**ទឹកកកនិងព្រិលក៏ជាភ្នំមាសភ្នំប្រាក់ដែរ**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់៖ សម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»**ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ណុប​ នរិន្ទ ណែនាំឲ្យក្រុមការងារបន្តសហការគ្នា​ លេីការងារ​ Hotline ឲ្យកាន់តែមានប្រសិទ្ធភាព​បន្ថែមទៀត**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ស្នើឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងកម្ពុជា- អ៊ីរ៉ង់ ឱ្យបានញឹកញ៉ាប់ ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ**ឧត្តមសេនីយ៍​ឯក​ ហោ​ សំអាត​ អញ្ជើញ​សំណេះសំណាលជាមួយក្រុមកីឡាករនៃក្លឹបបាល់ទាត់ឌីជីថល**គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចំនួន៣៩នាក់ ទទួលបានវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពី «ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងប័ណ្ណផ្សព្វផ្សាយក្នុងសហគមន៍»**ឯកឧត្តម ចាន់ សុធា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រប្រចាំប្រទេសពាក់កណ្តាលអាណត្តិ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកធនាគារ ARDB៖ រាជរដ្ឋាភិបាល ទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករ**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥**ក្នុងខែមករា ឆ្នាំ២០២៥នេះ កម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ ធ្វើការបង្ក្រាបឃាត់ខ្លួនក្មេងទំនើង ៣៥នាក់ មួយចំនួនកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ

រដ្ឋមន្រ្តី ឈាង រ៉ា៖ សមិទ្ធិផលទាំងឡាយក្នុងវិស័យសុខាភិបាល គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកគាំទ្ររបស់ ដៃគូអភិវឌ្ឍន៍

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Tania Meyer នាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ ធនាគារពិភពលោក ដែលបានសហការចូលរួមចំណែកគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខភាពប្រជាជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការអនុវត្តលើគម្រោងសុខាភិបាលនានា។

លោកស្រី Tania Meyer នាយកគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដឹកនាំក្រសួងសុខាភិបាល ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយដែលនាំឱ្យវិស័យសុខាភិបាល បានទទួលនូវសមិទ្ធិផលជាច្រើនគួរជាទីមោទនៈ ក្នុងរយៈពេលជាង១ឆ្នាំ កន្លងមក។

លោកស្រី បានជម្រាបជូន ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី អំពីលទ្ធផលការងារជាមួយ ក្រសួងសុខាភិបាល និងបញ្ហាប្រឈមដែលកំពុងកើតមានក្នុងការអនុវត្តគម្រោងនានា នាពេលបច្ចុប្បន្ន និងអនាគត។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា សមិទ្ធិផលទាំងឡាយក្នុងវិស័យសុខាភិបាល គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា“ និងមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកគាំទ្រ ពីសំណាក់ដៃគូអភិវឌ្ឍន៍ទាំងឡាយបានទេ ក្នុងនោះធនាគារពិភពលោក គឺជាដៃគូសំខាន់មួយ។

ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បាន ផ្តល់អនុសាសន៍លើបញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយបញ្ហា និងអាទិភាពសំខាន់ៗរបស់ក្រសួងសុខាភិបាល ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា។

លោកស្រីនាយកធនាគារពិភពលោក បានបញ្ជាក់ជំហរយ៉ាងម៉ឹងម៉ាត់ថា ក្រោយពីបានស្តាប់ប្រសាសន៍ និងការលើកទឹកចិត្ត របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី “ខ្ញុំ និងសហការី នៃធនាគារពិភពលោក សូមប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមគោលដៅរបស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង