**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី**លោកយាយពិការជើងម្នាក់ តស៊ូរើសអេតចាយចិញ្ចឹមចៅ៤នាក់ នៅភូមិត្រាំតាសុល ស្រុកវ៉ារិន ខេត្តសៀមរាបទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា**សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មរាប់រយបន្ថែមទៀតប្រឆាំងនឹងរុស្ស៉ី ដើម្បីព្យាយាមបង្កើនសម្ពាធលើទីក្រុងមូស្គូ**ស្វែងយល់ពី អគ្គនាយកដ្ឋានធនធានមនុស្ស អង្គភាពថ្មីរបស់ក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំរៀបចំផែនការការងារសម្រាប់ដំណើរបេសកកម្មទៅប្រទេសឡាវ ដើម្បីពិភាក្សាលើខ្លឹមសារសេចក្តីព្រាង MOU រវាង យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យសកម្ម និងបុរេសកម្ម**ក្រុម Super Junior និងសិល្បៈករ សិល្បៈការនីល្បីៗរបស់ K-POP នៃប្រទេសកូរ៉េ នឹងចូលរួមសម្តែងនៅកម្ពុជាក្នុងព្រឹត្តិការណ៍ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”**សម្ដេច ស ខេង អញ្ជើញប្រកាសកែសម្រួលសមាសភាពក្រុមការងារចលនាគ្រូបង្រៀន ខេត្តព្រៃវែង**សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ទីរអប់រំខេត្តព្រៃវែង ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសាលារៀន និងជួយទំនុកបម្រុងដល់កុមារ ជួបការលំបាក និងងាយរងគ្រោះ**មូលដ្ឋានសុខាភិបាលឯកជនដៃគូ ប.ស.ស. ទូទាំងប្រទេស ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន”**លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រំពឹងថា ប្រហែល​ជា​ដល់​បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុង នូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា**បុគ្គលិកក្រុមហ៊ុន Meta រាប់ពាន់នាក់ អាចនឹងត្រូវបានកាត់ចេញនៅឆ្នាំនេះ**បុរសជាង ៤០នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រទេសឥណ្ឌាពីបទរំលោភបំពានផ្លូវភេទ ម្តងហើយម្តងទៀតលើក្មេងជំទង់ម្នាក់ ជាច្រើនឆ្នាំ**ប្រសិនបើលោក ត្រាំ ដំឡើង​ពន្ធ​លើទំនិញ និងសេវាកម្មនាំចូលពីកាណាដា នោះរដ្ឋធានីអូតាវ៉ា នឹងចាត់វិធានការតបតវិញជាមួយវិធានការក្ដៅ**ទីភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង នឹងបន្តសួរចម្លើយប្រធានាធិបតីព្យួរដំណែង លោក យូន ស៊ុកយ៉ុល**Google និង YouTube នឹងបរិច្ចាគថវិកា ១៥ពាន់លានដុល្លារ​ ដើម្បីគាំទ្រសហគមន៍ Los Angeles និងអ្នកបង្កើតមាតិកាដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ**ប្រមុខ WHO បង្ហាញការសាទរចំពោះការឈានដល់ កិច្ចព្រមព្រៀងលើបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងហាម៉ាស**អ៉ីស្រាអែល បង្កើនការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្កាហ្សា**ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែប្រឈមមុខនឹងខ្យល់បក់ខ្លាំង ហើយស្ងួត ដែលបង្កជាភ្លើងឆេះព្រៃដ៏ធំចំនួនពីរ នៅទីក្រុង Los Angeles

គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិ និងអ្នកស្ម័គ្រចិត្តនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ចំនួន៣៩នាក់ ទទួលបានវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពី «ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងប័ណ្ណផ្សព្វផ្សាយក្នុងសហគមន៍»

ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ទី១៥ ខែមករា ឆ្នាំ២០២៥ គណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងអនុសាខាទាំង៧ក្រុង-ស្រុក រួមជាមួយក្រុមប្រតិបត្តិសាខា-អនុសាខា ព្រមទាំងអ្នកស្ម័គ្រចិត្តសរុបចំនួន៣៩នាក់ (ស្រី១២នាក់) បានទទួលវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពី «ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងប័ណ្ណផ្សព្វផ្សាយក្នុងសហគមន៍» ពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃទីស្នាក់ការកណ្តាល ដឹកនាំដោយលោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការធិការរងទី១ កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ នៅសាលប្រជុំធំកាកបាទក្រហមកម្ពុជា សាខាខេត្តត្បូងឃ្មុំ ស្ថិតនៅភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីបានជម្រាបជូនអំពីសមាសភាពរបស់ក្រុមការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃសាខា កក្រក ខេត្តត្បូងឃ្មុំ ដែលថ្លែងដោយលោក រស់ សុខន នាយកស្ដីទីសាខា, ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ អនុប្រធានគណៈកម្មាធិការសាខា និងជាតំណាង ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក៏បានជម្រាបជូនអំពីសកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិ នៅថ្នាក់សាខា ដែលបាននិងកំពុងអនុវត្តនាពេលកន្លងមក។

មានមតិសំណេះសំណាលក្នុងឱកាសនេះ លោកជំទាវ ម៉ែន នារីសោភ័គ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី -ប៉ាស៊ីហ្វិក ឆ្លេីយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នេីមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដេីម្បីសុខភាពស្ត្រីនិងកុមារ ជូនដល់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃថ្នាក់សាខាខេត្តត្បូងឃ្មុំ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តន៍សកម្មភាពការងារមិនរួញរា និងបានជោគជ័យទោះជាលំបាកលំបិនយ៉ាងណាក៏ដោយ។

លោកជំទាវបានគូសបញ្ជាក់ថា៖ «វគ្គបណ្តុះបណ្តាលតម្រង់ទិសនៅពេលនេះគឺដើម្បីឱ្យដឹងកាន់តែច្បាស់ពីការងារឥស្សរជនឆ្នេីមថ្នាក់ជាតិ ហេីយជាពិសេសចាំបាច់ត្រូវមានការបណ្តុះបណ្តាលបន្តទៅដល់សាខា អនុសាខា និងរីកសាយទៅដល់កម្លាំងអ្នកស្ម័គ្រចិត្តតាមភូមិឃុំ។ ព្រោះថាការងារនេះមិនមែនផ្តោតលើតែសុខភាពមាតា ទារក កុមារ និងជំងឺអេដស៍ទេ គឺពាក់ព័ន្ធនឹងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋយើងក្នុងពេលបច្ចុប្បន្ន ជាពិសេសឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា គឺលើកកម្ពស់ការគ្របដណ្តប់សុខភាពជាសកល ក៏ដូចជាការគិតគូរអំពីការទប់ស្កាត់បញ្ហាជំងឺមិនឆ្លងទាំង៤សំខាន់ៗដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហេីមរ៉ាំរ៉ៃ ដែលកំពុងប្រឈមខ្លាំងនៅក្នុងប្រទេសកម្ពុជាយេីង»។

ក្នុងឱកាសនោះដែរលោកជំទាវ មុំ ចន្ធី នាយិការរងនាយកដ្ឋានសុខភាព កាកបាទក្រហមកម្ពុជា និងលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក៏បានបង្ហាញពីខ្លឹមសារនៃ «ប័ណ្ណអប់រំសុខភាព» ដែលបានធ្វើបច្ចុប្បន្នភាព អំពីស្ថានភាពសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋកម្ពុជា ដោយក្នុងនោះមាននិយាយពីសុខភាពមាតា ទារក និងកុមារ ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ មេរោគអេដស៍ ជំងឺអេដស៍ និងអំពីការថែទាំសុខភាពបឋម។

ចុងបញ្ចប់នៃកម្មវិធីវគ្គ សាខានិងអនុសាខាទាំង៧ ក្រុង-ស្រុក ក៏បានទទួលនូវឯកសារ ជាមួយប័ណ្ណផ្សព្វផ្សាយ ១ឈុត និងថតរូបអនុស្សាវរីយ៍។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានទទួលប័ណ្ណថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង