**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង

ម៉ានីល៖ រដ្ឋមន្ត្រីការបរទេសជប៉ុន បានអះអាងនៅថ្ងៃពុធទី១៥ ខែមករាថា ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង ខណៈកំណើននៃភាពតានតឹង និងការប៉ុនប៉ងត្រួតត្រាឯកតោភាគីរបស់ចិន កំពុងបញ្ឆេះភ្លើងជម្លោះក្នុងតំបន់។

ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសហ្វីលីពីន លោក តាកេស៊ិ អ៊ីវ៉ាយ៉ា ក៏បានលើកឡើងផងដែរថា ជប៉ុននឹងបន្តផ្តល់ជំនួយអភិវឌ្ឍន៍ និងការគាំទ្រសម្រាប់សន្តិសុខដែនសមុទ្ទដល់រដ្ឋធានីម៉ានីល ខណៈយន្តការត្រីភាគីនឹងត្រូវព្រង្រឹងនៅពេលរដ្ឋបាលថ្មីរបស់អាម៉េរិក លោក ដូណាល់ ត្រាំ ចូលកាន់តំណែងថ្ងៃទី២០ ខែមករា។

ដំណើរទស្សនកិច្ចរបស់លោក អ៊ីវ៉ាយ៉ា ធ្វើឡើងបន្ទាប់ពីការហៅទូរសព្ទរវាងនាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីហ្គេរូ អ៊ីស៊ីបា ប្រធានាធិបតីហ្វីលីពីន លោក ហ្វើឌីណាន់ ម៉ាកូស និងប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន ដោយគ្រានោះ មេដឹកនាំទាំងបីបានបញ្ជាក់ពីការរៀបចំត្រីភាគីឱ្យកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច សន្តិសុខ និងបច្ចេកវិទ្យា ដែលកំពុងប្រឈមមុខនឹងភាពតានតឹងខ្លាំងនៅក្នុងតំបន់។

យ៉ាងណាក៏ដោយ លោក តាកេស៊ិ អ៊ីវ៉ាយ៉ា បានសង្កត់ធ្ងន់នៅរដ្ឋធានីម៉ានីលថា៖«ប្រទេសជប៉ុនប្រឆាំងយ៉ាងដាច់អហង្កាចំពោះការប៉ុនប៉ងណាមួយ ដើម្បីផ្លាស់ប្ដូរស្ថានភាពជាឯកតោភាគីដោយកម្លាំងយោធា ឬបង្កើនភាពតានតឹងនៅក្នុងតំបន់។ យើងសុំឱ្យបន្ធូរបន្ថយភាពតានតឹងក្នុងតំបន់»។ តាមពិតទៅ ហ្វីលីពីនបានប៉ះទង្គិចគ្នាខ្លាំង ជុំវិញជម្លោះដែនសមុទ្ទជាមួយនាគរាជអាស៊ី[ចិន] ក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈប្រទេសប្របមាត់សមុទ្ទចិនខាងត្បូងទាំងពីរ ប្រឈមមុខគ្នាជាប្រចាំនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់រដ្ឋធានីម៉ានីល៕

អត្ថបទដែលជាប់ទាក់ទង