNDAA ចុះហត្ថលេខាលើកិច្ចព្រមព្រៀងផ្លូវការ សម្រាប់បទឈប់បាញ់ ដោយបញ្ឈប់ការប្រយុទ្ធគ្នានៅតំបន់ជិតព្រំដែនចិន-មីយ៉ាន់ម៉ា**លោក ត្រាំ លុបចោលបទបញ្ជាប្រតិបត្តិរបស់លោក បៃដិន ស្តីពីការដោះស្រាយហានិភ័យ AI**លោក JD Vance អនុប្រធានាធិបតីអាមេរិក ទើបស្បត់ចូលកាន់តំណែងជានរណា?**ប្រតិភូក្រសួងការពារជាតិជប៉ុន ចុះពិនិត្យមើលការហ្វឹកហ្វឺនរបស់សិក្ខាកាមទ័ពមួកខៀវកម្ពុជា ជំនាញវិស្វកម្ម កំពុងហ្វឹកហ្វឺនបណ្តុះបណ្តាល ប្រើប្រាស់គ្រឿងចក្រធុនធ្ងន់**រដ្ឋមន្ត្រី ហង់ជួន ណារ៉ុន រំលេចពីគំនិតផ្ដួចផ្ដើម និងសារៈសំខាន់ក្នុងការរៀបចំសន្និសីទ និងពិព័រណ៍បច្ចេកវិទ្យាអប់រំលើកទី១ ក្រោមប្រធានបទ «មាគ៌ាកម្ពុជាឆ្ពោះទៅកាន់ការអប់រំឌីជីថល»**ឯកឧត្តមរដ្ឋមន្ត្រី ជា សុមេធី អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គម ខេត្តក្រចេះ**ពេលសមាជិក ប.ស.ស. តម្រូវឱ្យសម្រាកព្យាបាលចាប់ពីថ្ងៃទី៨ ឡើងទៅនោះ ប.ស.ស. នឹងផ្តល់ប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% នៃប្រាក់ឈ្នួលជាប់ភាគទានប្រចាំថ្ងៃ**ប្រធានាធិបតីប៉ាណាម៉ា ច្រានចោលសេចក្តីថ្លែងការណ៍របស់លោក ត្រាំ អំពីការដណ្តើមយកព្រែកជីកប៉ាណាម៉ាមកវិញ**លោក ត្រាំ ចុះហត្ថលេខាលើបញ្ជាឱ្យពន្យារពេលការហាមឃាត់ TikTok រហូតដល់ ៧៥ថ្ងៃ**អំណោយដ៍ថ្លៃថ្លា របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ត្រូវបានប្រគល់ជូនអង្គភាពចំណុះយោធភូមិភាគទី៥**លោក ពូទីន៖ រុស្ស៊ីត្រៀមខ្លួនពិភាក្សាជាមួយរដ្ឋបាលថ្មីរបស់អាមេរិក អំពីវិបត្តិអ៊ុយក្រែន**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបប្រជុំជាមួយគណៈប្រតិភូគណៈកម្មការទី៣ ព្រឹទ្ធសភា ស្តីអំពីវឌ្ឍនភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម**លោក ត្រាំ ចុះហត្ថលេខាលើបញ្ជាប្រតិបត្តិឲ្យចាកចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស**លោក ត្រាំ ចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិដកសហរដ្ឋអាមេរិកចេញពី WHO**រដ្ឋបាលខេត្តពោធិ៍សាត់ បើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥**លោក ត្រាំ ប្រកាសរំសាយមន្រ្តីអាណត្តិមុន និងផ្អាកជ្រើសរើសមន្រ្តីថ្មី**រដ្ឋបាលរាជធានីភ្នំពេញ បើកសន្និបាតបូកសរុបការងារឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត**កម្ពុជា-ប៉ាគីស្ថាន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងរវាងប្រទេសទាំងពីរ**អភិបាលខេត្តកំពង់ចាម មានផែនការសាងសង់សារមន្ទីរវប្បធម៌ ដើម្បីរក្សាទុកវត្ថុបុរាណ និងបម្រើដល់វិស័យទេសចរណ៍**ទេសរដ្ឋមន្រ្តី លី ធុជ ណែនាំឱ្យក្រុមការងារចុះមូលដ្ឋានស្រុកបាធាយ បន្តកសាងនូវភាពស្និទ្ធស្នាលជាមួយពលរដ្ឋ តាមរយៈទទួលយកនូវសំណូមពរ និងឆ្លេីយតបទាន់ពេលវេលា

រដ្ឋមន្រ្តីសុខាភិបាល៖ នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តពិនិត្យ និងរៀបចំផែនការ ពង្រីកការគ្របដណ្តប់ការគាំពារសុខភាពសង្គមដល់បុគ្គលគ្រប់រូប

