**ទីប្រឹក្សារបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិក លោក ត្រាំ ថាសន្តិភាពអ៊ុយក្រែននឹងត្រូវការពេលវេលា មិនមែនត្រឹម «ថ្ងៃដំបូង» ដូចការសន្យានោះទេ**បុរសម្នាក់ដុតខ្លួនឯង នៅខាងក្រៅការិយាល័យស៊ើបអង្កេតអំពើពុករលួយ ខណៈប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol កំពុងត្រូវបានសាកសួរ**ក្រសួងទេសចរណ៍ និងក្រសួងព័ត៌មាន ប្តេជ្ញារួមគ្នាផ្សព្វផ្សាយ និងលើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ**អភិបាលខេត្តរតនគិរី នាំយកអំណោយរបស់រាជរដ្ឋាបាល ចែកជូនគ្រួសារទីទាល់ក្រ ស្រ្តីមេម៉ាយ ជនចាស់ជរា និងជនពិការ ចំនួន ២១០គ្រួសារ ក្នុងស្រុកលំផាត់**ឯកឧត្តម ជា សុមេធី ណែនាំដល់មន្ត្រីសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិនទើបតែងតាំងថ្មី រួមសហការគ្នាឱ្យបានល្អ ឈរលើស្មារតីឯកភាពគ្នាជាកម្លាំងតែមួយក្នុងការដោះស្រាយបញ្ហាក្នុងអង្គភាព**រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អញ្ជើញប្រកាសសមាសភាពសាខាមូលនិធិជាតិជំនួយសង្គមខេត្តប៉ៃលិន**ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង ឯកឧត្តម លឹម ប៊ុនហុក ជារដ្ឋលេខាធិការ និងជាទីប្រឹក្សា នៃក្រសួងព្រះបរមរាជវាំង**នាយឧត្តមសេនីយ៍ មាស វិរិទ្ធ សំណូមពរដល់គ្រប់សមាសភាពត្រូវរួមគ្នាបន្តអនុវត្តនូវបទបញ្ជាលេខ០១ សម្អាតចកចេញពីបឹង និងបង្កើនការប្រើប្រាស់ App NoDrug**ឯកឧត្តមបណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើការអភិវឌ្ឍន៍នូវកម្មវិធីទូរស័ព្ទដៃ (Agricultural Technical Support Mobile App)**លោកជំទាវ ខៀវ បូរី អញ្ជើញបើកកិច្ចប្រជុំក្រុមការងារបច្ចេកទេសអន្តរក្រសួង លើការរៀបចំផែនការជាតិស្តីពីការបង្ការ ទប់ស្កាត់ និងការឆ្លើយតបចំពោះអំពើហិង្សាលើកុមារឆ្នាំ២០២៥-២០៣០**ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន**រដ្ឋមន្ត្រីការបរទេសជប៉ុន៖ ជប៉ុនមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពដែលកំពុងកើតឡើងនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង**ប្រធានាធិបតីជាប់ឆ្នោតលោក ដូណាល់ ត្រាំ ថាលោកនឹងបង្កើតទីភ្នាក់ងាររដ្ឋាភិបាលថ្មីមួយហៅថា «សេវាប្រាក់ចំណូលក្រៅប្រទេស» ដើម្បីប្រមូលពន្ធ និងប្រាក់ចំណូលទាំងអស់ពីប្រភពបរទេស**ប.ស.ស ចេញសេចក្តីជូនដំណឹងស្តីពី “លក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការចុះបញ្ជីបុគ្គលស្វ័យនិយោជន៍ក្នុងបេឡាជាតិសន្តិសុខសង្គម”**ក្រសួងការងារ ចូលរួមធ្វើបទបង្ហាញអំពីកម្មវិធីបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងបច្ចេកទេស ១,៥លាននាក់**តំបន់ជាច្រើននៃភាគខាងជើងប្រទេសឥណ្ឌា គ្របដណ្ដប់ដោយអ័ព្ទក្រាស់ និងអាកាសធាតុត្រជាក់ បង្កឱ្យមានការពន្យារពេលរថភ្លើង និងជើងហោះហើរ**មន្ត្រីហុងកុង ពិភាក្សាជាមួយភាគីថៃ នៅរាជធានីបាងកកក្នុងសប្តាហ៍នេះ ដើម្បីស្វែងរកមធ្យោបាយជួយសង្គ្រោះអ្នកដែលត្រូវបានបោកបញ្ឆោតពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី**សំណេរអង្គរ លើកទី២ នឹងធ្វើឡើងនាថ្ងៃទី១៩ ខែមករា នៅលើស្ពានហាលខាងលិចប្រាសាទអង្គរវត្ត**គុយបា នឹងដោះលែងអ្នកទោសចំនួន៥៥៣នាក់ ក្រោយ ទីក្រុងវ៉ាស៉ីនតោន ដកចេញពីបញ្ជីនៃរដ្ឋគាំទ្រភេរវកម្ម**ប្រមុខអង្គការដែនសមុទ្ររបស់ UN ចេញមុខនិយាយថា ព្រែកជីកប៉ាណាម៉ា នឹងនៅតែជាកម្មសិទ្ធិរបស់ប៉ាណាម៉ា

ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ីបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន

មូស្គូ៖ ខ្លាឃ្មុំពណ៌ត្នោតអឺរ៉ាស៊ី[រុស្ស៊ី] បានបន្លឺសម្រែកថា រដ្ឋធានីមូស្គូសង្កេតឃើញថា រដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ទទួលស្គាល់ការពិតជាក់ស្តែងអំពីស្ថានភាពនៃវិបត្តិអ៊ុយក្រែន ហើយនេះជាកាតាលីករជួយពន្លត់ភ្លើងសង្រ្គាមដ៏សន្ធោសន្ធៅ។

រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក សឺហ្គី ឡាវរ៉ូវ បានប្រាប់សន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារទី១៤មករាថា រដ្ឋធានីមូស្គូបានត្រៀមខ្លួនរួចជាស្រេចក្នុងការសិក្សាគំនិតរបស់លោក ត្រាំ សម្រាប់ការបញ្ចប់ជម្លោះនៅអ៊ុយក្រែន នៅពេលដែលលោកចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា។

លោកបន្តថា រុស្ស៊ីបានស្វាគមន៍ចំពោះការពិតដែលថា រដ្ឋបាលថ្មីរបស់សហរដ្ឋអាម៉េរិក ចាប់ផ្តើមនិយាយអំពីការពិតនៃភូមិសាស្ត្រនយោបាយនៅអឺរ៉ុបខាងកើតញឹកញាប់ជាងមុន។

លោក ឡាវរ៉ូវ សំដៅទៅលើការអត្ថាធិប្បាយរបស់លោក ត្រាំ និងទីប្រឹក្សាសន្តិសុខជាតិអាម៉េរិកថ្មី លោក មៃ វ៉ាល់ស៍។ ប្រមុខការទូតជើងចាស់រូបនេះ បានសរសើរជាពិសេសចំពោះការអត្ថាធិប្បាយរបស់លោក ត្រាំ នៅដើមខែនេះ ដែលលោកបាននិយាយថា ផែនការរបស់អង្គការណាតូក្នុងការបើកទ្វារទទួលអ៊ុយក្រែនជាសមាជិក ជាដើមចមនៃសង្គ្រាម។

គួររំឭកថា លោក វ៉ាល់ស៍ បានប្រាប់ទូរទស្សន៍ ABC កាលពីថ្ងៃអាទិត្យថា វាច្បាស់ណាស់ថា សង្រ្គាមត្រូវតែបញ្ចប់ដោយមធ្យោបាយការទូត។ លោកបន្តថា៖«ខ្ញុំគ្រាន់តែគិតថា វាមិនសមហេតុផលទាល់តែសោះក្នុងការបណ្តេញជនជាតិរុស្សីទាំងអស់ចេញពីដីអ៊ុយក្រែន សូម្បីតែនៅគ្រីមៀ»។

ទន្ទឹមនឹងនោះ លោក ត្រាំ កាលពីសប្តាហ៍មុនបានបង្ហាញការគាំទ្រចំពោះគោលគំនិតយូរអង្វែងរបស់រដ្ឋធានីមូស្គូ ចំពោះមហិច្ឆតារបស់អ៊ុយក្រែន ក្នុងការចូលរួមជាមួយអង្គការណាតូ។ ការអត្ថាធិប្បាយរបស់លោក ត្រាំ បានបន្លឺឡើងនូវវោហាសាស្ត្ររបស់រដ្ឋធានីមូស្គូ ដែលបានពិពណ៌នាអំពី«ប្រតិបត្តិការយោធាពិសេស» របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន ដោយចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ជាការឆ្លើយតបទៅនឹងផែនការសមាជិកភាពអង្គការណាតូសម្រាប់អ៊ុយក្រែន។

លើសពីនោះ ប្រមុខការទូតរុស្ស៊ីបានលាន់មាត់ថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិភាក្សាអំពីការធានាសន្តិសុខសម្រាប់ប្រទេសអ៊ុយក្រែន ប៉ុន្តែត្រូវធានាថា រដ្ឋធានីមូស្គូមិនត្រូវរងការគំរាមកំហែងនៅតាមព្រំដែនភាគខាងលិចរបស់ខ្លួនជាមួយអឺរ៉ុបឡើយ។ យ៉ាងណាមិញ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី បានលើកឡើងកាលពីដើមខែនេះថា ការធានាសន្តិសុខសម្រាប់រដ្ឋធានីកៀវនឹងមានប្រសិទ្ធភាព ល្កឹកណាអ៊ុយក្រែន ត្រូវបានអនុញ្ញាតឱ្យចូលអង្គុយកៅអីសមាជិកអង្គការណាតូ។

គួរជម្រាបថា វិមានក្រឹមឡាំងអះអាងថា រដ្ឋធានីមូស្គូបើកចំហសម្រាប់កិច្ចប្រជុំរវាងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាម៉េរិកទី៤៧ លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្គ្រាមនៅពេលដែលបុរសសេដ្ឋកិច្ចរូបនេះ ចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង