**បទវិភាគ៖ប្រទេសទាំងពីរចិននិងអាមេរិកត្រូវរួមគ្នារ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំ ដើម្បីជំរុញ “ការផ្ដល់ជាប្រយោជន៍ដល់ពិភពលោក”**ទឹកកកនិងព្រិលក៏ជាភ្នំមាសភ្នំប្រាក់ដែរ**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់៖ សម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»**ឧត្តមសេនីយ៍ឯក​ បណ្ឌិត​ ណុប​ នរិន្ទ ណែនាំឲ្យក្រុមការងារបន្តសហការគ្នា​ លេីការងារ​ Hotline ឲ្យកាន់តែមានប្រសិទ្ធភាព​បន្ថែមទៀត**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ ស្នើឱ្យមានការផ្លាស់ប្តូរទស្សនកិច្ចរវាងកម្ពុជា- អ៊ីរ៉ង់ ឱ្យបានញឹកញ៉ាប់ ដើម្បីពង្រឹងសន្ទុះទំនាក់ទំនងរវាងប្រទេសទាំងពីរ**ឧត្តមសេនីយ៍​ឯក​ ហោ​ សំអាត​ អញ្ជើញ​សំណេះសំណាលជាមួយក្រុមកីឡាករនៃក្លឹបបាល់ទាត់ឌីជីថល**គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចំនួន៣៩នាក់ ទទួលបានវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពី «ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងប័ណ្ណផ្សព្វផ្សាយក្នុងសហគមន៍»**ឯកឧត្តម ចាន់ សុធា អញ្ជើញបើកសិក្ខាសាលាពិគ្រោះយោបល់ពិនិត្យឡើងវិញនូវយុទ្ធសាស្ត្រប្រចាំប្រទេសពាក់កណ្តាលអាណត្តិ របស់អង្គការទស្សនៈពិភពលោកអន្តរជាតិ ប្រចាំនៅកម្ពុជា**ឯកឧត្តម អាន ពេជ្រ ហត្ថដា ណែនាំដល់​មន្ទីរធនធានទឹកខេត្ត​មណ្ឌលគិរី និងខេត្ត​រតនគិរី ឲ្យយកចិត្តទុកដាក់លើកិច្ចការចំនួន ៣**OPEC ព្យាករណ៍ពីកំណើនតម្រូវការប្រេងដ៏រឹងមាំនៅឆ្នាំ២០២៦**សេដ្ឋកិច្ចឌីជីថលរបស់ទីក្រុងប៉េកាំង ឈានដល់ ២ពាន់ពាន់លានយន់ក្នុងឆ្នាំ២០២៤**អគ្គស្នងការនគរបាលជាតិ បើកកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាន**ឆ្នាំ២០២៤ រដ្ឋបាលខេត្តក្រចេះ សម្រេចសមិទ្ធផលជាច្រើនដើម្បីបម្រើពលរដ្ឋ និងអភិវឌ្ឍខេត្ត**មេបញ្ជាការអាវុធហត្ថខេត្តប៉ៃលិន អញ្ជើញប្រកាសតែងតាំងផ្លាស់ប្ដូរមុខតំណែង និងប្រគល់ប័ណ្ណសរសើរ លិខិតសរសើរជូនដល់យោធិន**ចិនរាយការណ៍អំពីពាណិជ្ជកម្មសកម្មជាមួយបណ្តាប្រទេស BRI ក្នុងឆ្នាំ២០២៤**វិវាទពាក់ព័ន្ធនឹងមរតកមួយករណីទៀត ត្រូវបានសម្រុះសម្រួលផ្សះផ្សាបញ្ចប់ដោយជោគជ័យនៅអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ**អគ្គនាយកធនាគារ ARDB៖ រាជរដ្ឋាភិបាល ទម្លាក់ថវិកាប្រមាណ ៣០លានដុល្លារបន្ថែមទៀត ដើម្បីជួយដល់ការរក្សាលំនឹងថ្លៃស្រូវរបស់កសិករ**កញ្ឆាក្រៀមនិងកញ្ឆាស្រស់រាប់សិបដើមត្រូវបានសមត្ថ កិច្ចខេត្តបាត់ដំបងបង្រ្កាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកប្រព្រឹត្តិ**ក្រសួងអប់រំ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ថ្នាលបឋមសិក្សា PLP (PLP EdTech)**ស្ថានភាពកម្រិតទឹកស្ទឹងសំខាន់ៗទាំង១១ ជុំវិញបឹងទន្លេសាប ទន្លេសាប និងបឹងទន្លេសាប សម្រាប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ការចូលរួមកាត់បន្ថយការប្រើប្រាស់ និងប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិកឱ្យបានត្រឹមត្រូវ លើកកម្ពស់សុខភាព កិត្តិយស និងគុណភាពបរិស្ថានរបស់កម្ពុជា និងភពផែនដីរបស់យើងគ្រប់គ្នា

