**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យសកម្ម និងបុរេសកម្ម**ក្រុម Super Junior និងសិល្បៈករ សិល្បៈការនីល្បីៗរបស់ K-POP នៃប្រទេសកូរ៉េ នឹងចូលរួមសម្តែងនៅកម្ពុជាក្នុងព្រឹត្តិការណ៍ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”**សម្ដេច ស ខេង អញ្ជើញប្រកាសកែសម្រួលសមាសភាពក្រុមការងារចលនាគ្រូបង្រៀន ខេត្តព្រៃវែង**សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ទីរអប់រំខេត្តព្រៃវែង ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសាលារៀន និងជួយទំនុកបម្រុងដល់កុមារ ជួបការលំបាក និងងាយរងគ្រោះ**មូលដ្ឋានសុខាភិបាលឯកជនដៃគូ ប.ស.ស. ទូទាំងប្រទេស ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន”**លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រំពឹងថា ប្រហែល​ជា​ដល់​បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុង នូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា**បុគ្គលិកក្រុមហ៊ុន Meta រាប់ពាន់នាក់ អាចនឹងត្រូវបានកាត់ចេញនៅឆ្នាំនេះ**បុរសជាង ៤០នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រទេសឥណ្ឌាពីបទរំលោភបំពានផ្លូវភេទ ម្តងហើយម្តងទៀតលើក្មេងជំទង់ម្នាក់ ជាច្រើនឆ្នាំ**ប្រសិនបើលោក ត្រាំ ដំឡើង​ពន្ធ​លើទំនិញ និងសេវាកម្មនាំចូលពីកាណាដា នោះរដ្ឋធានីអូតាវ៉ា នឹងចាត់វិធានការតបតវិញជាមួយវិធានការក្ដៅ**ទីភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង នឹងបន្តសួរចម្លើយប្រធានាធិបតីព្យួរដំណែង លោក យូន ស៊ុកយ៉ុល**Google និង YouTube នឹងបរិច្ចាគថវិកា ១៥ពាន់លានដុល្លារ​ ដើម្បីគាំទ្រសហគមន៍ Los Angeles និងអ្នកបង្កើតមាតិកាដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ**ប្រមុខ WHO បង្ហាញការសាទរចំពោះការឈានដល់ កិច្ចព្រមព្រៀងលើបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងហាម៉ាស**អ៉ីស្រាអែល បង្កើនការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្កាហ្សា**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែប្រឈមមុខនឹងខ្យល់បក់ខ្លាំង ហើយស្ងួត ដែលបង្កជាភ្លើងឆេះព្រៃដ៏ធំចំនួនពីរ នៅទីក្រុង Los Angeles**ឯកឧត្តម សួស ប្រាថ្នា ដឹកនាំកិច្ចប្រជុំពិនិត្យលើការរៀបចំនិមិត្តសញ្ញារបស់រដ្ឋបាលក្រុង ស្រុក នៃខេត្តសៀមរាប**ប៉េកាំង នឹងប្រឹងប្រែង សង្រ្គោះជនជាតិចិន ដែលធ្លាក់ចូលក្នុងអន្ទាក់នៃអំពើឆបោក**បទវិភាគ៖ប្រទេសទាំងពីរចិននិងអាមេរិកត្រូវរួមគ្នារ៉ាប់រងទំនួលខុសត្រូវរបស់ប្រទេសធំ ដើម្បីជំរុញ “ការផ្ដល់ជាប្រយោជន៍ដល់ពិភពលោក”**ទឹកកកនិងព្រិលក៏ជាភ្នំមាសភ្នំប្រាក់ដែរ**ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់៖ សម្តេចតេជោ ស័ក្តិសមទទួលបានងារជា «បិតាសន្តិភាពរបស់កម្ពុជា»

