**ឈរលើផលប្រយោជន៍ប្រជាពលរដ្ឋ ប្រធានរដ្ឋសភាកម្ពុជា និងម៉ាឡេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការសភា ពង្រីកទំនាក់ទំនងប្រជាជន ការវិនិយោគ ទេសចរណ៍ និងអប់រំ**អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដោះស្រាយបញ្ចប់ វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់មួយករណី**លោកយាយពិការជើងម្នាក់ តស៊ូរើសអេតចាយចិញ្ចឹមចៅ៤នាក់ នៅភូមិត្រាំតាសុល ស្រុកវ៉ារិន ខេត្តសៀមរាបទទួលអំណោយមនុស្សធម៌ពីកាកបាទក្រហមកម្ពុជា**សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មរាប់រយបន្ថែមទៀតប្រឆាំងនឹងរុស្ស៉ី ដើម្បីព្យាយាមបង្កើនសម្ពាធលើទីក្រុងមូស្គូ**ស្វែងយល់ពី អគ្គនាយកដ្ឋានធនធានមនុស្ស អង្គភាពថ្មីរបស់ក្រសួងមហាផ្ទៃ**ឯកឧត្តមបណ្ឌិត គឹម សន្តិភាព ដឹកនាំកិច្ចប្រជុំរៀបចំផែនការការងារសម្រាប់ដំណើរបេសកកម្មទៅប្រទេសឡាវ ដើម្បីពិភាក្សាលើខ្លឹមសារសេចក្តីព្រាង MOU រវាង យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសហភាពយុវជនប្រជាជនបដិវត្តន៍ឡាវ**រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់ ត្រូវបំពេញតួនាទីភារកិច្ចរបស់ខ្លួនឱ្យសកម្ម និងបុរេសកម្ម**ក្រុម Super Junior និងសិល្បៈករ សិល្បៈការនីល្បីៗរបស់ K-POP នៃប្រទេសកូរ៉េ នឹងចូលរួមសម្តែងនៅកម្ពុជាក្នុងព្រឹត្តិការណ៍ “ការប្រគំតន្រ្តីសប្បុរសធម៌ចែករំលែកសង្រ្គោះជីវិតសកល”**សម្ដេច ស ខេង អញ្ជើញប្រកាសកែសម្រួលសមាសភាពក្រុមការងារចលនាគ្រូបង្រៀន ខេត្តព្រៃវែង**សម្ដេចក្រឡាហោម ស ខេង ណែនាំដល់មន្ទីរអប់រំខេត្តព្រៃវែង ត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងសាលារៀន និងជួយទំនុកបម្រុងដល់កុមារ ជួបការលំបាក និងងាយរងគ្រោះ**មូលដ្ឋានសុខាភិបាលឯកជនដៃគូ ប.ស.ស. ទូទាំងប្រទេស ចូលរួមកិច្ចប្រជុំស្ដីពី “ការកែសម្រួលយន្តការនៃការទូទាត់ថ្លៃសេវាព្យាបាល និងថែទាំវេជ្ជសាស្រ្តរបស់មូលដ្ឋានសុខាភិបាលឯកជន”**លក្ខខណ្ឌការងារសមរម្យ និងស្ថិរភាពនយោបាយនៅកម្ពុជា ជាកត្តានៃកំណើនការនាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ក្នុងឆ្នាំ២០២៤**ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រំពឹងថា ប្រហែល​ជា​ដល់​បុណ្យចូលឆ្នាំខ្មែរ ខាងមុខនេះនឹងអាច​បញ្ចប់ទាំង​ស្រុង នូវការ​ចុះបញ្ជីដីធ្លីនៅកម្ពុជា**បុគ្គលិកក្រុមហ៊ុន Meta រាប់ពាន់នាក់ អាចនឹងត្រូវបានកាត់ចេញនៅឆ្នាំនេះ**បុរសជាង ៤០នាក់ត្រូវបានចាប់ខ្លួន ក្នុងប្រទេសឥណ្ឌាពីបទរំលោភបំពានផ្លូវភេទ ម្តងហើយម្តងទៀតលើក្មេងជំទង់ម្នាក់ ជាច្រើនឆ្នាំ**ប្រសិនបើលោក ត្រាំ ដំឡើង​ពន្ធ​លើទំនិញ និងសេវាកម្មនាំចូលពីកាណាដា នោះរដ្ឋធានីអូតាវ៉ា នឹងចាត់វិធានការតបតវិញជាមួយវិធានការក្ដៅ**ទីភ្នាក់ងារស៊ើបអង្កេតប្រឆាំងអំពើពុករលួយរបស់កូរ៉េខាងត្បូង នឹងបន្តសួរចម្លើយប្រធានាធិបតីព្យួរដំណែង លោក យូន ស៊ុកយ៉ុល**Google និង YouTube នឹងបរិច្ចាគថវិកា ១៥ពាន់លានដុល្លារ​ ដើម្បីគាំទ្រសហគមន៍ Los Angeles និងអ្នកបង្កើតមាតិកាដែលរងផលប៉ះពាល់ដោយសារភ្លើងឆេះព្រៃ**ប្រមុខ WHO បង្ហាញការសាទរចំពោះការឈានដល់ កិច្ចព្រមព្រៀងលើបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំងរវាងអ៉ីស្រាអែល និងហាម៉ាស**អ៉ីស្រាអែល បង្កើនការវាយប្រហារតាមផ្លូវអាកាស លើតំបន់ហ្កាហ្សា

ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែប្រឈមមុខនឹងខ្យល់បក់ខ្លាំង ហើយស្ងួត ដែលបង្កជាភ្លើងឆេះព្រៃដ៏ធំចំនួនពីរ នៅទីក្រុង Los Angeles

វ៉ាស៉ីនតោន៖ គិតត្រឹមថ្ងៃពុធសប្តាហ៍នេះ ក្រុមអ្នកពន្លត់អគ្គីភ័យ នៅតែប្រឈមមុខនឹងខ្យល់បក់ខ្លាំង ហើយស្ងួត ដែលបង្កជាភ្លើងឆេះព្រៃដ៏ធំចំនួនពីរ នៅទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក ចូលដល់ថ្ងៃទី ៨។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែមករា ឆ្នាំ ២០២៥។

តំបន់ Palisades ចុងភាគខាងលិចនៃទីក្រុង ភ្លើងឆេះព្រៃមានទំហំ ២៣ ៧១៣ហិកតា ហើយប្រហែល ១៩ភាគរយទៀត អាចគ្រប់គ្រងបាន។ នៅឯ Eaton តំបន់ជើងភ្នំភាគខាងកើតទីក្រុង ភ្លើងឆាបឆេះអស់ ១៤ ១១៧ហិកតា អាចគ្រប់គ្រងបាន ៤៥ភាគរយ។ អ្នកពន្លត់អគ្គីភ័យប្រហែល ៨ ៥០០នាក់ មកពីភាគខាងលិចសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៉ិក កំពុងតាមដានហានិភ័យនៃភ្លើងឆេះ ក្នុងរយៈពេល ៣ថ្ងៃមកនេះ។

ក្រុមមន្រ្តីបានស្នើឱ្យអ្នកស្រុករក្សាការប្រុងប្រយ័ត្ន និងត្រៀមខ្លួនដើម្បីជម្លៀសចេញ នៅពេលមានការជូនដំណឹងណាមួយ ចំពោះមុខការព្យាករពីខ្យល់បក់ខ្លាំង រហូតដល់រសៀលថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងតំបន់)។ អាជ្ញាធរនិយាយថា មនុស្សប្រហែល ៦.៥លាននាក់ នៅតែស្ថិតក្រោមការគំរាមកំហែង បន្ទាប់ពីភ្លើងបានលេបត្របាក់តំបន់ ទំហំជិតប៉ុនរដ្ឋធានីវ៉ាស៊ីនតោន និងបណ្តាលមនុស្សយ៉ាងហោចណាស់ ២៥នាក់ស្លាប់។
តាម​លោក Robert Luna ស្នងការ​តំបន់ ភ្លើងឆេះព្រៃបានធ្វើឱ្យខូចខាត ឬបំផ្លាញផ្ទះជាង ១២ ០០០ខ្នង និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀត ហើយបង្ខំមនុស្ស ២០០ ០០០នាក់ចេញពីផ្ទះសម្បែង។ មនុស្សប្រហែល ៨២ ០០០នាក់ស្ថិតក្រោមការបញ្ជាឱ្យជម្លៀស ហើយ ៩០ ៤០០នាក់ទៀតប្រឈមមុខនឹងការព្រមានពីការជម្លៀស គិតត្រឹមថ្ងៃពុធ។

ទោះជាការព្យាករពីកម្លាំងខ្យល់បក់ រហូតដល់ ១១២គីឡូម៉ែត្រក្នុងមួយម៉ោង មិនទាន់កើតឡើងក្តី តែក្រុមអ្នកពន្លត់អគ្គីភ័យ បានរាយការណ៍ថា ឥលូវនេះកម្លាំងខ្យល់បក់មានចន្លោះពី ៤៨ទៅ ៦៤គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនិងលក្ខខណ្ឌសំណើមទាប នៅក្នុងតំបន់ ដែលមិនបានទទួលភ្លៀងធ្លាក់ខ្លាំងអស់រយៈពេល ៩ខែមកហើយ៕

អត្ថបទដែលជាប់ទាក់ទង