ករណីក្រុមក្មេងទំនើងកាប់បំផ្លាញទ្រព្យសម្បត្តិនៅចំណុចមុខផ្សារច្បារអំពៅ សមត្ថកិច្ចឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់
ភ្នំពេញ៖ បន្ទាប់ពីបានឃើញការផ្សព្វផ្សាយតាមបណ្តាញសង្គម ពាក់ព័ន្ធករណីធ្វើឱ្យខូចខាតដោយចេតនា និងកាន់កាប់អាវុធគ្មានច្បាប់អនុញ្ញាត (ដាវ) នៅចំណុចមុខផ្សារច្បារអំពៅ ផ្លូវ៣៦៩ ភូមិ កណ្ដាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ម៉ោង២១:២០នាទី។
ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ កម្លាំងជំនាញអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនបានជនសង្ស័យជាបន្តបន្ទាប់ចំនួន៥នាក់ ឈ្មោះប៉ាវ ស៊ីណាត, ឈ្មោះថៃ ប៊ុនថន, ឈ្មោះឃឹម ដារ៉ាយុទ្ធ, ឈ្មោះលន់ វិល្លៀម, ឈ្មោះ ហេង គ្រីស្តាល់ និងដកហូតវត្ថុតាង ដាវ១ដើម, កូនកាំបិតផ្គាក់ ១, ម៉ូតូ៣គ្រឿង បញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បី ចាត់ការតាមនីតិវិធី៕