**រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើរតួដ៏សំខាន់ក្នុងការរួមចំណែកធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំ**រដ្ឋមន្រ្តីបរិស្ថាន៖ កម្ពុជាមានគុណភាពខ្យល់សាធារណៈនៅល្អ ប៉ុន្តែចាំបាច់ត្រូវចូលរួមវិធានការ៣កុំ គឺកុំដុត កុំចោល និងកុំកប់ សំរាម សំណល់ប្លាស្ទិក ដើម្បីទប់ស្កាត់និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ**ក្នុងឆ្នាំ២០២៤ កម្ពុជារកចំណូលបានជាង ៦៧១លានដុល្លារ ពីការលក់ផលិតផលកៅស៊ូ**ប្រធានសាលាដំបូងរាជធានីភ្នំពេញ ណែនាំ ១០ចំណុច សម្រាប់ការអនុវត្តការងារនៅសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានី**យូអិន អំពាវនាវឱ្យអ៊ីរ៉ង់បោះបង់ចោលអាវុធនុយក្លេអ៊ែរ និងជំរុញឱ្យមានសន្តិភាពនៅមជ្ឈិមបូព៌ា**រដ្ឋមន្ដ្រីមហាផ្ទៃ ណែនាំឲ្យរដ្ឋបាលរាជធានី-ខេត្តទាំងអស់ ត្រូវពង្រឹងឡើងវិញបញ្ហាចរាចរណ៍ និងការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ**អគ្គនាយកដ្ឋានគយ ប្រារព្ធពិធីអបអរសាទរទិវាគយអន្តរជាតិឆ្នាំ២០២៥ និងត្រូវជាខួបលើកទី៧២ នៃការបង្កើតអង្គការគយពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី កោតសរសើរចំពោះថ្នាក់ដឹកនាំសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានប្រកបដោយសមត្ថភាពវិជ្ជាជីវៈ និងទំនួលខុសត្រូវ**អភិបាលខេត្តកំពង់ចាម បញ្ជូនទឹកជួយសង្គ្រោះស្រូវប្រាំងជិត ១ម៉ឺនហិកតា តាមការស្នើសុំរបស់អាជ្ញាធរខេត្តព្រៃវែង**ប្រធានាធិបតីឥណ្ឌូណេស៉ី គ្រោងនឹងចំណាយ ២.៩៩ពាន់លានដុល្លារអាមេរិក ទៅលើដំណើរការសាងសង់រដ្ឋធានីថ្មី**ប្រទេសប៉ាណាម៉ា ផ្ញើលិខិតជូនអង្គការសហប្រជាជាតិ បន្ទាប់ពីលោក ដូណាល់ ត្រាំ ប្តេជ្ញាធ្វើឱ្យព្រែកជីកប៉ាណាម៉ា ត្រលប់មកឋិតក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកវិញ**លោកមេធាវី សាំង វណ្ណៈ៖ តួនាទីរបស់មេធាវី កាន់តែមានសារៈសំខាន់ ខណៈពេលដែលសង្គមត្រូវបានធ្វើទំនើបកម្ម និងមានការវិវត្តន៍ឥតឈប់ឈរ ជាពិសេសនៅក្នុងបរិបទនៃសង្គមនីតិរដ្ឋ**អភិបាលខេត្តកណ្តាល ជំរុញដល់មន្ទីរអប់រំ ត្រូវខិតខំប្រលងប្រជែងអង្គភាពផ្តល់សេវាគំរូ ក្នុងការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំក្នុងខេត្តឱ្យកាន់តែល្អប្រសើរឡើងថែមទៀត**មូលនិធិជាតិជំនួយសង្គម ជូនដំណឹងដល់អតីតយុទ្ធជន អតីតមន្ត្រីរាជការស៊ីវិល និងអ្នកនៅក្នុងបន្ទុក អំពីការបើកប្រាក់គោលនយោបាយ របបសន្តិសុខសង្គមលើកទី២ ក្នុងខែមករា**កម្ពុជានឹងមានបាតុភូតចុះអ័ព្ទកើតឡើង ដែលនឹងបង្កការលំបាកដល់ការធ្វើដំណើរខ្លះៗរបស់ពលរដ្ឋ**ឯកឧត្តម ហួត ហាក់ អនុញ្ញាតឱ្យនាយកប្រតិបត្តិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក របស់អង្គការទេសចរណ៍សហប្រជាជាតិ ចូលជួបសម្តែងការគួរសម**សហជីពគាំទ្រវិធានការរបស់ក្រសួងការងារ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត**ឯកឧត្តមរដ្ឋមន្ដ្រី ជា សុមេធី និងលោកជំទាវ អញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយដល់បងប្អូនជនមានពិការភាពខេត្តមណ្ឌលគិរី**ឯកឧត្តមរដ្ឋមន្ត្រី កែវ រតនៈ អញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារលើគ្រប់វិស័យប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្ត របស់រដ្ឋបាលខេត្តពោធិ៍សាត់**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាព សាខាមូលនិធិជាតិជំនួយសង្គម ខេត្តមណ្ឌលគិរី

