**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា**រដ្ឋមន្ត្រីការបរទេសអាមេរិក៖ លោក បៃដិន នឹងប្រគល់ផែនទីបង្ហាញផ្លូវទៅឱ្យក្រុមរបស់លោក ដូណាល់ ត្រាំប្រធានាធិបតីជាប់ឆ្នោត ធ្វើកិច្ចការបន្តក្រោយសង្គ្រាមបិទបញ្ចប់នៅតំបន់ហ្កាហ្សា**TikTok គ្រោងបិទកម្មវិធីរបស់ខ្លួននៅថ្ងៃអាទិត្រសប្តាហ៍នេះនៅទូទាំងសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក ចុះកិច្ចព្រមព្រៀង ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ ជាមួយប្រទេសអាមេនី**TikTok អាចនឹងត្រូវហាមមិនឱ្យប្រើប្រាស់ ធ្វើឱ្យអ្នកប្រើប្រាស់អ៊ីនធឺណេតអាមេរិកជាច្រើនសម្រុកទៅទាញយកនិងប្រើប្រាស់កម្មវិធីAPPរបស់ចិនឈ្មោះ RedNote**អតីតយុទ្ធជនចំនួន ១៤១គ្រួសារ គោរពថ្លែងអំណរគុណឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ ដែលបានរៀបចំតបណ្ដាញអគ្គិសនី ជូនប្រើប្រាស់នៅភូមិថ្មីលើដីសម្បទានសង្គមកិច្ច មរតកតេជោថ្លុកព្រីង ស្រុកសន្ទុក**សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ឧបត្ថម្ភគោយន្តកន្ត្រៃ ជូនកងពលធំអន្តរាគមន៍លេខ២**មេបញ្ជាការកងទ័ពជើងគោកកម្ពុជា ជួបពិភាក្សាការងារជាមួយសេនានុព័ន្ធយោធាថៃ**ឆ្នាំនេះ រាជរដ្ឋាភិបាលសម្ដេចធិបតី រកបានកូនចៅអ្នកភូមិ ប្រមាណ ៧០០នាក់ ឱ្យត្រៀមទៅបំពេញការងារប៉ុស្តិ៍នគរបាល នៅស្រុកកំណើត**លោក ឡុង ឌីម៉ង់៖ ខេត្តព្រះសីហនុ មានអត្រាកំណើនសេដ្ឋកិច្ច៦ភាគរយ**រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នឹងដឹកនាំគណៈប្រតិភូ ចូលរួមវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសម៉ាឡស៊ី ចាប់ថ្ងៃទី១៧-២១ ខែមករា ឆ្នាំ២០២៥**ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ១៧គម្រោង**ឯកឧត្តម ជា សុមេធី និងលោកជំទាវ ជា ផល្គុន អញ្ជើញទស្សនកិច្ច នៅមជ្ឈមណ្ឌលកុមារកំព្រាខេត្តប៉ៃលិន និងមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តប៉ៃលិន**ឯកឧត្តម ស៊ុន ចាន់ថុល ដឹកនាំកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិភស្ដុភារកម្មដើម្បីពិនិត្យពិភាក្សាលើសូចនាករគន្លឹះ “ពិន្ទុនៃសន្ទស្សន៍ប្រតិបត្តិការភស្តុភារកម្ម”**បទវិភាគ៖កិច្ចសហប្រតិបត្តិការឬការបដិបក្ខគ្នា រដ្ឋាភិបាលអាមេរិកអាណត្តិថ្មីត្រូវគិតពិចារណាឱ្យបានហ្មត់ចត់**ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ចុះពិនិត្យខ្សែផ្លូវដែលគ្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ នៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងឃុំក្រយា ស្រុកសន្ទុក**អ្នកឃ្លាំមើលទីផ្សារអាមេរិកប្តឹងលោក Elon Musk ជុំវិញការចោទប្រកាន់ថាមិនបានបង្ហាញពីការទិញភាគហ៊ុនដំបូងរបស់ខ្លួនក្នុង Twitter នៅដើមឆ្នាំ២០២២**អ៊ីស្រាអែល និងក្រុមហាម៉ាស់ ជិតឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា

ឧបនាយករដ្ឋមន្ត្រី នេត សាវឿន ណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជាគ្រឿងញៀន និងល្បែងអនឡាញខុសច្បាប់

ភ្នំពេញ៖ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ទទួលបន្ទុកប្រធាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម បានណែនាំឱ្យធ្វេីការបង្ក្រាបបទល្មើសដែលប៉ះ ពាល់ធ្ងន់ធ្ងរដល់សង្គម ដូចជា គ្រឿងញៀន ល្បែងអនឡាញខុសច្បាប់ ចំពោះបញ្ហា ឬបទល្មើស ដែលកើតមាននៅតាមមូលដ្ឋាន រដ្ឋបាលឃុំ សង្កាត់ គឺត្រូវយកចិត្តទុកដាក់ក្តាប់សភាពការណ៍ និងរួសរាន់ដោះស្រាយឱ្យបានឆាប់រហ័ស។

ការថ្លែងណែនាំបែបនេះរបស់ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ធ្វើឡើងក្នុងឱកាសបិទអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តសម្រាប់ឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ចាម នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នៃខេត្តកំពង់ចាម ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានរឹងមាំ ជាពិសេសត្រូវរួមគ្នាទប់ស្កាត់ និងតស៊ូប្រឆាំងដាច់ខាត រាល់សកម្មភាពពីខាងក្រៅដែលប៉ុនប៉ងជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង បង្កអស្ថិរភាពក្នុងសង្គម ក្នុងចេតនាបំផ្លាញសន្តិភាព ស្ថិរភាពសង្គម និងបង្អាក់ដំណើរការនៃការរីកចម្រើនលូតលាស់របស់ប្រទេសជាតិយើងផងដែរ។

ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ដោយមានកិច្ចខិតខំប្រឹងប្រែងរបស់កងកម្លាំងមានសមត្ថកិច្ចខេត្តកំពង់ចាម បានចូលរួម ទប់ស្កាត់ និងបង្ក្រាបបទល្មើសទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ ក្នុងនោះ បទល្មើសមានការថយចុះរហូតដល់ ១៣ភាគរយ គួបផ្សំកិច្ចប្រតិបត្តិការ បង្ក្រាបបានកម្រិតខ្ពស់ ៩៧% ធ្វើឱ្យឃុំ-សង្កាត់មានបទល្មើសមានត្រឹម ៣០ឃុំ-សង្កាត់ និងឃុំ-សង្កាត់ដែលពុំមានបទល្មើស មានចំនួនដល់ទៅ ៧៩ឃុំ-សង្កាត់។

ឯកឧត្ដម អ៊ុន ចាន់ដា ក៏បានបញ្ជាក់ថា ឆ្លងតាមការពិនិត្យ និងវាយតម្លៃលើ សភាពការណ៍ កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើស និងលទ្ធផលចាត់តាំងអនុវត្តគោលនយោបាយ «ភូមិ- ឃុំ-សង្កាត់មានសុវត្ថិភាព»របស់ថ្នាក់ជាតិ ខេត្តកំពង់ចាមទទួលបានចំណាត់ថ្នាក់ល្អប្រសើរដូចបណ្ដា ឆ្នាំមុនៗគឺ ឃុំ-សង្កាត់ទទួលបានចំណាត់ថ្នាក់ប្រភេទលេខ១ ទាំង ១០៩ឃុំ-សង្កាត់ ៕

អត្ថបទដែលជាប់ទាក់ទង