**អតីតយុទ្ធជនចំនួន ១៤១គ្រួសារ គោរពថ្លែងអំណរគុណឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ ដែលបានរៀបចំតបណ្ដាញអគ្គិសនី ជូនប្រើប្រាស់នៅភូមិថ្មីលើដីសម្បទានសង្គមកិច្ច មរតកតេជោថ្លុកព្រីង ស្រុកសន្ទុក**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអ៊ីស្លាមអ៊ីរ៉ង់ប្រចាំនៅកម្ពុជា**នាយករដ្ឋមន្ត្រីបារាំង ប្តេជ្ញាផ្តោតលើស្ថិរភាព ការសន្ទនា កំណែទម្រង់ប្រាក់សោធននិវត្តន៍**ឯកឧត្ដមសន្តិបណ្ឌិត ម៉ៅ ច័ន្ទតារា ដឹកនាំកិច្ចប្រជុំវឌ្ឍនភាពការងារ របស់អនុគណៈកម្មការខ្លឹមសារ នៃគណៈកម្មការរៀបចំសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ**ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់**ប្រមុខការទូតរុស្សុី៖ ភាពជាដៃគូរវាងរុស្ស៊ី-ចិន ជាគន្លឹះនៃស្ថិរភាពពិភពលោក**ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ជួបសំណេះសំណាលជាមួយសិស្សមន្រ្តីដែលទើបប្រឡងជាប់ និងត្រៀមខ្លួនចូលរៀននៅសាលាភូមិន្ទរដ្ឋបាល ជាង២០០នាក់**រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ធ្នូ លើកទី១៨

អភិបាលខេត្តបន្ទាយមានជ័យ បើកកិច្ចប្រជុំបូកសរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីបើកកិច្ចប្រជុំ បូក សរុបការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ ឆ្នាំ២០២៤ និងលើកទិសដៅបន្តការងារឆ្នាំ២០២៥ដោយមានការចូលរួមពីសំណាក់ នាយករងរដ្ឋបាលខេត្ត លោក ប៉ាង វណ្ណាសេដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ត បន្ទាយមានជ័យ ថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការចំណុះឱ្យមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ពិធីនេះធ្វើឡើងនៅសាល ប្រជុំ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ។

លោក ប៉ាង វណ្ណា សេដ្ឋ បានរាយការណ៍ពីលទ្ធផលការងារ កសិកម្មអនុវត្តបាននៅឆ្នាំ២០២៤ ក្នុងនោះ ការដាំដុះកសិកម្មរួមមាន ដំណាំស្រូវរដូវប្រាំង សម្រេចបាន សរុប ៦៧.៩៤៥ហិកតា  ផែនការដាំដុះ២២.០០០ហិកតា ស្រូវវស្សាសម្រេចបានសរុប ២៧១.៤៨៥ហិកតា ផែនការដាំដុះសរុប២៦៤.៨៥៥ហិកតា ដំណាំស្រូវប្រចាំឆ្នាំលើផ្ទៃដីដាំដុះសម្រេចបានសរុប ៣៣៩.៤២០ហិកតា ផ្ទៃដីខូច មាន១៣.០៤៩ហិកតា បរិមាណផលសរុប១.១៩៩.៨៦៨តោន គឺលើសពីផែនការហើយការប្រមូលផលដំណាលគ្នាស្របពេលដែលទីផ្សានាំចេញទៅកាន់ប្រទេសជិតខាងមិនទាន់ដែលនាំអោយមានបញ្ហាតម្លៃកសិផល ធ្លាក់ថ្លៃ។ក្រៅពីនោះបានទប់ស្កាត់បទល្មើសនេសាទខុសច្បាប់និងនាំចូលផលិផលកម្មសិកម្មដទៃទៀតជាច្រើនករណីផងដែរ។

ថ្លែងនាឱកាសនោះ ឯកឧត្តម អ៊ុំ រាត្រី បានបញ្ជាក់ថាឆ្នាំ២០២៤នេះ វិស័យកសិកម្មក្នុងខេត្តបន្ទាយមានជ័យមានការអភិវឌ្ឍន៍ជឿនលឿនឥតឈប់ឈរទៅតាមតម្រូវការក្នុងទីផ្សារជាតិ អន្តរជាតិ។ កន្លងមកកសិករក្នងខេត្តបន្ទាយមានជ័យធ្លាប់តែធ្វើស្រែដោយ ពឹងតែទឹកភ្លៀង និងប្រើឧបករណ៍បូរាណ តែសព្វថ្ងៃនេះវិញកសិករគ្រប់ ក្រុង ស្រុក ក្នុងខេត្តបន្ទាយមានជ័យ ងាកមកប្រើឧបករណ៍ទំនើបៗមានដូចជា ត្រាក់ទ័រ គោយន្ត ម៉ាស៊ីនច្រូតស្រូវ ចេះប្រើពូជដែលមានទិន្នផលខ្ពស់ និងមានប្រភពទឹកជាក់លាក់កំពង់ត្រូវបានកែលំអរតាមកម្មវិធីនយោបាយទឹករបស់រដ្ឋាភិបាល តាមរយះធ្វើស្រែ៣ដងក្នុង១ឆ្នាំ  ហើយសង្ឃឹមថាឆ្នាំ ២០២៥វិស័យកសិកម្មខេត្តបន្ទាយមានជ័យកាន់តែមានភាពល្អប្រសើរជាងនេះថែមទៀតជាមិនខានឡើយ។

ជាមួយគ្នានោះដែរ ឯកឧត្តម អភិបាលខេត្តក៏បានជំរុញដល់មន្ត្រីនៃមន្ទីរកសិកម្មទាំងអស់ត្រូវធ្វើការផ្សព្វផ្សាយដល់ប្រជាកសិករក្នុងការប្រើប្រាស់ពូជស្រូវដែលមានទីផ្សារល្អ ការប្រើប្រាស់ជីឲ្យបានត្រិមត្រូវនិងការចិញ្ចឹមសត្វ ចិញ្ចឹមត្រី ដើម្បីបង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងផ្សព្វផ្សាយដល់ប្រជាកសិករចូលរួមក្នុងការបង្កើតសហគមន៍កសិកម្មទំនើប។មួយវិញទៀតត្រូវទប់ស្កាត់បទល្មើសនេសាទ ការលួចកាប់បំផ្លាញព្រៃឈើទន្ទ្រានយកដី និងការលួចនាំចូលសាច់សត្វពីប្រទេសជិតខាង៕

អត្ថបទដែលជាប់ទាក់ទង