នាយករដ្ឋមន្ត្រីជប៉ុន ព្រួយបារម្ភខ្លាំងចំពោះការសម្រេចចិត្តរបស់ប្រធានាធីបតីអាមេរិកលោក ចូ បៃឌិន ក្នុងការរារាំងការទិញយកក្រុមហ៊ុនផលិតដែក US Steel

តូក្យូ៖ បើយោងតាមទីភ្នាក់ងារព័ត៌មាន AFP នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានប្រាប់លោក ចូ បៃឌិន ថា មានការលើកឡើងពីការព្រួយបារម្ភខ្លាំងចំពោះការសម្រេចចិត្តរបស់លោកប្រធានាធីបតីអាមេរិករូបនេះក្នុងការរារាំងការទិញយកក្រុមហ៊ុនផលិតដែក US Steel ពីសំណាក់ក្រុមហ៊ុនជប៉ុន Nippon Steel។

ការលើកឡើងពីក្តីបារម្ភនេះបានធ្វើឡើងនៅក្នុងការហៅទូរស័ព្ទត្រីភាគីរវាងលោកប្រធានាធីបតីអាមេរិក នាយករដ្ឋមន្ត្រីជប៉ុន និងលោកប្រធានាធិបតីហ្វីលីពីន។

ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ លោក បៃឌិន បានច្រានចោលការសំណើទិញរបស់ក្រុមហ៊ុន Nippon Steel ក្នុងតម្លៃ ១៤,៩ពាន់លានដុល្លារអាមេរិកដើម្បីទិញយកក្រុមហ៊ុន US Steel កាលពីដើមខែនេះ។ ការរារាំងនេះបានធ្វើឱ្យមានការខឹងសម្បារចំពោះសហរដ្ឋអាមេរិកដែលជាប្រទេសសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រទេសជប៉ុន ជាទីដែលសហរដ្ឋអាមេរិកមានយោធាប្រចាំការចំនួន ៥៤ ០០០នាក់។

លោក Ishiba ត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារព័ត៌មាន AFP ខណៈថ្លែងប្រាប់ក្រុមអ្នកយកព័ត៌មានបន្ទាប់ពីបានហៅទូរស័ព្ទជាមួយលោក បៃឌិន និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos កាលពីថ្ងៃចន្ទថា៖ «ខ្ញុំបាននិយាយថា មានការលើកឡើងពីការព្រួយបារម្ភខ្លាំង មិនត្រឹមតែនៅក្នុងប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងសហគមន៍ធុរកិច្ចអាមេរិកផងដែរ ហើយខ្ញុំបានជំរុញឱ្យ (លោក បៃឌិន) ឱ្យធ្វើម៉េចដើម្បីរំសាយអារម្មណ៍ទាំងនេះ»។

ការទប់ស្កាត់ការទិញយកក្រុមហ៊ុនណាមួយពីសំណាក់ក្រុមហ៊ុនជប៉ុនគឺជារឿងមិនធម្មតា ហើយក្រុមហ៊ុនទាំងពីរបានចាប់ផ្តើមចាត់វិធានការផ្លូវច្បាប់ ដោយចោទប្រកាន់ប្រធានាធិបតីអាមេរិកដែលនឹងចាកចេញពីដំណែងឆាប់ៗនេះពីបទ «ជ្រៀតជ្រែកខុសច្បាប់»។

ក្រុមហ៊ុន Nippon Steel បានចាត់ទុកការទិញយកនេះថាជាការជួយសង្គ្រោះជីវិតក្រុមហ៊ុន US Steel ប៉ុន្តែអ្នកជំទាស់នឹងការទិញយកនេះបានព្រមានថា ក្រុមហ៊ុនយក្សរបស់ជប៉ុនមួយនេះនឹងកាត់បន្ថយការងារបន្ទាប់ពីការទិញយកនេះ ទោះបីជាក្រុមហ៊ុន Nippon Steel ធានាថាមិនកាត់បន្ថយក៏ដោយ៕

អត្ថបទដែលជាប់ទាក់ទង