ឧត្តមសេនីយ៍ឯក ហោ សំអាត អញ្ជើញសំណេះសំណាលជាមួយក្រុមកីឡាករនៃក្លឹបបាល់ទាត់ឌីជីថល
ភ្នំពេញ៖ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមកីឡាករនៃក្លឹបបាល់ទាត់ឌីជីថល។
ពិធីសំណេះសំណាលនេះដែរ មានការអញ្ជេីញចូលរួមពីសំណាក់ ឯកឧត្ដម អគ្គនាយករង ប្រធាន អនុប្រធាន នាយកដ្ឋាន គ្រូបង្វឹក និងក្រុមកីឡាករជាច្រេីនរូបទៀតផងដែរ។
ក្នុងឱកាសអញ្ជេីញជួបសំណេះសំណាលនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានចូលរួមអបអរសាទរ និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានក្រុមកីឡាករ ព្រមទាំងបានជំរុញអោយក្រុមកីឡាករទាំងអស់ត្រូវមានសាមគ្គីភាពក្នុងក្រុម សហការគ្នាជាធ្លុងមួយ ដើម្បីអោយការប្រកួតទទួលបានលទ្ធផលល្អប្រសើរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានបន្ថែមថា ក្នុងនាមជាកីឡាករ ត្រូវលេងដោយមានបច្ចេកទេសជាអ្នកកីឡា និងមានវិន័យជាអ្នកកីឡា ព្រមទាំងស្តាប់ការណែនាំរបស់គ្រូបង្វឹកផងដែរ។
ជាចុងបញ្ចប់ ឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក បានអរគុណដល់ក្រុមកីឡាករទាំងអស់ ដែលខិតខំហ្វឹកហាត់កន្លងមកទទួលបានលទ្ធផលគួរជាទីមោទនៈ ហើយ សង្ឃឹម និងជឿជាក់យ៉ាងមុតមាំថា ក្លឹបកីឡាឌីជីថល និងទទួលបានជោគជ័យ ក្លាយជាម្ចាស់ពានរង្វាន់នៅក្នុងឆ្នាំ២០២៥ នៅថ្ងៃប្រកួតនាពេលខាងមុខនេះ ៕