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ការចូលរួមពីអ្នកពាក់ព័ន្ធទាំងអស់ ដែលស្រឡាញ់ភាពស្អាត បានបង្ហាញពីការប្តេជ្ញាចិត្ត កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ចូលរួមរើសសំរាម សម្អាតបរិស្ថាន ប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវនៅជុំវិញផ្ទះ ជុំវិញកន្លែងការងារ តាមផ្លូវសាធារណៈ និងតាមមូលដ្ឋាន។ សកម្មភាពទាំងអស់នេះ កំពុងជំរុញឱ្យបរិស្ថាន នៅជុំវិញយើងគ្រប់គ្នា មានភាពស្អាត លើកកម្ពស់សុខភាពក្នុងការរស់នៅ លើកកម្ពស់កិត្តិយស គុណភាពបរិស្ថាន របស់ប្រទេសកម្ពុជា ក៏ដូចជាជួយភពផែនដីរបស់យើងគ្រប់គ្នា។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ ដូចនេះនៅក្នុងឱកាសអនុញ្ញាតឱ្យ លោក Kim Song Jin តំណាងសមាគមផ្សព្វផ្សាយពិភពលោកពួកជំនុំនៃព្រះ នៃសាធារណរដ្ឋកូរ៉េ និងលោកស្រី ឃុត សារឿន ប្រធានសមាគមស្ត្រីទ្រទ្រង់សន្តិភាព នៅទីស្តីការក្រសួងបរិស្ថាន នារសៀលថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្តថា ភាពស្អាត ធ្វើឱ្យបរិស្ថានស្អាត មានជីវិតរស់នៅស្អាត មានសុខភាពល្អ និងកម្ពុជាស្អាត បន្តទៅជំនាន់ក្រោយ។ កន្លងមកនេះ សិស្សានុសិស្សនិងប្រជាជនកម្ពុជា ជាងកន្លះប្រទេសបានចូលរួម យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលមានការសម្រេចចិត្ត ឈប់ប្រើថង់ប្លាស្ទិក និងបានចាប់ផ្តើមសកម្មភាពរើស និងប្រមូលទុកដាក់សំរាម សំណល់ប្លាស្ទិក ឱ្យបានត្រឹមត្រូវ តាមរយៈយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» កន្លងទៅនេះ ដែលមានមនុស្សជាង៤លាននាក់ បានធ្វើសកម្មភាព ដើម្បីធ្វើឱ្យលំនៅឋាន ទីក្រុង ទីប្រជុំជន វត្តអារាម សាលារៀន ទីសាធារណៈ និងតាមដងផ្លូវ មានភាពស្អាត មានអនាម័យ ប្រជាជនមានសុខភាពល្អ និងមានការរស់នៅល្អប្រសើរ។

ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា យុទ្ធនាការក្រសួងបរិស្ថាន បានជំរុញការប្តេជ្ញាចិត្តដក់ចាំនៅក្នុងចិត្ត ចេញពីបេះដូង ហើយបានកែប្រែផ្នត់គំនិត ផ្តើមពីការផ្សព្វផ្សាយចាប់ផ្តើមពី កុមារសម្រាប់អនាគតស្អាតរបស់ជំនាន់ក្រោយរបស់ពួកគេ បន្ទាប់មកបានដាក់ចេញជាយុទ្ធនាការ ជំរុញឱ្យមានសកម្មភាព ចូលរួមប្តេជ្ញាចិត្តធ្វើ ចលនាយ៉ាងសកម្ម រួមគ្នាគ្រប់ទីកន្លែង យ៉ាងផុសផុល ដើម្បីភាពស្អាត ក្លាយទម្លាប់របស់ប្រជាពលរដ្ឋគ្រប់រូប ហើយបន្តភាពស្អាតនៅកម្ពុជា តទៅកូនចៅជានិរន្តរិ៍។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា យើងត្រូវរួមគ្នាធ្វើដូចជាអ្នកម្តាយ ដែលបំពេញតួនាទីមើលថែកូនចៅ ដែលមានន័យថាយើងទាំងអស់គ្នាចូលរួមសម្អាតសំរាម សំណល់ប្លាស្ទិកជាប្រចាំ ឱ្យអស់ពីតាមដងផ្លូវនានា ពីសហគមន៍មូលដ្ឋាន និងទន្លេរបស់យើង ជាពិសេសថែរក្សាភាពស្អាតនៅលើដី ក្នុងទឹក និងលើអាកាស។ «យើងរស់កន្លែងផ្សេងគ្នា យើងមកពីកន្លែងខុសគ្នា តែគោលបំណងយើងមានតែមួយដូចគ្នា គឺការថែរក្សាភពផែនដីឱ្យល្អស្អាត សម្រាប់ការរស់នៅរបស់យើងទាំងអស់គ្នា។ ដូចនេះមានតែការចូលរួមធ្វើអំពើល្អ ដើម្បីការពារអាយុជីវិត ព្រោះបើបរិស្ថានត្រូវបានបំផ្លាញ ជីវិតលើផែនដីក៏បាត់បង់ដែរ។ បរិស្ថានគឺជាជីវិត។» ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែម។

សូមបញ្ចាក់ថា នៅក្នុងឱកាសជួបពិភាក្សា លោក Kim Song Jin តំណាងប្រតិភូសមាគមប្រទេសកូរ៉េកោតសរសើរនិងគាំទ្រការដឹកនាំ របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដើម្បីភាពស្អាតរបស់ភពផែនដី ទប់ស្កាត់ការបំពុលដោយសំរាម និងសំណល់ប្លាស្ទិកនៅក្នុងប្រទេសកម្ពុជា និងជួយដល់ភពផែនដីឱ្យមានការរស់នៅប្រកបដោយសុខភាពល្អ និងទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

លោក Kim បានបញ្ជាក់ថា សមាគមនឹងសហការចូលរួម ជាមួយក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរគ្រប់ថ្នាក់ ដៃគូរពាក់ព័ន្ធ ដើម្បីប្រសិទ្ធភាពនៃការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន៕

អត្ថបទដែលជាប់ទាក់ទង