ប្រតិភូកិច្ចប្រជុំបណ្តាញមន្ត្រីជំនាញអត្រានុកូលដ្ឋាន នៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ ធ្វើទស្សនកិច្ចមណ្ឌលសុខភាពសាមគ្គី និងសាលាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ

ភ្នំពេញ៖ ក្រោមការសម្របសម្រួល របស់អគ្គនាយកដ្ឋានអត្តសញ្ញាណកម្មក្រសួងមហាផ្ទៃ នៅថ្ងៃទី១៥ខែមករាឆ្នាំ២០២៥ ប្រតិភូនៃកិច្ចប្រជុំបណ្តាញមន្ត្រីជំនាញអត្រានុកូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍លើកទី២ បានធ្វើទស្សនកិច្ចនៅមណ្ឌលសុខភាពសាមគ្គី និងសាលាសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ដែលជាទីកន្លែងដាក់ឱ្យដំណើរការសាកល្បងនូវប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធពាក់ព័ន្ធសំខាន់ៗមួយចំនួនតាមបែបឌីជីថល។

លើការ ការអនុវត្តន៍ជាក់ស្ដែង អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកម្ពុជា ដោយសហការជាមួយ ក្រសួងផែនការ ក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ បានអភិវឌ្ឍន៍ប្រព័ន្ធចុះបញ្ជីអត្រានុកូលដ្ឋាន និងប្រព័ន្ធសំខាន់ៗ ហើយបានដាក់ឱ្យអនុវត្តសាកល្បងការចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈប្រព័ន្ធ ICT ពីប្រព័ន្ធសុខាភិបាល ទៅកាន់ប្រព័ន្ធគ្រប់គ្រងទិន្នន័យអត្តសញ្ញាណកម្មនៅសង្កាត់ចំនួន៦ និងមូលដ្ឋានសុខាភិបាលចំនួន១៣នៅខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ។

នៅក្នុងដំណើរទស្សនកិច្ចនោះ ប្រតិភូបានស្វែងយល់បន្ថែមពីដំណើរការនៃការប្រព្រឹត្តទៅលើការអនុវត្តជាក់ស្ដែងពីមន្ត្រីជំនាញរបស់កម្ពុជាជុំវិញប្រព័ន្ធសុខាភិបាលឌីជីថល ដែលបានដាក់ឱ្យដំណើរការតាំងពីដើមខែវិច្ឆិកាឆ្នាំ២០២៣កន្លងទៅ ក្នុងនោះប្រព័ន្ធ CR Health Link ដែលបានបង្កលក្ខណៈងាយស្រួលដល់ដំណើរការចុះបញ្ជីរអត្រានុកូលដ្ឋាន។ គោលបំណងនៃការបង្កើតប្រព័ន្ធ ដើម្បីធ្វើទំនើបកម្ម ដើម្បីងាយស្រួលគ្រប់គ្រងសេវាសុខាភិបាល អាចបញ្ចៀសនូវភាពយឺតយ៉ាវ និងកំហុសនានា ដែលអាចកើតចេញពីប្រព័ន្ធទិន្នន័យនៅលើក្រដាស ការបញ្ជូន និងការបញ្ចូលទិន្នន័យ។

បើតាម លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិសែនជ័យ បានធ្វើបទបង្ហាញទៅកាន់ប្រតិភូអំពីភាពងាយស្រួលនៃការដាក់ឱ្យដំនើរការប្រព័ន្ធនៃការចុះបញ្ជីអត្រានុកូលដ្ឋាននៅខណ្ឌរបស់ខ្លួន។ ក្នុងនាមជាខណ្ឌសាកល្បង លោក បានអះអាងថា រយៈពេល ១៤ខែកន្លងមកនេះ ការងារចុះបញ្ជីរតាមប្រព័ន្ធឌីជីថលសម្រេចបានជាង ៥០០០បញ្ជីរួចមកហើយ។ ការចុះបញ្ជីតាមប្រពន័ន្ធនេះ ធានាបាននូវភាពសុក្រិត ហើយក្លាយជាមូលដ្ឋានគ្រឹះទិន្នន័យសម្រាប់ប្រើប្រាស់ជាមួយប្រព័ន្ធផ្សេងៗ។

ទោះបីជាជួបប្រទះបញ្ហាមួយចំនួន ប៉ុន្តែ លោក បានអះអាងថា ដោយមានការសហការសម្របសម្រួលពីមន្ត្រីជំនាញ បានធ្វើឱ្យការអនុវត្តសាកល្បងនេះដំណើរការបានរលូន។ ចំពោះពលរដ្ឋដែលមកទទួលសេវាបានសម្ដែងការភាពរីករាយ ដែលប្រព័ន្ធនៃការចុះបញ្ជីអត្រានុកូលដ្ឋានងាយស្រួលជាងមុន កាត់បន្ថយពេលវេលា កាត់បន្ថយការចំណាយ និងងាយស្រួលស្នើសុំសេចក្ដីចម្លង។ ប្រសិនបើប្រព័ន្ធអាចដំណើរការបានទូទាំងប្រទេស នឹងបង្កភាពងាយស្រួលបន្ថែមទៀតដល់ប្រជាពលរដ្ឋ។

បើតាម ឯកឧត្តម ឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្នុងនាមជាម្ចាស់ផ្ទះសហការរៀបចំកិច្ចប្រជុំបណ្តាញមន្ត្រីជំនាញអត្រានុកូលដ្ឋាននៅតំបន់អាស៊ីអាគ្នេយ៍លើកទី២នេះ បានបញ្ជាក់ទៅកាន់អ្នកចូលរួមទាំងអស់នៅក្នុងថ្ងៃបើកកិច្ចប្រជុំថា អ្វីដែលប្រតិភូទាំងអស់បានឃើញជាសមិទ្ធផលដ៏មានសារសំខាន់ ក្នុងការធ្វើទំនើបកម្មប្រព័ន្ធចុះបញ្ជីការងារអត្រានុកូលដ្ឋាន និងជាផ្នែកមួយនៃការអនុវត្តច្បាប់ស្ដីពីអត្រានុកូលដ្ឋាន ស្ថិតិអត្រានុកូលដ្ឋាន និងអត្តសញ្ញាណកម្ម ដែលបង្ហាញពីការប្ដេជ្ញាចិត្តយ៉ាងមុតមាំរបស់ព្រះរាជាណាចក្រកម្ពុជា ក្នុងសម្រេចគោលដៅតំបន់ និងគោលដៅសកល ដូចមានចែងក្នុងផែនការសកម្មភាព នៃគណៈកម្មាធិការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់ការចុះបញ្ជីអត្រានុកូលដ្ឋាន(UN ESCAP) និងក្របខណ្ឌផែនការសកម្មភាពតំបន់ស្ដីពីស្ថិតិអត្រានុកូលដ្ឋាន ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ព្រមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។

សូមបញ្ជាក់ថា ដោយពិនិត្យឃើញអំពីដំណើរវិវឌ្ឍដ៏ល្អរបស់ប្រទេសកម្ពុជា ក្នុងការអនុវត្តការងារអត្រានុកូលដ្ឋាន និង ស្ថិតិអត្រានុកូលដ្ឋាននាពេលកន្លងមក អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃកម្ពុជា បានទទួលសំណើ និងការគាំទ្រពីអង្គការ UN-ESCAP ឱ្យធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំបណ្តាញមន្ត្រីអត្រានុកូលដ្ឋាននៅតំបន់ អាស៊ីអាគ្នេយ៍លើកទី២ ដ៏មានសារសំខាន់។ កិច្ចប្រជុំត្រូវបានដំណើរការចាប់ពីថ្ងៃទី១៤ និងបញ្ចប់នៅរសៀលថ្ងៃទី១៦ខែមករា ឆ្នាំ២០២៤នេះ៕

អត្ថបទដែលជាប់ទាក់ទង