**អតីតយុទ្ធជនចំនួន ១៤១គ្រួសារ គោរពថ្លែងអំណរគុណឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ ដែលបានរៀបចំតបណ្ដាញអគ្គិសនី ជូនប្រើប្រាស់នៅភូមិថ្មីលើដីសម្បទានសង្គមកិច្ច មរតកតេជោថ្លុកព្រីង ស្រុកសន្ទុក**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨

វៀតណាម និងរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីថាមពលនុយក្លេអ៊ែរ

ហាណូយ៖ វៀតណាម និងរុស្ស៊ី កាលពីថ្ងៃអង្គារទី១៤មករា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ស្តីពីថាមពលនុយក្លេអ៊ែរ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការជាច្រើន ក្នុងអំឡុងទស្សនកិច្ចនៅរដ្ឋធានីហាណូយរបស់នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីខាល មីស៊ូស្ទីន។

នាយករដ្ឋមន្ត្រីរុស្ស៊ី លោក មីស៊ូស្ទីន បាននិយាយថា រុស្ស៊ីមានឆន្ទៈចូលរួមក្នុងការកសាងឧស្សាហកម្មថាមពលនុយក្លេអ៊ែររបស់វៀតណាម ខណៈលោកបានជួបពិភាក្សាជាមួយសមភាគីវៀតណាម លោក ផាម មិញជីញ នៅរដ្ឋធានីហាណូយកាលពីថ្ងៃអង្គារ។

វៀតណាម មានបំណងចាប់ផ្តើមកម្មវិធីថាមពលនុយក្លេអ៊ែររបស់ខ្លួនឡើងវិញ ក្រោយត្រូវបានផ្អាកអស់ជាច្រើនឆ្នាំ ខណៈប្រទេសភូមិផងរបងជាមួយកម្ពុជាមួយនេះកំពុងដុតដៃដុតជើងជំរុញការផលិតថាមពល ដើម្បីបំពេញតម្រូវការវិស័យឧស្សាហកម្មកំពុងរីកចម្រើន ដែលជាកត្តាជំរុញសេដ្ឋកិច្ចរបស់ខ្លួន។

រ៉ូសាតុម (Rosatom) សាជីវកម្មថាមពលអាតូមិករដ្ឋរបស់រុស្ស៊ី និងក្រុមហ៊ុនថាមពលរដ្ឋរបស់វៀតណាម EVN បានព្រមព្រៀងគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនុយក្លេអ៊ែរ។ នេះបើយោងតាមឯកសាររួមដែលរាយបញ្ជីកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារបស់ពួកគេ។ ខ្លឹមសារនៃកិច្ចព្រមព្រៀងនេះ មិនត្រូវបានចែករំលែកជាសាធារណៈនោះទេ។

គួរជម្រាបថា សហរដ្ឋអាម៉េរិក​បាន​ដាក់​ទណ្ឌកម្ម​រាប់សិប​លើ​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនរ៉ូសាតុម និង​មន្ត្រី​ជាន់ខ្ពស់របស់ក្រុមហ៊ុន។ វិធានការចុងក្រោយបំផុតត្រូវបានប្រកាសកាលពីសប្តាហ៍មុនដោយក្រសួងការបរទេសសហរដ្ឋអាម៉េរិក។ រ៉ូសាតុមបានពណ៌នាការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាម៉េរិកប្រឆាំងនឹងមន្ត្រីកំពូលរបស់ខ្លួន ថាគ្មានមូលដ្ឋាន និងមិនស្របច្បាប់ និងទម្រង់នៃការប្រកួតប្រជែងមិនយុត្តិធម៌ពីរដ្ឋដែលមិនរាក់ទាក់។

រដ្ឋធានីមូស្គូ ក៏បានយល់ព្រមផ្ទេរនាវាស្រាវជ្រាវដែនសមុទ្ទទៅកាន់ប្រទេសវៀតណាមក្រោមកិច្ចព្រមព្រៀងដែលចុះហត្ថលេខាដោយក្រសួងការពារជាតិវៀតណាម និងក្រសួងវិទ្យាសាស្ត្ររុស្ស៊ី។ រដ្ឋាភិបាលវៀតណាម បានរៀបរាប់នៅលើគេហទំព័ររបស់ខ្លួនថា៖«ភាគីទាំងពីរនឹងពិនិត្យឡើងវិញ ពិភាក្សា និងស្វែងរកដំណោះស្រាយចំពោះការកំណត់ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដោយយោងទៅលើកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីថ្ងៃអង្គារ»។ មិនត្រឹមតែប៉ុណ្ណោះ ភាគីទាំង២ បានចុះហត្ថលេខាផងដែរកាលពីថ្ងៃអង្គារ គឺជាកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើសេដ្ឋកិច្ចឌីជីថល និងក្នុងការទំនាក់ទំនងឥតខ្សែ។

គួរបញ្ជាក់ថា ប្រទេសកុម្មុយនីស្ដវៀតណាមបន្តរក្សាទំនាក់ទំនងជិតស្និទ្ធជាមួយមហាអំណាចពិភពលោក ដោយពុំខ្វល់ពីរបបនយោបាយ។ ជាក់ស្តែងប្រទេសនេះ មានទំនាក់ទំនងស្អិតល្មួតជាមួយរដ្ឋធានីម៉ូស្គូ វ៉ាស៊ីនតោន និងប៉េកាំង។ យក្សកំណាចនុយក្លេអ៊ែររុស្ស៊ី គឺជាដៃគូជួញដូរយុទ្ធោបករណ៍មិនអាចខ្វះបានរបស់វៀតណាមជាយូរមកហើយ ហើយក្រុមហ៊ុនប្រេង និងឧស្ម័នរុស្ស៊ីប្រតិបត្តិការនៅក្នុងផ្នែករបស់វៀតណាមនៃសមុទ្ទចិនខាងត្បូង រួមទាំងនៅក្នុងតំបន់ដែលទាមទារដោយមហាយក្សចិនផងដែរ។ យ៉ាងណាមិញ ទណ្ឌកម្មរបស់លោកខាងលិចដែលដាក់លើរុស្ស៊ីសម្រាប់ប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន បានរារាំងប្រតិបត្តិការហិរញ្ញវត្ថុរវាងរដ្ឋធានីហាណូយ និងម៉ូស្គូ៕

អត្ថបទដែលជាប់ទាក់ទង