សាខាកាកបាទក្រហមកម្ពុជាខេត្តព្រៃវែង បើកវគ្គផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម និងបច្ចេកទេសថតរូប និងកាត់តវីដេអូតាមទូរស័ព្ទ
ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង បានបើកវគ្គផ្សព្វផ្សាយវិជ្ជាសង្គ្រោះបឋម ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោកស្រី បណ្ឌិត អ៊ុក មាសសូលីណា នាយិកាសាខាខេត្ត ដែលមានការចូលរួមពីក្រុមប្រតិបត្តិសាខា អ្នកស្ម័គ្រចិត្តសាខា លោក លោកស្រី អនុប្រធាន ហេរញ្ញឹក សមាជិកគណៈកម្មាធិការ មន្រី្តប្រចាំការ និងបុគ្គលិកកិច្ចសន្យាអនុសាខាក្រុង-ស្រុក ទាំង១៣ សរុបអ្នកចូលរួមចំនួន ១០៥នាក់ នៅសាលប្រជុំសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង។
ក្នុងឱកាសនោះ លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខដល់ សិក្ខាកាមក្នុងវគ្គពីសំណាក់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ប្រធានកិត្តិយសសាខា និង ឯកឧត្តម សួន សុម៉ាលីន ប្រធានគណៈកម្មាធិការសាខាខេត្ត និងសូមឱ្យសិក្ខាកាមយកចិត្តទុកដាក់រាល់ការធ្វើបទបង្ហាញ នីមួយៗ ដែលគ្រូឧន្ទេស បានបង្ហាត់បង្ហាញ ក៍ដូចជាចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តការងារជាក់ស្តែង។
ប្រធានបទបានលើកមកធ្វើបទបង្ហាញរួមមាន៖ វិជ្ជាសង្គ្រោះបឋម
-តួនាទីអ្នកសង្គ្រោះ គោលការណ៍គ្រឺះនៃការសង្គ្រោះបឋម
-ការធ្វើចលនាដង្ហើម(CPR)
-ការដាក់ស្ថានភាពដំណេក
-ការជួយសង្គ្រោះអ្នកស្លាក់
-ការជួយសង្គ្រោះអ្នកលង់ទឹក
– ការបញ្ជូនជនរងគ្រោះ
-បច្ចេកទេសនៃការថតរូប
-ការកាត់តវីដេអូតាមទូរស័ព្ទដៃ
នាឱកាសបិទវគ្គ លោកស្រីបណ្ឌិតនាយិកាសាខាខេត្ត បានផ្តាំផ្ញើដល់លោក លោកស្រី អនុប្រធាន ហេរញ្ញឹក សមាជិកគណៈកម្មាធិកាអនុសាខា មន្រី្តប្រចាំការ និងបុគ្គលិកកិច្ចសន្យាអនុសាខាក្រុង-ស្រុក ទាំង១៣ សូមយកខ្លឹមសារក្នុងមេរៀននីមួយៗ ទៅអនុវត្តន៍បន្តការងារក្នុងអនុសាខាអោយមានប្រសិទ្ធភាព ពិសេសត្រូវចែករំលែកចំណេះដឹងដែលបានរៀនសូត្រនេះ ដល់ក្រុមការងារអនុសាខារបស់ខ្លួនផងដែរ៕