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញជួបសំណេះសំណាល និងផ្ដល់អនុសាសន៍លើការអនុវត្តការងារ របស់ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្តីរាជការ នៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ក្រសួងសុខាភិបាល ដើម្បីផ្តល់ជាជំហរឱ្យកាន់តែរឹងមាំ និងបង្កើនប្រសិទ្ធភាពការងារបន្ថែមទៀត ក្នុងឆ្នាំថ្មីនេះជាពិសេសពាក់ព័ន្ធការងារផែនការ និងព័ត៌មានសុខាភិបាល។

ឯកឧត្តមសាស្រ្តាចារ្យ បានមានប្រសាសន៍ថា នាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ទៅលើ ការពិនិត្យ និងរៀបចំផែនការយុទ្ធសាស្រ្ត និងគោលនយោបាយរបស់ក្រសួងសុខាភិបាល ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល និតិកាលទី៧ នៃរដ្ឋសភា ក្នុងការអភិវឌ្ឍមូលធនមនុស្សសម្រាប់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ក្រសួងសុខាភិបាលបានកំណត់គោលបំណងសុខភាព គឺ «លើកកម្ពស់លទ្ធផលសុខភាព និងបង្កើនការគាំពារហិរញ្ញវត្ថុក្នុងការទទួលបានសេវាថែទាំសុខភាពមានគុណភាព ប្រកបដោយសមធម៌”» ។

ជាកិច្ចបន្ទាប់ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានអនុញ្ញាតផ្តល់ឱកាសជូន មន្រ្តីនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ធ្វើការណែនាំខ្លួន និងរំលឹកពីប្រវត្កិការងារ បទពិសោធន៍អនុវត្តការងារកន្លងមក។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ជាគន្លឹះ ដើម្បីទៅអនុវត្តការងារបន្ថែមទៀត ដោយនាយកដ្ឋាន៖

១) ត្រូវយកចិត្តទុកដាក់លើដំណើរការអភិវឌ្ឍ និងអនុវត្តផែនការជាប្រចំា ដើម្បីតាមដាន និងវាយតម្លៃនូវប្រភពធនធាន សេវាសុខាភិបាល ស្របតាមគោលនយោបាយ យុទ្ធសាស្រ្ត គោលដៅជាតិ និងសម្របតាមធនធានដែលមាន។

២) ត្រូវពង្រឹងកិច្ចសហការ និងសម្របសម្រួលការងារជាមួយអង្គភាពសុខាភិបាល ស្ថាប័ន ឬដៃគូពាក់ព័ន្ធ ប្រកបដោយគណនេយ្យភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព ក្នុងវិស័យសុខាភិបាល ជាពិសេសការវិភាជថវិកាផ្តោតលើផែនការសកម្មភាពជាអាទិភាព។

៣) ត្រូវគ្រប់គ្រងទិន្នន័យសុខាភិបាលមានគុណភាព ការសិក្សាវាយតម្លៃ វិភាគទិន្នន័យច្បាស់លាស់ មុនរៀបចំគោលនយោបាយ ផែនការ ជាពិសេសផ្តោតលើអត្ថប្រយោជន៍ របស់ប្រជាជនគោលដៅ ដែលសង្កត់ធ្ងន់លើការពង្រីកការគាំពារសុខភាពសង្គមដល់បុគ្គលគ្រប់រូប ដើម្បីឆ្ពោះទៅកាន់ការគ្របដណ្តប់សុខភាពជាសកល។

៤) ត្រូវយកចិត្តទុកដាក់លើការកែទម្រង់ជាយុទ្ធសាស្រ្ត ក្នុងការងារផែនការ ដោយទទួលនូវព័ត៌មាន ត្រឡប់ពីភាគីប្រតិបត្តិពាក់ព័ន្ធ ដើម្បីកែលម្អ និងបង្កើនប្រសិទ្ឋភាពការងារ ជាពិសេសត្រូវរៀបចំក្របខណ្ឌសូចនាករសមិទ្ធកម្ម សម្រាប់តាមដាន និងវាយតម្លៃ គ្រប់សកម្មភាពការងាររបស់អង្គភាពពាក់ព័ន្ឋ។

ជាចុងក្រោយ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងកោតសរសើរ ព្រមទាំងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ នៃនាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ដែលបានខិតខំបំពេញការងារបានល្អប្រសើរនាពេលកន្លងមក។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានជូនពរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃនាយកដ្ឋាននាយកដ្ឋានផែនការ និងព័ត៌មានសុខាភិបាល ទាំងអស់ ទទួលនូវជោគជ័យក្នុងការបំពេញភារកិច្ចក្នុងឱកាសឆ្នាំថ្មីនេះ៕

អត្ថបទដែលជាប់ទាក់ទង